ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ កាណាឌីយ៉ា ក.អ. និងសាជីវកម្មធានាឥណទានកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ មកនេះ ធនាគារ កាណាឌីយ៉ា…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ មកនេះ ធនាគារ កាណាឌីយ៉ា ក.អ. និងសាជីវកម្មធានាឥណទានកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូ ។ កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យធនាគារ កាណាឌីយ៉ា ចូលរួមក្នុង «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS)» ដែលបង្កើតឡើងដើម្បីគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកជីវកម្ម ។ BRGS នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំបកម្ចីដែលផ្តល់ដោយ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ។

លោក Raymond Sia, នាយកប្រតិបត្តិរបស់ធនាគារ កាណាឌីយ៉ា, បានមានប្រសាសន៍ក្នង សុន្ទរកថាបើករបស់គាត់ថា «ការចូលរួមរបស់ធនាគារ កាណាឌីយ៉ា ក្នុងគម្រោងទី ១ របស់សាជីវកម្មធានាឥណទានកម្ពុជា ជាសក្ខីកម្មមួយទៀតដែលបញ្ជាក់ពីការគាំទ្រ របស់ធនាគារ កាណាឌីយ៉ា ទៅលើ អតិថិជនយើង និងសមាគមន៍យើង ។ ធនាគារ កាណាឌីយ៉ា ពិតជាមានកតិ្តយស ដែលបានក្លាយជាធនាគារ ដៃគូទី ១ ដែលបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីពង្រឹងនិងពង្រីកការទទួលបានហិរញ្ញប្បទាន ក្នុងសហគមន៍អាជីវកម្ម ដែលស្របជាមួយគម្រោងធានា ឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) របស់់សាជីវកម្មធានាឥណទានកម្ពុជា ។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់យើងក្នុងការពង្រីកនិងគាំទ្រ ទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគ្រាសធុនធំ នៅកម្ពុជា» ។

យោងទៅតាម លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងជានាយកាប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា «គម្រោងមួយនេះ អនុញ្ញាតឲ្យម្ចាស់ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគ្រាសធុនធំអាចទទួលបានហិរញ្ញប្បទាន ពីធនាគារ កាណាឌីយ៉ា ជាមួយនឹងទ្រព្យធានាដែលពួកគាត់មានស្រាប់ និងមិនចាំត្រូវការទ្រព្យធានាបន្ថែម ដែលស្របតាម នីតិវិធីវាយតម្លៃរបស់ធនាគារ ។ គម្រោងនេះ គឺចាប់ផ្តើមពី ខែមីនា ឆ្នាំ ២០២១ រហូតដល់ ខែធ្នូ ឆ្នាំ ២០២២ ។ វិស័យអាទិភាព មានដូចជាវិស័យកសិកម្ម និងសេវាកម្ម នឹងមានតម្លៃធានាទាបជាងមុន ហើយអតិថិជនក្រុមហ៊ុនធំអាចដាក់ពាក្យស្នើសុំ ប្រាក់កម្ចី ក្រោមគម្រោង BRGS រហូតដល់ ១ លានដុល្លារ ។ រហូតមកដល់ពេលនេះ យើងអាជីវកម្មច្រើនជាង ៣៥ ដែលបានដាក់ពាក្យស្នើសុំ ឥណទានក្រោមគម្រោង BRGS  ដែលក្រុមហ៊ុនចំនួន ២ ត្រូវបានអនុម័តដោយ CGCC ។

លោក Wong Keet Loong អគ្គនាយកប្រតិបត្តិរបស់សាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ក្នង សុន្ទរកថាបើករបស់គាត់ថា «សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) គឺជាសហគ្រាសសាធារណៈ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយភាពជាដៃគូជាមួយធនាគារ កាណាឌីយ៉ា នឹងផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ដល់ ស.ធ.ក. ក្នុងការផ្តល់សេវាធានាឥណទានទៅ ដល់សហគ្រាសធុនតូចនិងមធ្យម នៅទូទាំងប្រទេស ដើម្បីគាំទ្រលើការស្នើសុំកម្ចី នៅពេលអាជីវកម្មទាំងនោះមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ។ ភាពជាដៃគូជាមួយធនាគារ កាណាឌីយ៉ា ដែលជាធនាគារដ៏រឹងមាំ គឺជាសមិទ្ធិផលសំខាន់មួយរបស់ ស.ធ.ក ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន» ។

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយទំហំសមតុល្យ ដែលត្រូវបានទទួលស្គាល់ដោយ The Asian Banker ក្នុងពេលថ្មីៗនេះថាជា «ធនាគារខ្លាំងបំផុតនៅកម្ពុជា តាមតារាងតុល្យការ» និង «ធនាគារហិរញ្ញវត្ថុបុគ្គល ល្អបំផុតនៅកម្ពុជា» សម្រាប់ឆ្នាំ ២០២១ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន ២៤/៧ តាមរយៈលេខ ៖ ០២៣ ៨៦៨ ២២២ ឬទំនាក់ទនងមកកាន់សាខាធនាគារ កាណាឌីយ៉ា ដែលនៅជិតលោកអ្នកបំផុត ៕ ដោយសហការ