ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​មូល​ប​ត្រ រ៉ូ​យា​ល់​គ្រុប ម​.​ក ត្រៀម​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវថ្នាល​ជួញដូរ​មូល​ប​ត្រ​អន្តរជាតិ

11 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​មូល​ប​ត្រ រ៉ូ​យា​ល់​គ្រុប ម​.​ក (RGS) ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ រ៉ូ​យា​ល់ គ្រុប (Royal Group) នឹង​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ នា​ថ្ងៃ​ទី ​៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៦ នូវ​ថ្នាល​ជួញដូរ​មូល​ប​ត្រ​អន្តរជាតិ ដែល​មានឈ្មោះ​ថា Royal Group Global Market (RGGM) ព្រមទាំង​ពិធី​សម្ពោធ​ការិយាល័យ​ថ្មី​ស្ថិត​នៅ​អគារ Royal Group Central Tower ជាន់​ទី​ ១០ ផ្លូវ​ក្រមួនស (​ផ្លូវ​លេខ ១១៤) កែង​និង​ផ្លូវ​សម្តេច​សង្ឃនាយក​ស្រី (​ផ្លូវ​លេខ ៦៧) ភូមិ ​១០ សង្កាត់​ផ្សារ​ថ្មី​ ១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ ។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ស៊ូ សុ​ជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.)​ ។

លោក សេង ចាន់ធឿន / Mr. SENG CHANTHOEUN CEO of Royal Group Securities

កម្មវិធី​ទូរស័ព្ទ​ដៃ RGGM នេះ​ទទួល​បានការ​អនុញ្ញាត​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) ហើយ​កម្មវិធី​នេះ​នឹង​ត​ភ្ជាប់​វិនិយោគិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​កាន់​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដោយ​ផ្ទាល់ ព្រមទាំង​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ រួម​មានការ​ត​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​រលូន​ជាមួយ​ធនាគារ​ក្នុងស្រុក​នៅ​កម្ពុជា និង​ផ្តល់​សេវា​គាំទ្រ​អតិថិជន​ជា​ភាសា​ខ្មែរ​ ។

នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ នឹង​មានការ​បង្ហាញ​វី​ដេ​អូ​អំពី “​កម្មវិធី​ទូរស័ព្ទ​ដៃ RGGM” (RGGM App) ដែល​ជា​ថ្នាល​ជួញដូរ​មូល​ប​ត្រ​អន្តរជាតិ រួម​ទាំង​ការ​ណែនាំ​អំពី​ដំណើរការ​ចុះ​ឈ្មោះ​គណនី​វិនិយោគ ​។ លើស​ពី​នេះ ក៏​នឹង​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ស្តី​ពី​ភាព​ជា​ដៃគូ​សហការ​សម្រាប់ “​កម្មវិធី​ទូរស័ព្ទ​ដៃ RGGM” ផង​ដែរ​ ។ ដោយ​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​សុខុមាលភាព​ហិរញ្ញវត្ថុ​រយៈពេល​វែង RGGM ជួយ​ឱ្យ​វិនិយោគិន​អាច​ស្វែង​យល់​ពី​ទីផ្សារ​ភាគហ៊ុន​សកល និង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រយៈពេល​វែង ដូច​ជា​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ចូល​និវត្តន៍ ឬ​ការ​សិក្សា​របស់​កូន​ៗ​ជាដើម ​។ កម្មវិធី​នេះ​នឹង​ផ្តល់​ជូន​នូវ​ខ្លឹមសារ​អប់រំ​ដែល​ងាយ​យល់​សម្រាប់​វិនិយោគិន​ថ្មី ដោយ​ពន្យល់​អំពី​របៀប​ប្រើប្រាស់ និង​ហានិភ័យ​នៃ​ការ​វិនិយោគ​លើ​ភាគហ៊ុន ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ធ្វើការ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេចចិត្ត​ធ្វើការ​វិនិយោគ ​។

អំពី​ក្រុមហ៊ុន​មូល​ប​ត្រ រ៉ូ​យា​ល់​គ្រុប ម​.​ក (RGS)
ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ Royal Group និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) ក្រុមហ៊ុន​មូល​ប​ត្រ រ៉ូ​យា​ល់​គ្រុប ម​.​ក (RGS) ផ្តល់​សេវាកម្ម​វិនិយោគ​ដែល​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ដោយ​ដើរតួ​នាទី​ជា​ស្ពាន​ត​ភ្ជាប់​វិនិយោគិន​កម្ពុជា​ទៅ​កាន់​ទីផ្សារ​មូលធន​សកល តាម​រយៈ Royal Group Global Market (RGGM)​។ RGGM អនុញ្ញាត​ឱ្យ​វិនិយោគិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​តាម​រយៈ RGS ដោយ​ផ្តល់​ជម្រើស​ក្នុង​ការ​ប្រើប្រាស់​ធនាគារ​ក្នុងស្រុក និង​ទទួល​បានការ​ណែនាំ​ពី​ក្រុមការងារ​ជំនួយ​ជា​ភាសា​ខ្មែរ ​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ វិនិយោគិន​កម្ពុជា​ដែល​ចង់​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ត្រូវ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​បរទេស​ ។ ចំណុច​នេះ​បាន​បង្ក​ជា​ក្តី​បារម្ភ​ទាក់ទង​នឹង​សុវត្ថិភាព​របស់​វិនិយោគិន តម្លាភាព និង​ការ​ការពារ​ផ្នែក​ច្បាប់​ ។ លើស​ពី​នេះ វិនិយោគិន​ត្រូវ​ឆ្លងកាត់​នីតិវិធី​បរទេស​ដ៏​ស្មុគស្មាញ ដើម្បី​គ្រាន់តែ​បើក​គណនី និង​ដាក់​ប្រាក់​។ ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ក៏​តែងតែ​ពាក់ព័ន្ធ​នឹង​កម្រៃ​សេវា​ខ្ពស់ ព្រមទាំង​ក្តី​បារម្ភ​ជា​និច្ច​អំពី​ការ​ចំណាយ​ដោយ​លាក់បាំង ឬ​ហានិភ័យ​នៃ​ការ​បាត់បង់​ប្រាក់ ​។ ប៉ុន្តែ​ឥឡូវនេះ អ្វី​ៗ​បាន​ផ្លាស់​ប្តូ​រហើយ ជាមួយនឹង​ការ​ដាក់​ឱ្យ​ដំណើរការ Royal Group Global Market វិនិយោគិន​កម្ពុជា ទាំង​វិនិយោគិន​រូបវន្តបុគ្គល និង​នីតិបុគ្គល អាច​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​តាម​រយៈ​សេវាកម្ម​ដ៏​សាមញ្ញ និង​ពេញលេញ​នៅ​កន្លែង​តែ​មួយ​ ។ វិនិយោគិន​គ្រាន់តែ​បើក​គណនី​ជាមួយ RGS ដោយ​ដាក់​ប្រាក់​ចូល​គណនី​តាម​រយៈ​ធនាគារ​ដៃគូ​ដ៏​គួរ​ឱ្យ​ទុកចិត្ត គឺ​ធនាគារ វី​ង (Wing Bank) រួច​ធ្វើការ​ទិញ​ភាគហ៊ុន​ដោយ​ផ្ទាល់​នៅ​លើ​កម្មវិធី RGGM នោះ​វិនិយោគិន​នឹង​អាច​ក្លាយជា​ម្ចាស់​មូល​ប​ត្រ​អន្តរជាតិ​ក្រោម​ឈ្មោះ​របស់​ពួក​គេ​ផ្ទាល់ ​។

កម្មវិធី​នេះ​នឹង​ត​ភ្ជាប់​វិនិយោគិន​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន រួម​មាន ទីផ្សារ​ភាគហ៊ុន​ញូ​វ​យ៉​ក (New York Stock Exchange), ទីផ្សារ​ភាគហ៊ុន​អូស្ត្រាលី (Australian Securities Exchange), ទីផ្សារ​ភាគហ៊ុន​ហុងកុង (Hong Kong Stock Exchange), ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ (Tokyo Stock Exchange), ទីផ្សារ​ភាគហ៊ុន​សិង្ហ​បុរី (Singapore Exchange) និង​ទីផ្សារ​ភាគហ៊ុន​កូរ៉េ (Korea Exchange) ក្រោម​ក្រប​ខណ្ឌ​ដែល​មានការ​ត្រួតពិនិត្យ​ពេញលេញ និង​មាន​តម្លាភាព ​។ វិនិយោគិន​អាច​វិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​ច្រើន​ប្រភេទ រួម​មាន មូល​ប​ត្រ​រដ្ឋ​របស់​សហរដ្ឋអាមេរិក (U.S. Treasuries) ភាគហ៊ុន​អន្តរជាតិ (Stocks) មូលនិធិ​ជួញដូរ​លើ​ទីផ្សារ (ETFs) និង​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ ។

តាម​រយៈ កម្មវិធី​ទូរស័ព្ទ​ដៃ RGGM នេះ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ធានា​រ៉ាប់រង ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ គម្រោង​មូលនិធិ​វិនិយោគ និង​បុគ្គល​ដែល​មាន​ធនធាន អាច​ពង្រីក​ជម្រើស​វិនិយោគ​របស់​ខ្លួន ធ្វើ​ពិពិធ​កម្ម​នៃ​ផលប័ត្រ​វិនិយោគ បង្កើន​សន្ទនីយ​ភាព (Liquidity) ពង្រឹង​ការ​គ្រប់គ្រង​ហានិភ័យ និង​ស្វែងរក​ឱកាស​វិនិយោគ​ដោយ​គ្មាន​ព្រំដែន ​។

ទំនាក់ទំនង​មក​កាន់​យើងខ្ញុំ​តាម​រយៈ​ ៖
ក្រុមការងារ​ផ្នែក​ឈ្មួញ​ជើងសារ​របស់​យើង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ
លោក​អ្នក​ក្នុង​ការ​បើក​គណនី ការ​ជួញដូរ និង​ផ្តល់​ការ​គាំទ្រ​ដល់​វិនិយោគិន​។
•​ ​ទូរស័ព្ទ​៖ ០៩៥ ៩៩៩ ១៧២ | ០៩៥ ៩៩៩ ៥០១
•​ ​អ៉ីមែល​៖ brokerage@royalgroupglobalmarket.com.kh
•​ ​Telegram៖ @RGS_Investors
•​ ​គេហទំព័រ​៖ www.royalgroupglobalmarket.com

ស្កេ​ន​ដើម្បី​ភ្ជាប់

•​ ​អា​ស័​យ​ដ្ឋា​ន ​៖ Royal Group Central Tower ជាន់​ទី ​១០ ផ្លូវ​ក្រមួនស (១១៤) កែង​ផ្លូវ​ ៦៧ ភូមិ​ ១០ សង្កាត់​ផ្សារ​ថ្មី​ទី ​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ