ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទិញដី ទិញផ្ទះ ឈ្នះឡានពីក្រុមហ៊ុន TLL រកឃើញអតិថិជនឈ្នះរង្វាន់លើកទី ១ ហើយ ! (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ នេះគម្រោង TLL Real…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ នេះគម្រោង TLL Real Estate Co., LTD បានប្រារព្ធពិធីចាប់រង្វាន់លើកទីមួយតាមរយៈប្រព័ន្ធឌីជីថល ដោយផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ។ គម្រោងលំនៅឋាននេះអភិវឌ្ឍឈានមុខគេក្នុងតំបន់តាមបណ្តោយផ្លូវជាតិលេខ ៥១ ដែលមានទំហំ ១៣០ ហិកតា ប្រមូលផ្តុំទៅដោយផ្ទះអាជីវកម្ម ដីឡូតិ៍អាជីវកម្មជាង ៦០០០ ឡូតិ៍ ព័ន្ធជុំវិញដោយរោងចក្រ សហគ្រាសតូចធំជាច្រើនទាំងក្នុងគម្រោង និងក្រៅគម្រោង ។

ការចាប់រង្វាន់លើទីមួយនេះ គឺមានរង្វាន់ជាច្រើនដូចជា ៖ ឡាន Prius ចំនួន ១ រង្វាន់, ម៉ូតូ Zoomer-X ចំនួន ៥ រង្វាន់, ទូរទឹកកក ចំនួន ១០ រង្វាន់, ទូរស័ព្ទដៃ ចំនួន ១៥ រង្វាន់, កង្ហារ ចំនួន ២០ រង្វាន់ និងឆ្នាំងដាំបាយ ចំនួន ២០ រង្វាន់ ។

ដើម្បីមានឱកាសឈ្នះរង្វាន់ពីកម្មវិធីចាប់រង្វាន់ទិញដី ផ្ទះ ឈ្នះឡាន បងប្អូនគ្រាន់តែទិញដីឡូតិ៍ ឬ ផ្ទះប្រភេទមួយណាក៏បានពីគម្រោង TLL Real Estate នោះបងប្អូននឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងនេះភ្លាមៗ ។

ដូច្នេះនៅចាំអីទៀត ! នេះជាឱកាសពិសេសបំផុត ប្រញាប់រួសរាន់ឡើងពេលវេលាប្រូម៉ូសិនមានកំណត់ ។ អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំពីក្រុមហ៊ុន TLL Real Estate មានដូចខាងក្រោម ៖

១. រង្វាន់ធំ ឡាន Prius មួយរង្វាន់បានទៅលើឈ្មោះ ជឹម សុខឆេង ដែលមានអាសយដ្ឋាន ភូមិ ស្វា.យដំណាក់ ឃុំជំនីកស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

២. រង្វាន់ទី ១ ម៉ូតូ Zoomer-X មួយរង្វាន់បានទៅលើឈ្មោះ ប៉ុ ភារ៉ា ដែលមានអាសយដ្ឋាន ភូមិ ថ្មី ឃុំថ្មី ស្រុក ទឹកឈូ ខេត្តកំពត ។

៣. រង្វាន់ទី ២ ម៉ូតូ Zoomer-X មួយរង្វាន់បានទៅលើឈ្មោះ ស៊ុំ ផល្លី ដែលមានអាសយដ្ឋាន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

៤. រង្វាន់ទី ៣ ម៉ូតូ Zoomer-X មួយរង្វាន់បានទៅលើឈ្មោះ ស៊ុយ វណ្ណដា ដែលមានអាសយដ្ឋាន ភូមិមេម៉ាយ ឃុំបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម ។

៥. រង្វាន់ទី ៤ ម៉ូតូ Zoomer-X មួយរង្វាន់បានទៅលើឈ្មោះ ប៊ុន សារុន ដែលមានអាសយដ្ឋាន សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

៦. រង្វាន់ទី៥ ម៉ូតូ Zoomer-X មួយរង្វាន់បានទៅលើឈ្មោះ ស៊ុយ វណ្ណដា ដែលមានអាសយដ្ឋាន ភូមិ ៥ សង្កាត់មិត្តភាព ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន TLL Real Estate នៅសល់រង្វាន់ជាច្រើនទៀត ដែលនឹងផ្តល់ជូនជាបន្តបន្ទាប់ ដែលរង្វាន់សរុបមាន ៖ ឡាន Prius ចំនួន ១០ រង្វាន់, ម៉ូតូ Zoomer-X ចំនួន ២០ រង្វាន់, ទូរទឹកកក ចំនួន ៤០ រង្វាន់, ទូរស័ព្ទដៃ ចំនួន ៦០ រង្វាន់, កង្ហារ ចំនួន ៨០ រង្វាន់ និងឆ្នាំងដាំបាយ ចំនួន ៨០ រង្វាន់ ។

គម្រោងក៏មានរំលស់សុទ្ធ ១០០% មួយខែត្រឹម $100 និងលើសពីនេះទៅទៀតគ្មានការប្រាក់រយៈ ៣៦ ខែ, ការប្រាក់ទាប, រយៈពេលវែង, លក្ខខណ្ឌឈានមុខគេ ។ លោកអ្នកអាចអញ្ជើញមកទស្សនាផ្ទះគំរូ ឬ ផ្ទះដែលយើងបានសាងសង់រួចនៅគម្រោង TLL Real Estate បាននៅអាស័យដ្ឋាននៅជាប់ផ្លូវជាតិលេខ ៥១ ភូមិពោធិ៍ ឃុំតំណាក់រាំង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។ លេខទំនាក់ទំនងព័ត៌មានអំពីដីឡូតិ៍ និងផ្ទះអាជីវកម្ម ៖ 089 663 995 / 015 663 995 / 066 553 168 ៕ ដោយសហការ