ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន ចេញផ្សាយ​វី​ដេ​អូ​ភាគ​អប់រំ «​មាគ៌ា​ព្រះធម៌​» ដើម្បី​បំផុស​ការ​ធ្វើអំពើ​ល្អ (វីដេអូ)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិត្ត​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​មាតិកា​វី​ដេ​អូ​អប់​រំជា​ច្រើន ក្នុង​នោះ​មាតិកា​វី​ដេ​អូ​ភាគ​ដែល​មាន​ចំណងជើង​ថា «​មាគ៌ា​ព្រះធម៌​» ដែល​ជំរុញ​និង​ផ្សព្វផ្សាយ​អំពើ​ល្អ​ទៅ​ដល់​សាធារណជន បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ទស្សនា…

រាជធានី​ភ្នំពេញ ៖ មិត្ត​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​មាតិកា​វី​ដេ​អូ​អប់​រំជា​ច្រើន ក្នុង​នោះ​មាតិកា​វី​ដេ​អូ​ភាគ​ដែល​មាន​ចំណងជើង​ថា «​មាគ៌ា​ព្រះធម៌​» ដែល​ជំរុញ​និង​ផ្សព្វផ្សាយ​អំពើ​ល្អ​ទៅ​ដល់​សាធារណជន បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ទស្សនា ។

«​មាគ៌ា​ព្រះធម៌​» គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ទំនួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ក្នុង​គោលបំណង​ផ្ដល់​ការ​កម្សាន្ត​ដល់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​បំផុសទឹកចិត្ត​ពួក​គេ​ឲ្យ​យល់​អំពី​អំពើ​ល្អ គុណ​តម្លៃ និង​វិធី​ដែល​ព្រះពុទ្ធ​បាន​បង្រៀន ។ មាតិកា​វី​ដេ​អូ​នេះ​បាន​ចេញផ្សាយ​បន្ទាប់​ពី​ការ​ទទួល​បាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៃ​មាតិកា​វី​ដេ​អូ​គំនូរជីវចល ក្រោម​ចំណងជើង​ថា «​ក្រដាស ស​» ដែល​មាតិកា​វី​ដេ​អូ​នេះ​មាន​អ្នក​ទស្សនា​យ៉ាងច្រើន​ក្រៃ​លែង​នៅ​លើ​ទំព័រ​អ្នកគាំទ្រ​ហ្វេ​ស​ប៊ុ​ក និង យូ​ធូប របស់​មិត្ត​ហ្វូ​ន ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ។

លោក ឌិន​ថន បាន​មាន​ប្រសាសន៍​ថា «​រឿងនិទាន​ទាំងឡាយ​នៅ​ក្នុង​វី​ដេ​អូ​ភាគ «​មាគ៌ា​ព្រះធម៌​» ផ្អែក​តាម​ប្រវត្តិ​រឿងរ៉ាវ​នានា​របស់​ព្រះពុទ្ធ ដែល​តំណាង​ឲ្យ​សាសនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា» ។​ លោក​បាន​បន្ត​ថា «​មាតិកា​វី​ដេ​អូ​នេះ​ធ្វើ​ឲ្យ​ដំណើររឿង​របស់​ព្រះពុទ្ធ​មានជីវិត​រស់​រវើក​ឡើង​វិញ និង​បំផុស​គោល​គំនិត​នៃ​ការ​សាង​អំពើ​ល្អ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់​រូប» ។​ ភាគ​ទី​មួយ​នៃ​វី​ដេ​អូ «​មាគ៌ា​ព្រះធម៌​» បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៨ ខែកក្កដា ឆ្នាំ​ ២០២០ ដែល​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ។ គិត​មក​ទល់​នឹង​ពេល​នេះ មាគ៌ា​ព្រះធម៌ ចេញផ្សាយ​បាន ៥៩ ​ភាគ​ហើយ ដោយ​ផ្សាយ​មួយ​ភាគ​ក្នុង​មួ​យស​ប្ដា​ហ៍ ហើយ​មាន​ចំនួន​នៃ​ការ​ទស្សនា​សរុប​នៅ​លើ យូ​ធូប ជិត ២០ ​លាន​ដង​ហើយ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺថា វី​ដេ​អូ​ភាគ​ «​មាគ៌ា​ព្រះធម៌​» បាន​ទទួល​ចំណាប់អារម្មណ៍​វិជ្ជមាន​ច្រើន​ពី​សំណាក់​អ្នក​ទស្សនា ដោយ​មាន​ភាគ​មួយ​នោះ​ដែល​មាន​ចំណងជើង​ថា «​ព្រះបាទ ពិម្ពិសារ​ និង​ញាតិ​» ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ​២៨ ខែកញ្ញា ឆ្នាំ​ ២០២១ មាន​ចំនួន​អ្នក​ទស្សនា​ជិត ១៨០.០០០​ដង នៅ​លើ យូ​ធូប ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។ សូមទស្សនា​នៅ​ទី​នេះ ៖

យោង​តាម​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន ដែល​រួម​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង យូ​ធូប ទទួល​បាន​អ្នកគាំទ្រ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់​ពី​ការ​ចេញផ្សាយ​មាតិកា​វី​ដេ​អូ​ភាគ​អប់រំ​ទាំងនេះ ។ គិត​ត្រឹម​ថ្ងៃ​ទី ​៣០ ខែកញ្ញា ឆ្នាំ​ ២០២១ ចំនួន​អ្នក subscribe យូ​ធូប របស់ មិត្ត​ហ្វូ​ន បាន​កើនឡើង​ដល់​ជិត ៨ ​សែន​នាក់ រីឯ​ចំនួន​អ្នកគាំទ្រ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​វិញ បាន​កើនឡើង​ដល់ ៤,៥​ លាន​នាក់​ហើយ ។

កន្លង​មក ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បង្កើត​និង​ផ្សព្វផ្សាយ​មាតិកា​យ៉ាងច្រើន​សម្បូរ​បែប​ដោយ​មិន​គិត​ប្រាក់​កម្រៃ ដើម្បី​បម្រើ​ដល់​ការ​កម្សាន្ត​របស់​សាធារណ ជន ដូច​ជា វី​ដេ​អូ​គំនូរជីវចល «​ក្រដាស ស​», វី​ដេ​អូ​គំនូរជីវចល «​មាគ៌ា​ព្រះធម៌​», កម្រង​ភាពយន្ត​ខ្លី​បែប​អប់រំ «​គ្រាប់ពូជ​ជីវិត​», កម្មវិធី​កំប្លែង «​ទឹកគ្រឿង TV», កម្មវិធី​ប្រកួត Fun Fun, វី​ដេ​អូ​ផ្សព្វផ្សាយ​ពី​អេកូ​ទេសចរណ៍ និង​មាតិកា​វី​ដេ​អូ​កម្សាន្ត​ជា​ច្រើន​ទៀត នៅ​លើ បណ្ដាញ​សង្គម TikTok ជាដើម ។

ក្រុមហ៊ុន មិត្ត​ហ្វូ​ន មាន​វត្ត​មាននៅ​កម្ពុជា​ជាង ១២ ​ឆ្នាំ​ហើយ និង​កំពុង​បម្រើសេវា​ដល់​អតិថិជន​ជាង ៩​ លាន​នាក់ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ទូរគមនាគមន៍​ដ៏​ធំ​ជាងគេ​បំផុត​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន​ក៏​កំពុង​ផ្ដោត​សំខាន់​ផង​ដែរ ទៅ​លើ​ការ​ផ្ដល់​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាន់តែ​ច្រើន​ថែម​ទៀត ដូច​ជា eMoney សម្រាប់​ការ​ទូទាត់​ប្រាក់​តាម​ឌី​ជី​ថ​ល​, CamID ជា​មជ្ឈមណ្ឌល​ឌី​ជី​ថ​ល​សម្រាប់​ការ​កម្សាន្ត​ដ៏​សម្បូរ​បែប​, សេវា SelfCare, ប្រព័ន្ធ SIS សម្រាប់​ការ​គ្រប់គ្រង​សាលារៀន និង​កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត ៕ ដោយ​សហការ