រាជធានីភ្នំពេញ ៖ កំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយដែលផ្ដួចផ្ដើមគំនិតឡើងដោយប្រទេសជប៉ុន ហៅថា “ONLINE ASEAN-Japan Music Festiva” ។

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានប្រកាសកម្មវិធីនេះកាលពីថ្មីៗមកនេះ ដោយបានរអះអាងថា កម្មវិធីនឹងដំណើរឆាប់ៗ ដើម្បីផ្ដល់បទពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយកម្មវិធីតន្ត្រីប្រមូលផ្ដុំដោយកំពូលតារាចម្រៀងប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំបាច់ចេញ ពីផ្ទះនោះឡើយ ហើយនោះគឺ «មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ» ។ កម្មវិធីនេះបង្កើតឡើង ដើម្បីរឹតចំណងទាក់ទងរបស់ប្រទេសជប៉ុនជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ានក្នុងបរិបទពិភពលោកគំរាមកំហែងដោយសារកូវីដ ១៩ ។

ស្ថានទូតជប៉ុននៅកម្ពុជាបានគូសបញ្ជាក់ថា ៖ «តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្ត្រីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាក៏មានវត្តមានផងដែរ» ។

ការចាក់ផ្សាយកម្មវិធីនេះបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ ទី ៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី ១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការរបស់កម្ពុជា ។ ក្រៅពីនេះ លោក លោកស្រី ក៏អាចស្វែងរក និងរីករាយទស្សនាវីដេអូពីមុនៗតាមគេហទំព័រនេះផងដែរ នូវវីដេអូចម្រៀងប្រមូលផ្ដុំ ដោយតារាចម្រៀងល្បីៗ ប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទក្នុងផលិតកម្ម Galaxy Navatra ទៅចូលរួមជាមួយកម្មវិធី ៕ ដោយសហការ
តោះ ! ទស្សនាវីដេអូតាមរយៈ Link នេះទាំងអស់គ្នា ៖ https://www.youtube.com/watch?v=uXnaWiedA5E













ចែករំលែកព័តមាននេះ