ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មក​ដល់​ហើយ​! realme 8 Pro ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ធំ 108 MP ចេញ​លក់​ហើយ​ក្នុង​តម្លៃ 369 ដុល្លារ តែ​ប៉ុណ្ណោះ ជាមួយ​កាដូ​ជា​ច្រើន​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​02 ខែឧសភា ឆ្នាំ 2021 realme ដែល​ជា​ប្រ៊េ​ន​ស្មា​ត​ហ្វូ​ន​លូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក បាន​ដាក់​លក់​ស្មា​ត​ហ្វូ​ន​សេរី​ថ្មី realme…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​02 ខែឧសភា ឆ្នាំ 2021 realme ដែល​ជា​ប្រ៊េ​ន​ស្មា​ត​ហ្វូ​ន​លូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក បាន​ដាក់​លក់​ស្មា​ត​ហ្វូ​ន​សេរី​ថ្មី realme 8 Pro ទូ​ទាំង​ប្រទេស​ជាមួយ​តម្លៃ​ត្រឹមតែ 369$ ជាមួយ​កាដូ realme Special gift (​ដប​ទឹក និង បាស​ប្លូ​ធូ​) ជាមួយ​និង​ស៊ី​មកា​ត​ស្មា​ត​ផង​ដែរ ។ ស្មា​ត​ហ្វូ​ន realme 8 Pro គឺជា​សេរី pro ដែល​ជោគជ័យ​បង្អស់​របស់​ត្រកូល realme Numer Series វា​គឺជា​ផលិតផល​ដ៏​អស្ចារ្យ ក្នុង​ទីផ្សារ​កំរិត​មធ្យម ជាមួយនឹង​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​យុវវ័យ​។ ហើយ realme 8 Pro នាំ​មក​នូវ​កាមេរ៉ា​កាន់តែ​លេចធ្លោ ដែល​មាន​សិន​ស័​រ​ទំហំ​108 MP និង​ជាមួយ​មុខងារ​ថតរូប​កាន់តែ​ទាន់សម័យ​។ ទំនោរ​ភាព​ពេញ​និយម​របស់​អ្នក​ប្រើប្រាស់​វ័យក្មេង ពួក​គេ​ចង់បាន​បច្ចេកវិទ្យា​ថ្មី​ៗ ប្លែក ដូច្នេះ realme ក៏​នៅ​តែ​ព្យាយាម​យក​អ្វី ដែល​ថ្មី​នោះ​មក​ឱ្យ​អ្នក​ប្រើប្រាស់ ដោយ​បាន​បំពាក់​បច្ចេកវិទ្យា ក៏​ដូច​ជា​លក្ខណៈសម្បត្តិ​មុខងារ ដែល​មាននៅ​លើ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មក​ដាក់​លើ​ស្មា​ត​ហ្វូ​ន realme 8 Pro ដែល​មាន​តម្លៃ​សមរម្យ​បំផុត​។

កាមេរ៉ា​ជំនាន់​ថ្មី 108 MP រូបថត​ពេល​យប់​កាន់តែ​ប្រសើរ
កាមេរ៉ា​ជំនាន់​ថ្មី​ទំហំ​108 MP អាច​ផ្តិត​យក​រូបភាព ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​12000 X 9000 ដែល​ធ្វើ​ឱ្យ​រូបថត​កាន់តែ​ច្បាស់​។ ជាមួយ​កាមេរ៉ា​ជំនាន់​ថ្មី​ទំហំ​108 MP វា​មាន​មុខងារ​សម្រាប់​កម្សាន្ត​ជា​ច្រើន ដូច​ជា​៖ Tilt shift time lapse video, Starry Time-lapse Video, Neon Portrait, Dynamic Bokeh Portrait, AI Portrait, Dual-view Video, Ultra-Nightscape Video, AI mixed color portrait, movie mode ។

មុខងារ​ដំបូង​បង្អស់​លើ​ពិភពលោក​Starry Time-lapse Video and Tilt-shift Time-lapse Video
ដំណោះស្រាយ​នៃ Time-lapse Video ដែល​ជា​សិទ្ធ​ផ្តាច់មុខ​ទៅ​មុខងារ​មួយ​នេះ ផ្នែក​ទៅ​លើ​រូបថត​នៃ​ហ្វូង​ផ្កាយ Starry photos ។ វា​ចំណាយពេល 480 វិនាទី ដើម្បី​ថតរូប 30​សន្លឹក បន្ទាប់​មក​បង្កើត​វី​ដេ​អូ Time-lapse ដែល​មាន​រយៈពេល មួយ​វិនាទី ដែល​មាន​ន័យ​ថា​មុខងារ time-lapse mode អាច​បង្ហាញ​នូវ​ការ​ផ្លាស់​ប្តូរ​ឥត​ឈប់​ឈរ របស់​សកលលោក​ក្នុង​ល្បឿន​លឿន​ជាង 480 ដង​។

មុខងារ​ថតរូប​ឱ្យ​ឃើញ​តូច​របស់ realme (tilt-shift photography) អាច​ផ្តិត​យក​រូបភាព​ដែល​មាន​លក្ខណៈ ការ​ថតរូប​ឱ្យ​ឃើញ​តូច ដូចនឹង​ការ​ថត​វី​ដេ​អូ​ការ​ថតរូប​ឱ្យ​ឃើញ​តូច លឿន​ជាង​មុន 10 ដង ដែល​បង្ហាញ​រូបភាព​តាម​របៀប​ដ៏​អស្ចារ្យ​និង​ប្លែក ​។ realme 8 Pro ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​បង្អស់​របស់​ពិភពលោក ដែល​មាន​លក្ខណៈ​ពិសេស​នៃ​ការ​ថតរូប​ឱ្យ​ឃើញ​តូច​ (Tilt shift time lapse video)​។

បច្ចេកវិទ្យា​សាក​ថ្ម​លឿន 50W Superdart, ជាមួយ​ថាមពល​ថ្ម​ធំ 4500 mAh
ការ​សាក​ថ្ម​ល្បឿន​លឿន​តែងតែ​ជា​ចំណុចខ្លាំង​របស់ Realme ។ realme 8 pro បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 50W Superdart Flash Charge វា​អាច​សាក​ថ្ម​ទំហំ 4500mAh ពី 0 ទៅ 100% នៅ​ត្រឹមតែ​រយៈពេល 47 នាទី​ប៉ុណ្ណោះ​។ 50W SuperDart Charge ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម ដែល​មាន​វ៉ុល​ខ្ពស់​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ថាមពល​សាក 97% និង​គាំទ្រ​ការ​ការពារ​សាក​ថ្ម 5% ។ ដំណើរការ​នៃ​មុខងារ Super Power Saving Mode ជាមួយ​ថាមពល​ថ្ម 5% អាច​ទុក standby បាន 32 ម៉ោង ឬ​ការ​សន្ទនា​ទូរស័ព្ទ 98 នាទី ។ ទាំងនេះ​គឺជា​លក្ខណៈសម្បត្តិ ដ៏​ល្អ​ដែល​អ្នក​ប្រើប្រាស់​ចង់បាន ព្រោះ​វា​អាច​បន់​បែន​បាន​គ្រប់​កាលៈទេសៈ​។

ជាមួយ​ការ​រចនា​ម៉ូ​ដ​ថ្មី AG mineral crystal, ទំងន់​ស្រាល​នឹង​ស្តើង​ត្រឹម 176g
ផ្ទៃ​ខាងក្រោយ​របស់ realme 8 pro ភ្លឺ​រលោង​រំលេច​ដោយ​ពណ៌​គ្រី​ស្តា​ល់​ធម្មជាតិ ជាមួយនឹង​ពណ៌​ខៀវ​(Infinite Blue) នឹង​ពណ៌​ខ្មៅ​(Infinite black) ដោយ​គេ​ម​ជុំវិញ​កាមេរ៉ា​នឹង​ពាក្យស្លោក “DARE TO LEAP” មាន​ពន្លឺ​ប្រដេញ យ៉ាង​ស្រស់​ស្អាត ។ realme 8 pro មាន​ទំងន់​ត្រឹមតែ 176g នឹង​កំរាស់ 8.1mm ងាយស្រួល​ក្នុង​ការ​ចាប់​កាន់​។

ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី realme UI 2.0
realme 8 Pro ភ្ជាប់​មក​ជាមួយ realme UI 2.0 ចេញពី​ប្រអប់​នឹង​គាំទ្រ​ការ​ប្តូរ​ពណ៌ theme color តាម notification bar, ប៊ូ​តង់ shortcut , setting Interface Icons, ព្រមទាំង​មុខងារ dark mode ទាំង 3 ជម្រើស ។ ចំពោះ​ការ​លេង​ហ្គេ​ម​ទំហំ​ធំ ក៏​អាច​កំណត់​អេ​ក្រង់​ឱ្យ​ភ្លឺ និង​កំណត់​បណ្តាញ dual-channel network ដើម្បី​ធានា​បាន​នូវ​ស្ថេ​រ​ភាព​របស់​បណ្តាញ ហើយ​ក៏​អាច block alarms, notifications, នឹង​ការ​ហៅ​ចូល​ពេល​កំពុង​លេង ។ ការ​ការពារ​ឯកជន​ភាព​ថ្មី​នេះ បាន​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​លាក់​កម្មវិធី និង​ឯកសារ​ឯកជន​ដោយ​ប្រើ password ។ Security Shield ផ្តល់​នូវ​ប្រព័ន្ធ​ត្រួត​ពិន​ត្យ system នឹង​ការពារ​ការ​ទូទាត់​តាម​រយៈ​កម្មវិធី App ផង​ដែរ​។ យោង​តាម Realme Labs ការ​ដំឡើង​កម្មវិធី app ត្រូវ​បាន​ធ្វើ​ឱ្យ​លឿន​ត្រឹម 23.63% ហើយ Realme UI 2.0 ក៏​បាន​បង្កើន​ការ​ប្រើប្រាស់​តាម​ប្រព័ន្ធ system ដល់ 45% ផង​ដែរ​។

បន្ទះ​ឈី​ប និង​អេ​ក្រង់
realme 8 Pro នាំ​មក​ជាមួយ​អេ​ក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ី​ញ វា​មាន​អត្រា​នៃ​ការ​ប៉ះ (touch rate) រហូត​ដល់​ទៅ 180Hz សម្រាប់​ការ​ឆ្លើយ​តប​ឱ្យ​កាន់តែ​ប្រសើរ នៅ​ពេល​ដែល​លេង​ហ្គេ​ម ។ ការ​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ (sunlight mode) កំរិត​ពន្លឺ​ឡើង​ដល់ 1000 nits ហើយ​វា​ក៏​គាំទ្រ​ពន្លឺ​ផ្សេង​ទៀត​ដែល​ដូច​ជា​ពន្លឺ DC ជាដើម ។ realme 8 Pro បំពាក់​ដោយ​បន្ទះ​ឈី​ប Qualcomm Snapdragon 720G​ជាមួយ​កំលាំង​ខ្លាំង 8-core នឹង​ការ​រចនា​កំរាស់​ស្តើង​ត្រឹម 8nm ។ វា​ក៏​មាន​វិ​ញ្ញាប​ន​ប័ត្រ​សំលេង Hi-Res បញ្ចា​ក់​សំលេង ដែល​មានគុណ​ភាព​ខ្ពស់ អាច​ប្រើ SIM 2 standby នឹង​អាច​បន្ថែម​អង្គ​ផ្ទុក​ទ​ន្និ​ន័យ​ដល់​256GB៕ ដោយ​សហការ