ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Harbor Property បង្កើត​គណនី​ប្រើប្រាស់ ស្វែងរក​ទិញ និង​ជួល​អចលនទ្រព្យ​នៅ​កម្ពុជា (វីដេអូ)

2 ឆ្នាំ មុន

រាជាធានីភ្នំពេញ ៖ Harbor Property គឺជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានការដាក់លក់ ឬជួលនូវអចលទ្រព្យគ្រប់ប្រភេទរួមមាន ដី លំនៅឋាន ខុនដូ អាផាតមិន…

រាជាធានីភ្នំពេញ ៖ Harbor Property គឺជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានការដាក់លក់ ឬជួលនូវអចលទ្រព្យគ្រប់ប្រភេទរួមមាន ដី លំនៅឋាន ខុនដូ អាផាតមិន គម្រោងអភិវឌ្ឍន៏ថ្មីៗ រួមទាំងប្រភេទអចលទ្រព្យពាណិជ្ជកម្ម និងផ្ទះលក់បន្តជាច្រើន ។ វាគឺជាគម្រោងមួយរបស់ក្រុមហ៊ុន Digital Life Technology Co., Ltd., ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ ។

Harbor Property  បានផលិតព័ត៌មានថ្មីៗ និងដំបូន្មានដ៏មានសារៈសំខាន់ជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់អតិថិជនគ្រប់រូបដែលចូលមកកាន់គេហទំព័ររបស់យើង ។ គោលបំណងនៃការបង្កើតគេហទំព័រនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលកំពុង ស្វែងរកទិញជួលអចលទ្រព្យ ក្នុងប្រទេសកម្ពុជាអោយបានកាន់តែរហ័សជាងមុន និងងាយស្រួលជាងមុន ។

គេហទំព័រអចលនទ្រព្យ Harbor Property មានរហូតដល់ទៅ ៤ ភាសា ៖ ភាសាខ្មែរ អង់គ្លេស ចិន និងថៃ ។ មិនថាលោកអ្នកប្រើប្រាស់នៅលើកុំព្យូទ័រ ឬតាមកម្មវិធី App ក្នុងទូស័ព្ទដៃនោះទេ អ្នកអាចជ្រើសរើសភាសាណាមួយដែលអ្នកពេញចិត្ត ។

ទាញយក APP ឥឡូវនេះ ៖ iOS & Android:  https://www.harbor-property.com/en/download

ការចុះឈ្មោះ ឬបង្កើតគណនីក្នុងគេហទំព័រ និងតាម App

របៀបចុះឈ្មោះ ឬបង្កើតគណនីតាមរយៈគេហទំព័រ និងតាម App គឺមានភាពងាយស្រួលដូចគ្នា ដោយលោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ ហើយទាញយកកម្មវីធី App  រួចជ្រើសរើសពាក្យចុះឈ្មោះ បំពេញលេខទូរស័ព្ទ បន្ទាប់មកចុចលើពាក្យសូមបញ្ចូនលេខកូដសម្រាប់ធ្វើការផ្ទៀងផ្ទាត់ នោះអ្នកនឹងទទួលបានលេខកូដសម្ងាត់ ៤ ខ្ទង់ រួចធ្វើការបំពេញចូល។ ចុងក្រោយ សូមធ្វើការបំពេញពាក្យសម្ងាត់ផ្ទាល់របស់អ្នក បន្ទាប់មកប្រតិបត្តិការនៃការចុះឈ្មោះនឹងទទួលបានជោគជ័យ ។

ទន្ទឹមនេះ លោកអ្នកក៏អាចភ្ជាប់គណនីតាមរយៈបណ្ដាញសង្គម Facebook WeChat ឬ គណនី Google ជីម៉ែលបានដូចគ្នា ដោយអ្នកគ្រាន់តែចុចយកមួយក្នុងចំណោមគណនីដែលបានភ្ជាប់រួចជាការស្រេច ។

ការស្វែងរកអចលនទ្រព្យ

សម្រាប់អ្នកដែលកំពុងស្វែងរកអចលទ្រព្យតាមរយៈកម្មវិធី Harbor Property  អ្នកគ្រាន់តែចូលទៅកាន់កន្លែងស្វែងរកទិញ ឬជួល រួចធ្វើការបញ្ចូលទីតាំងប្រភេទអចលនទ្រព្យ តម្លៃ និងព័ត៌មានផ្សេងៗ ដែលជាតម្រូវការរបស់អ្នក បន្ទាប់មកលោកអ្នកអាចទំនាក់ទំនងទៅកាន់ ភ្នាក់ងារអចលទ្រព្យម្ចាស់អចលនទ្រព្យ នោះផ្ទាល់ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត ។

ម៉្យាងវិញទៀត អ្នកអាចប្រើប្រាស់មុខងារជំនួយដែលហៅថា Home Finder ឬស្វែងរកផ្ទះនៅលើកម្មវិធី Harbor Property App ក្នុងទូរស័ព្ទដៃរបស់អ្នក ដោយគ្រាន់តែបំពេញរាល់តម្រូវការ និងលេខទូរស័ព្ទ នោះក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីនឹងទទួលបានព័ត៌មានទាំងនោះ បន្ទាប់មកនឹងធ្វើការទាក់ទងទៅអ្នកវិញភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចធ្វើការសាកសួរព័ត៌មានតាមអនឡាញឆាតដោយផ្ទាល់ជាមួយភ្នាក់ងារលក់អចលនទ្រព្យនៅក្នុងគេហទំព័រយើងខ្ញុំផងដែរ។

រាល់បញ្ហាបច្ចេកទេស ឬចម្ងល់ផ្សេងៗ សូមទំនាក់ទំនងតាមរយៈ Telegram ឬខលមកកាន់ ៖ 855 967876902/ 855 66886633 ៕ ដោយសហការ