រាជធានីភ្នំពេញ ៖ នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៦ ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក (VCAT) និង សភាពាណិជ្ជកម្មកម្ពុជាទីក្រុងអុកក្លិន ប្រទេសនូវែលសេឡង់ (CCCNZ) បានចុះ អនុស្សរណៈយោគយល់គ្នា (MOU) ក្នុងគោលបំណងជំរុញការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងកម្ពុជា និងនូវែលសេឡង់។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក គួយ ម៉ៃឃល ប្រធានសភាពាណិជ្ជកម្មកម្ពុជាទីក្រុងអុកក្លិន ប្រទេសនូវែលសេឡង់ លោក នាត ស៊ុនណេង និង លោកស្រី សោម ស្រីលក្ខិណា តំណាងក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក និង លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាសាក្សី ព្រមទាំងមានការចូលរួមពីសំណាក់សហការី និងក្រុមការងាររបស់ភាគីទាំងពីរ។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងតាមរយៈការផ្តួចផ្តើម និងសម្របសម្រួលរបស់ លោក វណ្ណឌី សុវិទូរ្យ៍ ជាទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក ដែលបានចូលរួមជំរុញ និងសម្របសម្រួលកិច្ចសហការរវាងភាគីទាំងពីរ។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការគាំទ្រអាជីវកម្ម និងអ្នកវិនិយោគិននូវែលសេឡង់ និងជាសមាជិកសភាពាណិជ្ជកម្មទីក្រុងអុកក្លិន ប្រទេសនូវែលសេឡង់ ដែលមានបំណងវិនិយោគ និងប្រកបអាជីវកម្មនៅកម្ពុជា តាមរយៈការប្រឹក្សាយោបល់ដោយវិជ្ជាជីវៈ ផ្តល់ព័ត៌មាន និងការណែនាំពាក់ព័ន្ធនឹង ការបង្កើតអាជីវកម្ម គណនេយ្យ ពន្ធដារ និងការអនុលោមតាមបទប្បញ្ញត្តិកម្ពុជាផ្សេងៗ ព្រមទាំងជំរុញការផ្គូរផ្គងអាជីវកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់។

ជាមួយគ្នានេះ VCAT ដែលជា ក្រុមហ៊ុនផ្តល់សេវាកម្ម គណនេយ្យ និងពន្ធដារ ទទួលបានអនុលោមភាពពន្ធប្រភេទមាស និងទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ និងនិយ័តករគណនេយ្យ និងសវនកម្ម នឹងផ្តល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃជូនអ្នកវិនិយោគិននូវែលសេឡង់ និងជាសមាជិក CCCNZ អំពីដំណើរការចុះបញ្ចីក្រុមហ៊ុន កាតព្វកិច្ចបទបញ្ញត្តិសំខាន់ៗដូចជាបទបញ្ញត្តិពន្ធដារ និងបទបញ្ញត្តិរបាយការណ៍គណនេយ្យ ជាដើមនៅកម្ពុជា ព្រមទាំងផ្តល់ព័ត៌មានទូទៅពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្ម ផែនការអាជីវកម្ម និងព័ត៌មានសេដ្ឋកិច្ចផ្សេងៗ។

ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ CCCNZ នឹងសហការណែនាំ និងបញ្ជូនសមាជិក ក៏ដូចជាអ្នកវិនិយោគិនដែលមានចំណាប់អារម្មណ៍លើការវិនិយោគ ឬប្រកបអាជីវកម្មនៅកម្ពុជា មកកាន់ VCAT ក្នុងនាមជាដៃគូផ្នែកគណនេយ្យ ពន្ធដារ និងសេវាពាក់ព័ន្ធនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) តាមរយៈលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមន៍ ក៏បានចូលរួមជាសាក្សី និងអបអរសាទរនូវកិច្ចសហប្រតិបត្តិការនេះដែលជាប្រយោជន៍សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ លោកឧកញ៉ា បានបន្ថែមផងដែរថា កិច្ចសហការរបៀបនេះនឹងជាគន្លឹះក្នុងការជំរុញ និងជាចំណែកមួយក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងបង្កើតឱកាសអាជីវកម្មរវាងកម្ពុជា និងនូវែលសេឡង់ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ៕ អត្ថបទសហការ





VCAT and CCCNZ Sign Memorandum of Understanding to Promote Investment and Business Cooperation Between Cambodia and New Zealand
Phnom Penh, Cambodia: On 7 October 2026, V.C.A.T Professional Consultant Co., Ltd. (VCAT) and the Cambodia Chamber of Commerce Auckland, New Zealand (CCCNZ) signed a Memorandum of Understanding (MOU) with the aim of promoting investment and strengthening business cooperation between Cambodia and New Zealand.
The signing ceremony was attended by Mr. Kuoy Michael, President of the Cambodia Chamber of Commerce Auckland, New Zealand; Mr. Nat Sunneng and Ms. Som Sreyleakena, representatives of V.C.A.T Professional Consultant Co., Ltd.; and Oknha Pech Bolen, President of the Young Entrepreneurs Association of Cambodia (YEAC), who attended as a witness, along with representatives and team members from both organizations.
This Memorandum of Understanding (MOU) was initiated and coordinated by Mr. Vandy Sovitou, Senior Advisor of V.C.A.T Professional Consultant Co., Ltd., who played an important role in promoting and facilitating cooperation between the two parties.
Under the MOU, the two parties will cooperate to support New Zealand businesses and investors, particularly CCCNZ members, who are interested in investing in or doing business in Cambodia. The cooperation will include providing professional consultation, information, and guidance on business establishment, accounting, taxation, regulatory compliance, and other relevant requirements in Cambodia, as well as facilitating business matching and strengthening trade and investment cooperation between Cambodia and New Zealand.
As a professional accounting and tax services firm, VCAT, which holds the Gold Tax Compliance Certificate and is recognized by the General Department of Taxation (GDT) and the Accounting and Auditing Regulator (ACAR), will provide initial consultation free of charge to New Zealand investors and CCCNZ members regarding company registration, key regulatory obligations, including tax and accounting reporting requirements, as well as general information on business management, business planning, and relevant economic matters in Cambodia.
As part of the cooperation, CCCNZ will introduce and refer its members and interested investors seeking to invest in or operate businesses in Cambodia to VCAT, as its partner for accounting, tax, and related professional services in Cambodia.
The Young Entrepreneurs Association of Cambodia (YEAC), represented by Oknha Pech Bolen, President of YEAC, also participated as a witness and expressed support for this cooperation, highlighting its potential contribution to Cambodia’s economic growth. He further noted that cooperation of this kind can play an important role in strengthening trade and investment relations, creating new business opportunities, and promoting more effective and sustainable economic cooperation between Cambodia and New Zealand.

ចែករំលែកព័តមាននេះ