ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នេះ​ជា​ឆ្នាំ​ទី​ 4 ជាប់​គ្នា​ហើយ ដែល​ស្រា​បៀរ អង្គរ របស់​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​ឈ្នះ​ពានរង្វាន់​មេដាយមាស​ពី​ស្ថាប័ន​គុណភាព​អន្តរជាតិ Monde Selection

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ Monde Selection ជា​ស្ថាប័ន​គុណភាព​អន្តរជាតិ នៅ​ទីក្រុង​ព្រុ​ច​សែ​ល បាន​ផ្តល់​ពានរង្វាន់​មេដាយមាស​ដល់​ស្រា​បៀរ អង្គរ បញ្ជាក់​ពី​គុណភាព​ល្អ​បំផុត​សម្រាប់​ឆ្នាំ​នេះ​ ។…

រាជធានី​ភ្នំពេញ​ ៖ Monde Selection ជា​ស្ថាប័ន​គុណភាព​អន្តរជាតិ នៅ​ទីក្រុង​ព្រុ​ច​សែ​ល បាន​ផ្តល់​ពានរង្វាន់​មេដាយមាស​ដល់​ស្រា​បៀរ អង្គរ បញ្ជាក់​ពី​គុណភាព​ល្អ​បំផុត​សម្រាប់​ឆ្នាំ​នេះ​ ។ ចាប់តាំងពី​ឆ្នាំ 2017 ស្រា​បៀរ អង្គរ បាន​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ហើយ​តែងតែ​ទទួល​បាន​ជោគជ័យ​ ឈ្នះ​ពានរង្វាន់​មេដាយមាស​ជាប់​ៗ​គ្នា ​ពី​ស្ថាប័ន​កំពូល​មួយ​នេះ ដែល​នេះ​ជា​មោទនភាព​ចំពោះ​ផលិតផល​ជាតិ​មួយ​នេះ ​។

គណៈកម្មការ​ដែល​ជា​អ្នកជំនាញ​របស់​ស្ថាប័ន​អន្តរជាតិ Monde Selection បាន​ចំណាយពេល​យ៉ាង​យូរ ក្នុង​ការ​ភ្លក្ស និង​ត្រួតពិនិត្យ​វិភាគ​ផលិតផល​នីមួយ​ៗ​យ៉ាង​ហ្មត់ចត់​ទាំង​លើ​រសជាតិ គុណភាព​សម្រាប់​អ្នក​ប្រើប្រាស់ និង​ការ​វេច​ខ្ចប់ និង​រួម​បញ្ចូល​ទាំង ​៖

➔​ ​ផ្នែក​រូបភាព ​៖ ពណ៌ សំណើម ភាព​ថ្លា ពពុះ ភាព​រលោង​ ។
➔​ ​ភាព​ទាក់ទាញ (​កំណត់សម្គាល់​លើ​ក្លិន​) ៖ ក្លិនក្រអូប ប្រហើរ ឈ្ងុយ ក្លិន​ផ្កា​ហប់ និង​ក្លិន​ស្រូវ​សាលី​ ។
➔​ ​រសជាតិ​ ៖ ល្មម ខ្លាំង ល្វីង ផ្អែម​ ។
➔​ ​រសជាតិ​បន្ទាប់​ពី​ទទួលទាន ​៖ រសជាតិ​ប្រហើរ ឈ្ងុយ​ជាប់មាត់​ ។
➔​ ​អារម្មណ៍ និង​រសជាតិ​ជាប់មាត់​ ៖ កម្រិត​ជាតិ​កាបូន ចំណុះ ជាតិ​ហ្គេ​ស ជាតិ​អាស៊ីត ​។
➔​ ​ការ​វេច​ខ្ចប់

គ្រឿងផ្សំ​គុណភាព​ខ្ពស់​របស់​ស្រា​បៀរ អង្គរ ដែល​មាន​ដូច​ជា​ស្រូវ​សាលី ផ្កា​ហប់ និង​ទឹក​ដ៏​បរិសុទ្ធ បាន​ធ្វើ​ឲ្យ​អ្នកជំនាញ​ផ្តល់​ពិន្ទុ​ខ្ពស់​បំផុត រួម​ទាំង​ផ្តល់​ពានរង្វាន់​មេដាយមាស​ជា​សក្ខីភាព​ ។

លោក សោម ចន្ទ​ណា​រ៉ាត់ ជា​អ្នកគ្រប់គ្រង​ពាណិជ្ជសញ្ញា​ស្រា​បៀរ អង្គរ បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ឈ្នះ​ពានរង្វាន់​មេដាយមាស​លើក​ទី 4 ពី​ស្ថាប័ន​កំពូល Monde Selection គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ពួក​យើង ដែល​នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ទទួលស្គាល់​នូវ​រសជាតិ គុណភាព និង​រូបរាង​របស់​ស្រា​បៀរ​ជាតិ​មួយ​នេះ​នៅ​លើ​ឆាក​អន្តរជាតិ​ ។ អតិថិជន​ដឹង​ច្បាស់​ជា​មុន​ថា នៅ​ពេល​ពួក​គាត់​ពិសា​ស្រា​បៀរ អង្គរ ត្រជាក់​ៗ ពួក​គាត់​នឹង​ទទួល​បាន​នូវ​ភាព​ស្រស់ស្រាយ​ពី​រសជាតិ និង​គ្រឿងផ្សំ​គុណភាព​ខ្ពស់​របស់​យើង​» ។​

អ្នក​និយម​ពិសា​ស្រា​បៀរ​អាច​ជឿជាក់​បាន​ថា គ្រប់​តំណក់​នៃ​ស្រា​បៀរ អង្គរ ពិតជា​ត្រូវ​បានផលិត​ចេញពី​គ្រឿងផ្សំ​ល្អ​វិសេស ដែល​ផ្តល់​នូវ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាប់មាត់ ជាមួយ​ភាព​ស្រស់ស្រាយ​ ។

អំពី​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ​៖
ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ គឺជា​រោងចក្រ​ផលិត​ស្រា​បៀរ​ដ៏​ធំ​បំផុត​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បំផុត​តាម​ស្ដង់ដា​អឺរ៉ុប ចាប់តាំងពី​ដើម​ទសវត្សរ៍​ 1960 ​។
ខេ​ម​ប្រ៊ូ​វ គឺជា​ក្រុមហ៊ុន​សម្ព័ន្ធ​មួយ​នៃ កា​ស្ប៊ែ​រ គ្រុប​ ។

លេខ​ទំនាក់ទំនង​ ៖ 023 911 992
https://www.facebook.com/AngkorBeerOfficial
info@angkorbeer.com.kh
http://www.angkorbeer.com.kh/

Contact Us: 023 911 992
https://www.facebook.com/AngkorBeerOfficial
info@angkorbeer.com.kh
http://www.angkorbeer.com.kh/

ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ
Don’t drink and drive ៕ ដោយសហការ