ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា ១៧ រូប ត្រៀម​ប្រកួត​នៅ​ម៉ា​ឡេ​ស៊ី និង​ចិន ​គាំទ្រ​ដោយ Cambodia Sport+

10 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​ក្រុម​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ពាក់​ជើង​ទា​កម្ពុជា​ ដណ្តើម​បាន​មេដាយ​សរុប ៤៦ គ្រឿង ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ចុងខែ​តុលា​កន្លង​ទៅ Cambodia Sport+ នៅ​តែ​បន្ត​រួមចំណែក​ជំរុញ​វិស័យ​កីឡាហែលទឹក​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន ​។ ជាក់ស្តែង អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា​ចំនួន ១៧ រូប កំពុង​ត្រៀម​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​ពីរ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​ចិន ក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​ ២០២៦ ក្រោម​ការ​ចូលរួម​គាំទ្រ​ពី Cambodia Sport+​ ។

ក្នុង​ចំណោម​នោះ កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ចំនួន ១៣ រូប នឹង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ 48th Southeast Asian Age Group Championships 2026 ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។ បន្ទាប់​ពី​នោះ កីឡាករ​-​កីឡាការិនី​ហែល​ទឹក​កម្ពុជា​ចំនួន ៤ រូប​ទៀត នឹង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Aquatics Swimming Championships (25m) 2026 ដែល​នឹង​រៀបចំ​ឡើង​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​ ១ ដល់​ថ្ងៃ​ទី ​៦ ខែធ្នូ ឆ្នាំ ​២០២៦ ​។

ការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី Cambodia Sport+ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​កម្ពុជា ដោយ​បន្ត​បើកឱកាស​ឱ្យ​អត្ត​ព​លិ​ក បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ពង្រឹងសមត្ថភាព និង​ប្រមូល​បទ​ពិសោធន៍​ថ្មី​ៗ ដើម្បី​ឈាន​ទៅ​រក​កម្រិត​ប្រកួតប្រជែង​កាន់តែ​ខ្ពស់ និង​រួមចំណែក​លើក​ស្ទួយ​មោទនភាព​កីឡា​កម្ពុជា ​លើ​ឆាក​អន្តរជាតិ ​។

CAMBODIA SPORTS ដៃគូ​ជំរុញ​កីឡាហែលទឹក​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំង ៕ អត្ថបទសហការ