ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម្ចាស់​អាជីវកម្ម​ម៉ាក​ល្បី​ៗ ក្នុង​ផ្សារ​ទំនើប ​ជីបម៉ុង​សែន​សុខម៉​ល កំពុង​សម្រុកបញ្ចប់​ការ​តុបតែង​ហាង​របស់​ខ្លួន ឱ្យទាន់​ពេលវេលា​នៃ​ការ​បើក​សាកល្បង ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ផ្សារ​ទំនើប ជីបម៉ុង សែន​សុខ​ម៉​ល ដែល​បាន​ចេញផ្សាយ​ពី​ការ​បញ្ចប់​ នៃ​ការ​សាងសង់ និង​ការ​តុបតែង​ផ្នែក​ខាងក្រៅ​រួចរាល់​ស្ទើរតែ 100% នោះ ពេល​នេះ​កំពុង​មមាញឹក​ជម្រុញ​…

រាជធានី​ភ្នំពេញ​៖ ផ្សារ​ទំនើប ជីបម៉ុង សែន​សុខ​ម៉​ល ដែល​បាន​ចេញផ្សាយ​ពី​ការ​បញ្ចប់​ នៃ​ការ​សាងសង់ និង​ការ​តុបតែង​ផ្នែក​ខាងក្រៅ​រួចរាល់​ស្ទើរតែ 100% នោះ ពេល​នេះ​កំពុង​មមាញឹក​ជម្រុញ​ ការ​តុបតែង​ហាង​ផលិតផល​ម៉ាក​ល្បី​ៗ ភោជនីយដ្ឋាន រោង​ភាពយន្ត មណ្ឌល​កម្សាន្ត​សម្រាប់​កុមារ ផ្សារ​ទំនិញ​តម្រូវការ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ហាង​សម្លៀក​បំពាក់​ផ្សេង​ៗ ឱ្យបញ្ចប់ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ទាំង​សេវាកម្ម និង​ផលិតផល សម្រាប់​ផ្តល់​ជូន​អតិថិជន​នៅ​ថ្ងៃ​ បើក​សម្ពោធ​សាកល្បង ​ដែល​នឹង​ចូល​មក​ដល់​ឆាប់​ៗ​មុខ​នេះ​។

អគ្គនាយក​ផ្សារ​ទំនើប ជីប ម៉ុង រី​ថែ​ល លោក អាក​ណុ​ល ឌុ​យ​ហ្វ្រែ​ន បាន​សម្តែង​នូវ​ភាព​រីករាយ​យ៉ាង​ដូច្នេះ​ថា៖ «​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ដែល​ដៃគូរ​ពាណិជ្ជកម្ម​របស់​យើង យល់​ពី​ភាព​ចាំបាច់​នៃ​ការ​ត្រៀមខ្លួន​របស់​ពួក​គេ​សម្រាប់​ការ​បើក​សម្ពោធ​សាកល្បង​នាង​ពេល​ខាង​មុខ​នេះ ហើយ​បាន​កំពុង​នឹង​សម្រុក​ការ​តុបតែង​ហាង​នីមួយ​ៗ​របស់​ពួក​គេ​អោយ​រួចរាល់​លឿន​បំផុត​»។​

ហើយ​លោក​បាន​កោតសរសើរ​ដល់​មា្ច​ស់​ម៉ាក​កាហ្វេ​ល្បី Starbucks ដែល​តែងតែ​បញ្ចប់ និង រួចរាល់​មុនគេ​ជា​និច្ច​ក្នុង​ដំនើរការ​ប្រ​ត្តិ​បត្ត​ហាង​កាហ្វេ​របស់​ពួក​គេ​នៅ​ក្នុង​ផ្សារ​ទំនើប ជីបម៉ុង​ម៉​ល កន្លង​មកជាក់ស្តែង Starbucks សាខាផ្សារជីបម៉ុង ណូ​រូ​ម៉​ល និងជីបម៉ុងសែន​សុខម៉​ល​ នា​ពេល​បច្ចុប្បន្ន​នេះ​៕ ដោយ​សហការ