ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​ពិព័រណ៍​សុខភាព MH WellFest កម្ពុជា ២០២៦ បើក​ទំព័រ​ថ្មី​នៃកា​រត​ភ្ជាប់​ការ​ថែរក្សា និង​ថែទាំ​សុខភាព​ក្នុង​តំបន់​អាស៊ាន

1 ខែ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី​ ៤ ខែតុលា ឆ្នាំ​ ២០២៦ ៖ ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី រួម​ជាមួយ​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ា​ឡេ​ស៊ី (MHTC) បាន​បិទ​បញ្ចប់​កម្មវិធី​ពិព័រណ៍​សុខភាព MH WellFest កម្ពុជា ២០២៦ ប្រកបដោយ​ភាព​ជោគជ័យ នៅ​បុរី ប៉េង ហួត អេកូ ផាក នៅ​រាជធានី​ភ្នំពេញ ​។ កម្មវិធី​ពិព័រណ៍​រយៈពេល​ពីរ​ថ្ងៃនេះ បាន​ប្រព្រឹត្ត​នៅ បុរី ប៉េង ហួត ដែល​ជាទី​តាំង ដៃគូ​រៀបចំ​ព្រឹត្តិការណ៍ ដោយ​បាន​ប្រមូលផ្តុំ​នូវ​មន្ទីរពេទ្យ​ឈានមុខ​គេ​ចំនួន ១៤ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី រួម​ជាមួយ​គ្រូពេទ្យ​ឯកទេស និង​ដៃគូ​សំខាន់​ៗ​ក្នុង​វិស័យ​សុខាភិបាល​ជា​ច្រើន​។ ក្រោម​ការ​គាំទ្រ​ពី​ស្ថានទូត​ម៉ា​ឡេ​ស៊ី ប្រចាំ​នៅ​រាជធានី​ភ្នំពេញ កម្មវិធី​ពិព័រណ៍​សុខភាព MH WellFest កម្ពុជា ២០២៦ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​មាន​អ្នកចូលរួម​ប្រហែលជា​២.០០០​នាក់ និង​មាន​អ្នកចូលរួម​រត់ប្រណាំង​ជិត ៨០០​នាក់​ ។

កម្មវិធី​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ជួយ​ឱ្យ​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ក្រៅប្រទេស​កាន់តែ​មាន​ភាព​ងាយស្រួល និង​គួរ​ឱ្យ​ទុកចិត្ត​។ តាម​រយៈ​ការ​នាំ​មក​ជូន នូវ​ជំនាញ​ឯកទេស​កម្រិត​ខ្ពស់​នៃ​ការ​ថែទាំ​ប្រកបដោយ​គុណភាព វេជ្ជសាស្ត្រ​ដ៏​ទំនើប និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នកជំងឺ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី មក​ផ្សារ​ភ្ជាប់​ជាមួយ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ និង​សុខុមាលភាព​ដ៏​សម្បូរ​បែប​។ ក្នុង​នោះ កម្មវិធី​ពិព័រណ៍​សុខភាព MH WellFest កម្ពុជា ២០២៦ បាន​ក្លាយជា​វេទិកា​ដ៏​ពិសេស​មួយ ដែល​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​អាច​ស្វែង​យល់ និង​ជ្រើសរើស​ជម្រើស​នៃ​ការ​ថែទាំ​សុខភាព​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​យ៉ាង​ច្បាស់លាស់ និង​ពោរពេញ​ដោយ​ទំនុកចិត្ត​។

អ្នកចូលរួម មានឱកាស​បាន​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​តំណាង​មក​ពី​មន្ទីរពេទ្យ​ចំនួន​១៤ ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ស្វែង​យល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​ជំនាញ​វេជ្ជសាស្ត្រ សមត្ថភាព​ឯកទេស បរិក្ខា​រវិ​ជ្ជ​សាស្ត្រ​ទំនើប​ៗ និង​ប្រព័ន្ធ​ថែទាំ​សុខភាព​នានា ដូច​ជា​ការ​ពិនិត្យ​សុខភាព ការ​ការពារ​ជំងឺ និង​ជម្រើស​នៃ​ការ​ព្យាបាល​ផ្សេង​ៗ​។ បន្ថែម​ពី​នេះ កម្មវិធី​ពិគ្រោះ និង​ស្វែង​យល់​ពី​សុខភាព (Wellness Discovery Hub) ក៏​បាន​រៀបចំ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​សុខភាព​លើ​ប្រធានបទ​ចំនួន​៥​ផ្សេង​គ្នា ដើម្បី​ឱ្យ​អ្នកចូលរួម​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ និង​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​សេវា​សុខភាព ក៏​ដូច​ជា​ការ​ទទួល​បានការ​ព្យាបាល​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​ជានា​យក​ប្រចាំ​ប្រទេស​នៃ​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា បាន​លើក​ឡើង​ថា​៖ «​កម្មវិធី​ពិព័រណ៍​សុខភាព MH WellFest កម្ពុជា ២០២៦ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដ៏​សាមញ្ញ​មួយ​គឺ​៖ តើ​យើង​អាច​ធ្វើ​ដូច​ម្តេច​ដើម្បី​ជួយ​ឱ្យ​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​នា​ពេល​អនាគត0x017d7 កម្មវិធី​នេះ​បាន​ផ្សារ​ភ្ជាប់​គ្រួសារ​កម្ពុជា​ទៅ​កាន់​អ្នកជំនាញ និង​ជម្រើស​សេវាកម្ម​សុខាភិបាល​ដ៏​សម្បូរ​បែប​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រមទាំង​រួម​បញ្ចូល​នូវ​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​សុខភាព​ផង​ដែរ​។ អ្វី​ដែល​អតិថិជន​នឹង​ទទួល​បាន​ពិតប្រាកដ​នោះ​គឺ​៖ ភាព​ច្បាស់លាស់​នៃ​ព័ត៌មាន ជម្រើស​កាន់តែ​សម្បូរ​បែប និង​ប្រព័ន្ធ​គាំទ្រ​ដ៏​រឹង​មាំ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​»​។

ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ា​ឡេ​ស៊ី (MHTC) ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​មន្ទីរពេទ្យ​នានា ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ប្រព័ន្ធ​អេកូឡូស៊ី​សុខាភិបាល​ដ៏​សម្បូរ​បែប និង​សេវាកម្ម​ថែទាំ​ដែល​ផ្តោត​សំខាន់​លើ​តម្រូវការ​របស់​អ្នកជំងឺ​ជា​ចម្បង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។

លោក Dato Suriaghandi Suppiah នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ា​ឡេ​ស៊ី (MHTC) បាន​លើក​ឡើង​ថា​៖ «​ទេសចរណ៍​សុខាភិបាល​ចាប់ផ្តើម​ចេញពី​ទំនុកចិត្ត ការ​យល់​ដឹង និង​ភាព​ជឿជាក់​លើ​គុណភាព​នៃ​ការ​ថែទាំ​។ សេវាកម្ម​សុខាភិបាល​នៅ​ម៉ា​ឡេ​ស៊ី មិន​ត្រឹមតែ​ផ្តល់​នូវ​ការ​ថែទាំ​ដែល​មាន​ស្តង់ដារ និង​ជំនាញ​ឯកទេស​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​នូវ​ជម្រើស​សុខភាព​ដ៏​សម្បូរ​បែប និង​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​តាម​រយៈ​ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត​។ កម្មវិធី​ពិព័រណ៍​សុខភាព MH WellFest កម្ពុជា ២០២៦ បាន​ផ្សារ​ភ្ជាប់​ប្រជាជន​ខ្មែរ​ទៅ​នឹង​ប្រព័ន្ធ​សុខាភិបាល​នេះ ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​មានឱកាស​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​ក្រុមការងារ​ជំនាញ ការ​ស្វែង​យល់​ពី​អ្នកជំនាញ និង​ការ​ទទួល​បាន​ព័ត៌មាន​ពី​សុខភាព​ច្បាស់លាស់ ដើម្បី​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​សេវា​ថែទាំ​សុខភាព​នៅ​ក្រៅប្រទេស​»​។

មន្ទីរពេទ្យ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​ណែនាំ​អ្នក​ចូល​ទស្សនា​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ឧបករណ៍​បរិក្ខារ​ទំនើប​ៗ និង​សមត្ថភាព​ក្នុង​ការ​ថែទាំ​សុខភាព​របស់​ពួក​គេ ព្រមទាំង​មានការ​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស និង​ការ​រៀបចំ​ផ្សេង​ៗ​សម្រាប់​អ្នកចូលរួម​ផង​ដែរ​។ ការ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​បែប​នេះ បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​នានា​អាច​សាកសួរ និង​ពិភាក្សា​លម្អិត​បន្ថែម​អំពី​កញ្ចប់​ពិនិត្យ​សុខភាព សេវា​ឯកទេស វិធីសាស្ត្រ​ព្យាបាល ក៏​ដូច​ជា​ការ​រៀបចំ​ផែនការ​ថែទាំ​សុខភាព​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

លើស​ពី​ការ​ស្វែង​យល់​អំពី​ការ​ថែទាំ​សុខភាព WellFest Live បាន​នាំ​អ្នកចូលរួម​ឱ្យ​ស្គាល់​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី តាម​រយៈ​ការ​កម្សាន្ត អាហារ សកម្មភាព​នៃ​ការ​រស់នៅ គំនិត​ថ្មី​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ការ​ចូលរួម​ពី​ដៃគូ​ផ្សេង​ៗ​។ កម្មវិធី​នេះ បាន​រួម​បញ្ចូល​សុខភាព សុខមាលភាព និង​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ដែល​ឆ្លុះ​បញ្ចាំង​ពី​គោល​គំនិត “Healing Meets Hospitality” នៃ Malaysia Year of Medical Tourism 2026 (MYMT2026)​។

បន្ថែម​ពី​នេះ កម្មវិធី​រត់​ដើម្បី​សុខភាព (MH WellFest Run) ដែល​មាន​ចម្ងាយ ៥​គីឡូម៉ែត្រ និង ១០​គីឡូម៉ែត្រ ក្រោម​ប្រធានបទ «​គ្រប់​ជំហាន​ដើម្បី​មនុស្ស​ជាទី​ស្រឡាញ់​» បាន​ទាក់ទាញ​អ្នកចូលរួម​ជិត ៨០០​នាក់ មក​ជួបជុំ​គ្នា​ដោយ​មាន​គោលដៅ​រួម​មួយ​គឺ​៖ ការ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ជា​និមិត្ត​រូ​វ​នៃ​ការ​សន្យា ដើម្បី​នៅ​ក្បែរ​មនុស្ស​ដែល​យើង​ស្រឡាញ់​បំផុត​ក្នុង​ជីវិត​។

ឯកឧត្តម​បណ្ឌិត Shaharuddin Onn ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «​ទំនាក់ទំនង​ដ៏​រីក​ចម្រើន​រវាង​ម៉ា​ឡេ​ស៊ី និង​កម្ពុជា កំពុង​បើកឱកាស​ថ្មី​ៗ​សម្រាប់​គ្រួសារ​នានា ក្នុង​ការ​ទទួល​បានការ​ថែទាំ​សុខភាព​ពី​អ្នកជំនាញ រួម​ជាមួយនឹង​សេវាកម្ម និង​បទ​ពិសោធន៍​ថែទាំ​សុខភាព​ឆ្លង​ប្រទេស​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។ កម្មវិធី​ពិព័រណ៍​សុខភាព MH WellFest កម្ពុជា ២០២៦ គឺជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​នេះ ដោយ​បាន​ភ្ជាប់​សហគមន៍​កម្ពុជា​ដោយ​ផ្ទាល់​ទៅ​កាន់​ស្ថាប័ន​សុខាភិបាល​ឈានមុខ និង​អ្នកជំនាញ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​។ កម្មវិធី​នេះ​ក៏​បាន​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ខណៈ​ពេល​ដែល​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​គោលដៅ​ទេសចរណ៍​សុខភាព​ដ៏​សំខាន់​មួយ​។

លើស​ពី​នេះ ការ​ចូលរួម​ពី​ខាង​ធនាគារ មេ​យ​ប៊ែ​ង បាន​ពង្រីក​ឱ្យ​ការ​ពិភាក្សា​អំពី​សុខភាព ក្លាយទៅជា​ការ​រៀបចំ​ផែនការ​ការពារ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​គ្រួសារ​ឱ្យ​កាន់តែ​មាន​វិសាលភាព​ធំ​ជាង​មុន​។ អ្នកចូលរួម​បាន​ស្វែង​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សេវាកម្ម​ផ្សេង​ៗ​របស់​ធនាគារ មេ​យ​ប៊ែ​ង ដូច​ជា​ប័ណ្ណ​ធនាគារ មេ​យ​ប៊ែ​ង ដំណោះស្រាយ​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស ការ​បង់​រំលស់​តាម​រយៈ EzyPay Plus ព្រមទាំង​កញ្ចប់​ធានា​រ៉ាប់រង និង​សេវា​ឥណទាន​ផ្សេង​ៗ ដែល​អាច​គាំទ្រ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ផែនការ​សុខភាព ការ​ព្យាបាល ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ការ​សម្រេច​នូវ​បំណងប្រាថ្នា​រយៈពេល​វែង​របស់​គ្រួសារ​។

ប័ណ្ណ​ធនាគារ មេ​យ​ប៊ែ​ង ក៏​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ពិសេស​ៗ​ជា​ច្រើន រាប់​ចាប់តាំងពី​សេវា​ថែទាំ​សុខភាព ការ​ធ្វើ​ដំណើរ ការ​ទទួលទាន​អាហារ ការ​ទិញ​ទំនិញ និង​ការ​ផ្តល់​ជូន​សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​ម៉ា​ឡ​ស៊ី ដែល​ការ​ផ្ដល់​ជូន​ទាំងនេះ នឹង​ជួយ​សម្រួល​ដល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ព្យាបាល​ជំងឺ ស្តារ​សុខភាព​ឡើង​វិញ ឬ​សម្រាប់​ការ​ចំណាយ​ពេលវេលា​ដ៏​មាន​ន័យ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​។

កម្មវិធី​ពិព័រណ៍​សុខភាព MH WellFest កម្ពុជា ២០២៦ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ដែល​កើត​ចេញពី​កិច្ចសហការ​រវាង​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា និង​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ា​ឡេ​ស៊ី (MHTC) ក្នុង​គោលបំណង​ពង្រឹង​កា​រត​ភ្ជាប់​សេវា​សុខាភិបាល​ឆ្លង​ប្រទេស និង​បង្កើត​នូវ​បទ​ពិសោធន៍​នៃ​ការ​ស្វែងរក​សេវា​សុខភាព​មួយ​ដែល​ពោរពេញ​ដោយ​ព័ត៌មាន​ច្បាស់លាស់ ភាព​ជឿជាក់ និង​ការ​គាំទ្រ​យ៉ាង​ពេញលេញ​សម្រាប់​គ្រួសារ​កម្ពុជា​។ ស្រប​ពេល​ដែល​តំបន់​អាស៊ាន​កំពុង​រីក​ចម្រើន​ក្លាយជា​តំបន់​ដែល​មានការ​ត​ភ្ជាប់​កាន់តែ​ជិត​ស្និទ្ធ ធនាគារ មេ​យ​ប៊ែ​ង ក៏​កំពុង​វិ​វ​ឌ្ឍ​ទៅ​ជាមួយ​ការ​រីក​ចម្រើន​នេះ​ផង​ដែរ តាម​រយៈ​ការ​បង្កើត​ទំនាក់ទំនង​ឆ្លង​ប្រទេស និង​ការ​ពង្រីក​តួនាទី​របស់​ខ្លួន​លើស​ពី​សេវា​ធនាគារ​ធម្មតា ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​អេកូ​ស៊ី​ថ្នាក់​តំបន់ ដែល​គាំទ្រ​ដល់​តម្រូវការ​ផ្នែក​សុខភាព និង​របៀប​រស់នៅ​ដ៏​ទូលំទូលាយ​របស់​អតិថិជន​ទូ​ទាំង​អាស៊ាន​ ៕ អត្ថបទសហការ