ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី និងបុរី សុវណ្ណ​ភូមិ ឈាន​ដល់​ការ​ចាប់ដៃ​គ្នា​ផ្លូវការ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១១ តុលា ឆ្នាំ​ ២០២១ មុន​នេះ ធនាគារ ហ្វី​លី​ព…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១១ តុលា ឆ្នាំ​ ២០២១ មុន​នេះ ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី និង បុរី សុវណ្ណ​ភូមិ បាន​សម្រេច​ចុះ​កុងត្រា​ជាមួយ​គ្នា​ជា​ផ្លូវការ ដើម្បី​ពង្រីក​វិស័យ​ជំ​នួន និងបង្កើន​ការ​វិនិយោគ​រួម​គ្នា​ក្នុង​ចក្ខុវិស័យ​តែ​មួយ ​។

កិច្ច​សហប្រតិបត្តិការ​នេះ​ផង​ដែរ ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី និង បុរី សុវណ្ណ​ភូមិ បាន​រួម​គ្នា​ជា​ដៃគូរ​យ៉ាង​ពិសេសលើការ​ផ្តល់​ជូន​នូវ​ឥណទាន​គេហដ្ឋាន​សំរាប់​អតិ​ថ​ជនរហូត​ដល់ ៨៥% និងអាច​រំ​លោះ​រហូត​ដល់ ២៥ ​ឆ្នាំ ជាមួយនឹង​ការ​ប្រាក់​ត្រឹមតែ ៨% ​តែ​ប៉ុណ្ណោះ ដែល​នេះ​គឺជា​យុទ្ធសាស្ត្រ​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​អតិថិជន ដែល​ត្រូវការ​លំនៅ​ដ្ឋា​ន ហើយ​មិន​ស្មុគស្មាញ​ក្នុង​ការ​តម្កល់​ប្រាក់ ដើម្បី​បង់​រំលស់​ផ្ទះ​នៅ ​បុរី​ សុវណ្ណ​ភូមិ ដែល​ជា​បុរី​ភ្នំពេញ​នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៦A ​។ នេះ​ជា​កម្ម​ពិធីចុះហត្ថលេខា កិច្ច​សហប្រតិបត្តិការ លើ​ការ​ផ្តល់ឥណទាន​គេហដ្ឋានឆ្លាត​វៃ និង​ភាព​ជា​ដៃគូ​រវាង ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី និង បុរី សុវណ្ណ​ភូមិ ​។

ពិធី​ចុះហត្ថលេខា​ជា​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោម​អធិបតីភាព​របស់​លោក សៅ សុខ​នី ជា​អគ្គនាយក បុរី​ សុវណ្ណ​ភូមិ និងលោក ចាន់ ម៉ាច ជា​អគ្គនាយក​ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី​ ។ ស្ថិត​ក្នុង​ឱកាស​ពិសេស​នោះ​ផង​ដែរ បុរី សុវណ្ណ​ភូមិ បាន​ប្រកាសប្រាប់​ក្នុង​កម្ម​ពិធី ​«ដើម្បី​ជា​ឱកាស​អាច​ជម្រាប​ជូន​ពី​គម្រោង​ថ្មី​មួយ​ដែរ​ជឿរ​ជាក់​ថា​អស់លោក លោកស្រី​នឹង​មានការ​ភ្ញាក់ផ្អើល និង​ពេញចិត្ត ក៏​ដូច​ជា​អតិ​ថ​ជន​គោលដៅ​របស់​បុរី​សុវណ្ណ​ភូមិ ដែល​មិន​ធ្លាប់​គិត​ថា​មាន ហើយ​ឥឡូវនេះ​បាន​បាន​មក​ដល់​ប្រទេស​កម្ពុជា តាម​រយៈ បុរី​សុវណ្ណ​ភូមិ នេះ​គឺ គម្រោង The Lakes» ​។ ដូច​គ្នា​ក៏​បាន​បង្ហាញ​ពី​សក្កា​នុ​ពល​កាន់តែ​ខ្លាំងរបស់ ធានា​គារ ហ្វី​លី​ព ភី​អិ​ល​ស៊ី ដែល​ជា​ធនាគារ​ធំ​របស់​ប្រទេស​សិង្ហ​បុរី ដែល​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ផង​ដែរ ។ https://youtu.be/-pG-uoIGEVQ ៕​ ដោយសហការ