ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម លឹ​ម គាន​ហោ ឧបត្ថម្ភ​ថវិកា​​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ រសៀល​ថ្ងៃ​​ទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ តំណាង​ឯកឧត្តម លឹ​ម គាន​ហោ…

រាជធានី​ភ្នំពេញ ​៖ រសៀល​ថ្ងៃ​​ទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ តំណាង​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ទៅ​សំណេះ សំណាល​ជាមួយ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​ជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ក្នុង​នាម​ជា​សម្ព័ន្ធមេត្រីភាព តាម​រយៈ​តំណាង​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើរ​សួរសុខទុក្ខ​បងប្អូន​កងទ័ព និង​ប្តេជ្ញា​នៅ​តែ​បន្ត​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ និង​បណ្តា​កងពល​ផ្សេង​ទៀត ដែល​ជា​សម្ព័ន្ធមេត្រីភាព ទាំង​ស្មារតី សម្ភារៈ និង​ថវិកា ដើម្បី​ជួយ​លើកកម្ពស់​នូវ​ជីវភាព​របស់​កងទ័ព គ្រួសារ​កងទ័ព និង​ការ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ នៅ​ក្នុង​បញ្ជាការដ្ឋាន ក្នុង​ន័យ​សម្តែង​នូវ​ការ​ដឹងគុណ ចំពោះ​បងប្អូន​កងទ័ព​ទាំងអស់ ដែល​បាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​សុខ​សន្តិភាព សេចក្តីសុខ​ក្សេមក្សាន្ត និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជាតិ​មាតុភូមិ ។

ក្នុង​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​ឧបត្ថម្ភ​នូវថវិកា​មួយ​ចំនួន​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៅ​បញ្ជា ការដ្ឋាន​ការពារ​កោះ​ឆ្នេរ និង​បណ្តា​កងពល​ផ្សេង​ទៀត ដែល​ជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សរុប​ចំនួន ១.៩៥៥ នាក់ រួម​មាន ៖

១- បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ចំនួន ១.៣៩២ នាក់
២- កងវរសេនាតូច​លេខ ១ (​ថ្ម​ធំ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ចំនួន ១១៧ នាក់
៣- កងវរសេនាតូច​លេខ ២ (​អានសេះ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ចំនួន ១៨៦ នាក់
៤- កងវរសេនាតូច​លេខ ០១ និង​លេខ ០២ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្តរមានជ័យ ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដែន​ទិស​ប្រាសាទ​តា​ក្របី ចំនួន ២៦០ នាក់ ៕ ដោយ​សហការ