ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហេតុ​អ្វី​គួរ​ទទួលយក​ការ​ផ្លាស់​ប្តូរ​ពី​ការ​រៀន​នៅ​ក្នុង​ថ្នាក់​ទៅ​ជា​ការ​រៀន​តាម​អន​ឡាញ (E-Learning)​ ? (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​រៀន​តាម​អន​ឡាញ ឬ E-Learning ជា​ពាក្យ​សាមញ្ញ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រូសិស្សានុសិស្ស និង​អាណាព្យាបាល​នា​ពេល​បច្ចុប្បន្ន​នេះ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ E-Learning…

រាជធានីភ្នំពេញ ៖ ការ​រៀន​តាម​អន​ឡាញ ឬ E-Learning ជា​ពាក្យ​សាមញ្ញ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រូសិស្សានុសិស្ស និង​អាណាព្យាបាល​នា​ពេល​បច្ចុប្បន្ន​នេះ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ E-Learning ក៏​បាន​ក្លាយជា​ច​ម្ង​ល់​របស់​គ្រូ​ថា ​តើ​វា​ជា​អនាគត​នៃ​វិជ្ជាជីវៈ​របស់​ខ្លួន ឬ​យ៉ាងណា រីឯ​សិស្សានុសិស្ស​ក៏​តែងតែ​ចង់​ដឹង​ថា​ តើ​ការ​រៀន​តាម​រយៈ E-Learning នឹង​ជួយ​ឲ្យ​ពួក​គេ​ទទួល​បានការ​អប់រំ​មួយ​ដ៏​ពិតប្រាកដ និង​មាន​ប្រសិទ្ធភាព​ដូច​ទៅ​នឹង​ការ​រៀន​នៅ​ក្នុង​ថា្ន​ក់​ដែរ​ឬទេ ​។ មាន​អំណះអំណាង​ជា​ច្រើន​ដែល​ពន្យល់​អំពី​ច​ម្ង​ល់​ទាំងនេះ និង​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ទទួលយក​ការ​ផ្លាស់​ប្តូរ​ពី​ការ​រៀន​នៅ​ក្នុង​ថ្នាក់​ទៅ​ជា​ការ​រៀន​តាម​អន​ឡាញ​វិញ ​។

ជា​ការ​ពិត E-Learning គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ភាព​រីក​ចម្រើន​នៃ​ការ​រៀនសូត្រ​តាម​រយៈ​ការ​រួម​ប​ញ្ជូ​ល​នូវបច្ចេកវិទ្យា ប្រព័ន្ធ​អ៉ីនធឺណិត និង​សកម្មភាព​ចូលរួម​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ​។ ភាព​បត់បែន​នៃ​ការ​រៀន​តាម​អន​ឡាញ​នេះ បាន​អនុញ្ញាតឱ្យ​សិស្ស​មាន​លទ្ធភាព​ក្នុង​ការ​រៀនសូត្រ​បាន ទោះបីជា​ពួក​គេ​នៅ​ឆ្ងាយ​ពី​សាលារៀន​ក៏​ដោយ ​។ E-learning ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់ មាន​លក្ខណៈ​សកម្ម​រវាង​សិស្ស និង​គ្រូ ព្រមទាំង​មាន​ប្រសិទ្ធភាព​ដូច​ការ​រៀន​នៅ​ក្នុង​ថ្នាក់​ដែរ ដោយគ្រាន់តែ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់គ្រង និង​ឧបករណ៍​ជំនួយ​ផ្សេង​ៗ​ដែល​អាច​ជួយ​ឱ្យ​ការ​រៀន​តាម​អន​ឡាញ​មិន​មាន​ភាព​ស្មុគស្មាញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។ ឥលូវ​នេះ អ្នក​សិក្សា​ទាំងឡាយ​មាន​និន្នាការ​ក្នុង​ការ​សិក្សា​នៅ​ទីកន្លែង និង​ពេលវេលា​ណាមួយ​ដែល​គេ​ចង់បាន ការ​ជ្រើស​រើសមុខ​វិទ្យា​ដែល​គេ​ចង់​សិក្សា ព្រមទាំង​មាន​ភាព​ងាយស្រួល និង​ឆាប់រហ័ស ​។ ហើយ​តម្រូវការ​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​តាម​រយៈ E-Learning ។

បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) បាន​បង្ហាញ​ថា ការ​រៀនសូត្រ​តាម​អន​ឡាញ ធ្វើ​ឲ្យ​មានការ​បង្កើន​នូវ​ការ​ទទួល​បាន​ព័ត៌មាន និង​ចំណាយពេល​តិច​ក្នុង​ការ​រៀនសូត្រ ជា​ពិសេស​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​ ១៩ បាន​ជម្រុញឱ្យ​ការ​រៀន​អន​ឡាញ​កាន់តែ​មាន​ភាព​រីក​ចម្រើន​លឿន​ ។ ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ជា​មធ្យម សិស្ស​អាច​ទទួល​បាន​ព័ត៌មាន និង​ចង​ចាំមេរៀន​ពី​ការ​សិក្សា​តាម​អន​ឡាញ​បាន​ចន្លោះ​ពី ២៥-៦០% បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ចង​ចាំមេរៀន​ ដែល​បាន​មក​ពី​ការ​រៀន​នៅ​ក្នុង​ថ្នាក់រៀន​គឺ​ចន្លោះ​ពី ៨-១០% ​ប៉ុណ្ណោះ​ ។ លទ្ធផល​នេះ​ត្រូវ​បាន​គេ​ពន្យល់​ថា សិស្ស​អាច​រៀន​បាន​លឿន​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៉ីនធឺណិត ​។ មួយវិញទៀត សិស្ស​ត្រូវការ​ពេលវេលា​ដើម្បី​រៀន​តាម​អន​ឡាញ​តិច​ជាង​ពេលវេលា​នៃ​ការ​រៀន​នៅ​ក្នុង​ថ្នាក់​រហូត​ដល់​ទៅ ៤០-៦០% ដោយសារ​តែ​ពួក​គេ​អាច​ជ្រើស រើស​ពេលវេលា​សិក្សា ការ​រំឭក​មេរៀន​ឡើង​វិញ ឬ​រំលង​មុខ​វិទ្យា​ណាមួយ​តាម​តម្រូវការ​របស់​ខ្លួន ។

ស្ថានភាព​នៃ​ពិភពលោក​ទាំងមូល​មាន​ភាព​មិន​ទៀងទាត់ និង​មានការ​ផ្លាស់​ប្តូរ​ច្រើន ជា​ពិសេស​វិបត្តិ​ជា​សាកល​ដែល​កំពុង​កើតឡើង​នា​ពេល​ថ្មី​ៗ​នេះ បាន​ជំរុញ​ឲ្យ​ការ​សិក្សា​តាម​អន​ឡាញ​មានកា​រវិ​វត្ត​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ ។ ច​ម្ង​ល់​អំពី​ថា​ តើ​គ្រូ និង​សិស្ស​អាច​ត្រលប់​ទៅ​រៀន​នៅ​ក្នុង​ថ្នាក់​វិញ​ដូច​ធម្មតា ឬ​យ៉ាងណា គឺ​ប្រហែលជា​មិន​អាច​ដូច​មុន​ទាំងស្រុង​ទៀត​ទេ ​។ ដូច្នេះ វា​ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​គ្រូ និង​សិស្សានុសិស្ស​ក្នុង​កា​រប​ន្ស៊ាំ​ខ្លួន​ដើម្បី​ទទួលយក​ការ​ផ្លាស់​ប្តូរ​ពី​ការ​រៀន​បែប​បុរាណ មក​ជា​ការ​រៀន​តាម​អន​ឡាញ​វិញ ​។

វិបត្តិ ​គឺជា​ឧបសគ្គ ប៉ុន្តែ​វា​ក៏​ផ្តល់​នូវ​ឱកាស​ក្នុង​ការ​អភិវឌ្ឍ និង​ការ​បង្កើត​ថ្មី​ ។ នៅ​ក្នុង​ប្រទេសកម្ពុជា ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានវិទ្យា​សម្រាប់​សាលា ឬ SIS System ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​នូវ​វេទិការ​រៀន​តាម​អន​ឡាញ (E-Learning) ដែល​មាន​ភាព​ងាយស្រួល មិន​ស្មុគស្មាញ ព្រមទាំង​មានមុខ​ងារ​សំខាន់​ៗ​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​រៀន និង​បង្រៀន​តាម​អន​ឡាញ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ ។ ដូច្នេះ លោក​អ្នក​អាច​ស្វែង​យល់​បន្ថែម​ពី​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានវិទ្យា​សម្រាប់​សាលា ឬ​ហៅ​ថា SIS System និង​របៀប​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​តាម​រយៈ​តំណរ​ភ្ជាប់​ខាងក្រោម ​៖ ដោយសហការ