ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អូ​ឡាំ​ព្យា ស៊ី​ធី បង្កើត​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អតិថិជន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​កូ​វី​ដ​ ១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ជំរុញការ​វិនិយោគ និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ជា​ពិសេស​ជួយ​ដល់​អតិថិជន កំពុង​ស្វែងរក​ទិញ​អចលនទ្រព្យ ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ ​១៩ ក្រុមហ៊ុន OCIC…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ជំរុញការ​វិនិយោគ និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ជា​ពិសេស​ជួយ​ដល់​អតិថិជន កំពុង​ស្វែងរក​ទិញ​អចលនទ្រព្យ ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ ​១៩ ក្រុមហ៊ុន OCIC បាន​ចេញ​យុទ្ធសាស្ត្រ​លក់​ថ្មី​សម្រាប់​គម្រោង អូ​ឡាំ​ព្យា ស៊ី​ធី ខណៈ​ដែល​អគារ​ចំនួន ​៧ រួម​មាន​អគារ​ខុន​ដូ ការិយាល័យ SOHO ផ្សារ​ទំនើប​អូ​ឡាំ​ព្យា នៃ​គម្រោង​មេ​ក្នុង​ដំណាក់កាល​ទី ​១ បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​រួច​ហើយ​ ។

តាម​រយៈ លោកស្រី ស៊ិ​ន ច័ន្ទ​សុវណ្ណ​បុប្ផា ប្រធាន​ផ្នែក​លក់ បានឱ្យ​ដឹង​ថា ការ​វិនិយោគ​ទិញ​អចលនទ្រព្យ នា​ពេល​បច្ចុប្បន្ន​នេះ ជាមួយនឹង​គម្រោង​អូ​ឡាំ​ព្យា​ស៊ី​ធី គឺជា​ជម្រើស​ដ៏​ល្អ ក្រោម​ហេតុផល ២ យ៉ាង ​៖
ហេតុផល​ទី​ ១ ៖ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ គ្រប់​បែប​យ៉ាង​នៅ​ជិតបង្កើយ​រួម​មាន ផ្ទះល្វែង​អាជីវកម្ម ខុន​ដូ SOHO ការិយាល័យ ផ្សារ​ទំនើប សាលារៀន ក្លឹ​ប​ហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិត​នៅ​ទីតាំង​តែ​មួយ​រួម​គ្នា​ក្នុង គម្រោង​អូ​ឡាំ​ព្យា ស៊ី​ធី ។ រីឯ តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​តែងតែ​មានការ​កើន​ឡើងជា​និច្ច​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ។

ហេតុផល​ទី ​២ ៖ ការ​យកចិត្តទុកដាក់ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​របស់​ក្រុមហ៊ុន OCIC បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​អតិថិជន​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ជ្រើសរើស​ទិញ​អចលនទ្រព្យ​របស់​គម្រោង​អូ​ឡាំ​ព្យា ស៊ី​ធី​ ។ ក្រុមហ៊ុន OCIC បាន​អភិវឌ្ឍ​លើ​គម្រោង​អចលនទ្រព្យ​ធំ​ៗ​ដូច​ជា ទីក្រុង​កោះ​ពេជ្រ ទីក្រុង​ជ្រោយចង្វារ ទីក្រុង​កោះន​រា ហើយ​ថ្មី​ៗ​នេះ ក្រុមហ៊ុន OCIC បាន​ទទួល​សិទ្ធ​សាងសង់​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ ​។ ទោះបីជា​មានការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ​១៩ ​ក៏​ដោយ ក៏​ក្រុមហ៊ុន​ OCIC នៅ​តែ​បន្ត​ការ​សាងសង់​គម្រោង អូ​ឡាំ​ព្យា ស៊ី​ធី នេះ ក្នុង​ដំណាក់កាល​ទី​ ២ និង​ទី​ ៣ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សា​ង​សង់​គម្រោង​ទាំងមូល​ក្នុង​ឆ្នាំ ២០២២ ខាង​មុខ​នេះ​ ។

ក្រៅពី​ចំណុច​សំខាន់​ទាំង​ ២ ខាងលើ លោកស្រី ស៊ិ​ន ច័ន្ទ​សុវណ្ណ​បុប្ផា បានឱ្យ​ដឹង​ទៀត​ថា អតិថិជន​ទិញ​អចលនទ្រព្យ​គម្រោង​អូ​ឡាំ​ព្យា​ស៊ី​ធី​ពេល​នេះ​អាច​ទទួល​សោរ​ផ្ទះ​ចូល​នៅ​បាន​ភ្លាម​ថែម​ទាំង​ទទួល​បាន​លក្ខខណ្ឌ​ពិសេស​ដូច​ខាងក្រោម​ ៖

-​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​រហូត​ដល់ ២០,២១%
​ -កក់​ប្រាក់​តែ ​១០% អាច​ចូល​ស្នាក់​នៅ​បាន​ភ្លាម​ៗ
​-អាច​កម្ចី​ឥណទាន​ ២៥ ​ឆ្នាំ បាន​រហូត​ដល់​ ៩០%​ នៃ​តម្លៃ​អចលនទ្រព្យ ជាមួយ​អត្រា​ការ​ប្រាក់ ​០% ​ក្នុង​ឆ្នាំ​ទី​ ១ អត្រា​ការ​ប្រាក់​ ៦,៥%​ ក្នុង​ឆ្នាំ​ទី​ ២ ​និង​ទី​ ៣ និង​អត្រា​ការ​ប្រាក់ ​៨% ​ចាប់ពី​ឆ្នាំ​ទី ​៤​ទៅ
-ធានា​ជួល​ត្រលប់​វិញ​ ២ ​ឆ្នាំ រហូត​ដល់ ២៤% ​នៃ​តម្លៃ​អចលនទ្រព្យ

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​អូ​ឡាំ​ព្យា​ស៊ី​ធី មា​នទី​តាំងនៅ​ស្តុ​ប​នាង​គ​ង្ហី​ង​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៦,៨ ហិ​កតា សាងសង់​ក្រោម​ទុន​វិនិយោគ​ប្រមាណ ៥០០ លាន​ដុល្លារ​ដោយ​បាន​បើក​ការដ្ឋាន​តាំងពី​ឆ្នាំ ២០១៣ មក​ម្លេះ​ ។ គម្រោង​ទាំងមូល​រួម​មាន អគារ​ខុន​ដូ​កម្ពស់ ២០ ជាន់​ចំនួន ​៤ អគារ អគារ​SOHO និង ការិយាល័យ​កម្ពស់ ២៥ ជាន់​ចំនួន ១ ​អគារ ផ្សារ​ទំនើប​កម្ពស់ ៧ ជាន់ ដែល​បាន​បញ្ចប់​ការ​សាងសង់​រួច​ហើយ ​។ ដោយឡែក​នៅ​មាន​គម្រោង​សណ្ឋាគារ លំដាប់​ផ្កាយ​ ៥ អាគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ខ្នាត​អន្តរជាតិ ក៏​ដូច​ជា​អគារ​ពាណិជ្ជកម្ម និង​អគារ​ហរិ​ញ្ញ​វត្ថុ​ដែល​នឹង​កំពុង​សាងសង់​បន្ថែម​ទៀត​ផង​ដែរ ​។

សម្រេាប់​ព័​ត៌​មាន​លម្អិត​លោក​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ
(855) 92 801 809 / (855) 93 801 809
(855) 89 985 988 / (855) 86 985 988
(855) 99 720 727 / (855) 86 720 727
ឬ អាច​មក​សាកសួរ​ព័​ត៌​មាន​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​លក់ អូ​ឡាំ​ព្យា ស៊ី​ធី ដែល​មា​នទី​តាំងនៅ​ទល់មុខ​រង្វង់​មូល​សំពៅ​មាស សង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មក​រា រាជធានី​ភ្នំពេញ​ ៕ ដោយសហការ