ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ឌីជីថល​កម្ពុជា ​បង្កើត​ភាព​​ជា​ដៃគូ​ដើម្បី​​បង្កភាពកាន់តែ​ងាយស្រួលក្នុង​អំឡុង​ពេល​ដ៏លំបាក​នេះ !

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខណៈប្រជាជន​កម្ពុជា​រួម​គ្នា​អនុវត្ត​វិធានការ​គម្លាត​សង្គម​ដ៏​សំខាន់ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាលជំងឺ​កូវីដ​-១៩ ក្រុមហ៊ុន​ប្រតិបត្តិការ​ផ្លាតហ្វមឌីជីថល​​ ធំៗ​មួយ​ចំនួន​ក៏​រួម​ដៃ​គ្នា​ផង​ដែរ​ដើម្បី​​ធ្វើ​ឱ្យ​ពេលវេលា​រក្សា​គម្លាត​សង្គម​នៅ​ផ្ទះរបស់​អតិថិជន​​​មានភាព​រីករាយ​​ថែម​​ទៀត​ក្នុង​អំឡុង​ពេលវេលា​ដ៏​លំបាក​ទាំង​​នេះ ។ នៅជុំវិញ​ពិភពលោក ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ​បាន​ពន្លឿន​ការ​ប្រើប្រាស់​​ដំណោះ​ស្រាយ​ឌីជីថល​សម្រាប់​​កិច្ចការ​ប្រចាំថ្ងៃជាច្រើនដែលកន្លងមក​យើង​មិន​ធ្លាប់​នឹក​ឃើញ​អំពី​វា​សោះឡើយ​កាល​ពី​ពេល​អាច​នៅ​​ជួប​គ្នា​ផ្ទាល់​បាន ។…

រាជធានីភ្នំពេញ ៖ ខណៈប្រជាជន​កម្ពុជា​រួម​គ្នា​អនុវត្ត​វិធានការ​គម្លាត​សង្គម​ដ៏​សំខាន់ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាលជំងឺ​កូវីដ​-១៩ ក្រុមហ៊ុន​ប្រតិបត្តិការ​ផ្លាតហ្វមឌីជីថល​​ ធំៗ​មួយ​ចំនួន​ក៏​រួម​ដៃ​គ្នា​ផង​ដែរ​ដើម្បី​​ធ្វើ​ឱ្យ​ពេលវេលា​រក្សា​គម្លាត​សង្គម​នៅ​ផ្ទះរបស់​អតិថិជន​​​មានភាព​រីករាយ​​ថែម​​ទៀត​ក្នុង​អំឡុង​ពេលវេលា​ដ៏​លំបាក​ទាំង​​នេះ ។ នៅជុំវិញ​ពិភពលោក ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ​បាន​ពន្លឿន​ការ​ប្រើប្រាស់​​ដំណោះ​ស្រាយ​ឌីជីថល​សម្រាប់​​កិច្ចការ​ប្រចាំថ្ងៃជាច្រើនដែលកន្លងមក​យើង​មិន​ធ្លាប់​នឹក​ឃើញ​អំពី​វា​សោះឡើយ​កាល​ពី​ពេល​អាច​នៅ​​ជួប​គ្នា​ផ្ទាល់​បាន ។ រាប់​ចាប់​ពី​រឿង​​សាមញ្ញៗ​ដូចជា​​ការ​ទិញ​អាហារ ឬ​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ​ រហូត​ដល់​មើល​ភាពយន្ត ឬ​លេងហ្គេម​អនឡាញ ក្រុមហ៊ុន​​ឌីជីថល​ទាំង​នេះ​កំពុង​ជួយ​ឱ្យ​ជីវិត​របស់​យើង​បន្ត​រស់​នៅជា​មួយ​នឹង​​​ទិដ្ឋភាព​សំខាន់ៗ​ ខណៈដែល​អនុវត្តវិធានការ​រក្សា​គម្លាត​សង្គម​ផង​ដែរ​ ។

លោក Tomas Pokorny អគ្គនាយក​ក្រុមហ៊ុន Pi Pay ដែលជា​​ប្រតិបត្តិករ​កម្មវិធីទូទាត់​ការ​ចំណាយ​ឌីជីថល​​ឈាន​មុខ​គេ​នៅ​កម្ពុជា​ និងមានអ្នកប្រើប្រាស់​ជាង ៣៥០.០០០ នាក់​ បានមានប្រសាសន៍ថា ៖ «មុនពេល​មាន​ការ​រាតត្បាត​ជំងឺ យើង​មានភាព​ច្បាស់​លាស់ថា ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​​ឌីជីថល​​ដែល​កំពុង​ស្ទុះ​ងើប​នានា​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ក្លាយជា​គន្លឹះ​​ដ៏​សំខាន់​មួយ​ក្នុងការ​បម្រើ​ដល់​តម្រូវការ​របស់​អតិថិជន​ ហើយក្នុងកំឡុងពេលដែលការរាតត្បាតកាន់តែខ្លាំងយើងកាន់​តែ​ត្រូវផ្តោត​ការ​​យកចិត្ត​ទុក​ដាក់​បន្ថែមទៀតដើម្បី​គាំទ្រដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ឆ្លង​កាត់​ការ​រឹតបន្តឹងការ​ធ្វើដំណើរ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច និង​ការ​លំបាកផ្សេង​ៗទៀត​ជាច្រើន» ។

ក្នុងនាមជា​ផ្លាតហ្វម​ទូទាត់​ប្រាក់ឌីជីថល​​ដែល​ត្រូវបានបង្កើតឡើង​យូរ​ជាង​គេ​មួយ​នៅ​កម្ពុជា​ ក្រុមហ៊ុន Pi Pay បាន​កសាង​បណ្តាញ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ជា​ពិសេស​ជាមួយ​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ដែលកំពុងមានប្រជាប្រិយភាព​នានា ។ ប៉ុន្តែ​ដោយ​សារ​ការ​ញ៉ាំនៅក្នុងហាង​​អាចជាកត្តានាំមកនៅហានិភ័យក្នុងការចម្លងមេរោគកូវីដ-១៩ នៅ​ពេលនេះ ក្រុមហ៊ុន Pi Pay រួមជាមួយ​​សេវា​ដឹក​ជញ្ជូន​អាហារ NHAM24 កំពុង​គាំទ្រប្រជាពលរដ្ឋដែល​កំពុងរក្សា​គម្លាត​សង្គម​​​នៅគេហដ្ឋាន​របស់​ពួកគេឲ្យបានរីករាយ​នឹងអាហារ​ដែល​ពួក​គេ​ចូលចិត្ត​ ។

រាល់ការ​ទូទាត់​ប្រាក់តាម​រយៈ​ Pi Pay នៅក្នុងកម្មវីធី NHAM24 អតិថិជន​នឹង​ទទួលបានការ​ដឹក​ជញ្ជូន​អាហារ​​ដោយ​ឥត​គិតថ្លៃសម្រាប់​ការ​បញ្ជា​ទិញ​ណា​មួយ​ដែល​មានតម្លៃ​លើស​ពី ៥ ​ដុល្លារ និង​ទទួលបាន​ការ​បង្វិល​ប្រាក់​ជូន​វិញ​ជា​ប្រាក់​រៀល​​ ៥% ​ចូល​ក្នុង​គណនី Pi Pay របស់​ពួកគេ​ ដែល​ប្រាក់​នេះ​អាច​​ទុកសម្រាប់ការប្រើ​ប្រាស់​នៅ​ពេល​ទិញ​ទំនិញ​តាមអនឡាញ និង​នៅតាមបណ្តាហាងផ្សេងៗនៅ​ពេល​បន្ទាប់ ។​

លោក ចាន់ បូរីម៉ា អគ្គនាយកក្រុមហ៊ុន NHAM24 បាន​មាន​ប្រសាសន៍ថា ៖ «យើង​ក៏កំពុង​កសាង​បណ្តាញ​ដៃគូដ៏មានសក្តានុពលដទៃបន្ថែមទៀតដែរ មិនត្រឹមតែ​ក្នុង​វិស័យ​ម្ហូបអាហារ ​និង​ភេសជ្ជៈប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ហាង​លក់ទំនិញ ឱសថស្ថាន ហាងផ្កា និង​ផ្សេងៗ​ទៀត​​» ។ លោក​បន្ថែមថា ៖ «ការ​ភ្ជាប់​ជាមួយ​ដៃគូ​ទាំង​អស់​នេះ​រួមគ្នា​ជាមួយ​ការ​ដឹក​ជញ្ជូន​ពី​ NHAM24 និង​ការ​ទូទាត់​បែបឌីជីថលពីក្រុមហ៊ុន Pi Pay នឹងអាចជួយឲ្យប្រជាពលរដ្ឋ​អាច​​នៅ​ផ្ទះ​បានសុខស្រួលជាមួយ​ជម្រើស​កាន់ច្រើន​ និងកាន់តែសុវត្ថិភាព» ។

គ្មានអ្វី​​សំខាន់ជាង​ការ​រក្សា​​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និងក្រុម​គ្រួសារនោះទេ ហើយ​តាមរយៈ​ភាព​ជា​ដៃគូ​របស់​ក្រុមហ៊ុន Pi Pay ជាមួយ​ក្រុមហ៊ុន Smart Axiata អតិថិជន​របស់​ក្រុមហ៊ុន Smart អាច​រីករាយ​នឹង​ការទទួលបាន​ការ​បង្វិល​ប្រាក់​ជូន​វិញ​ចំនួន​ ៣០% រាល់​ពេល​ដែល​ពួកគេ​បញ្ជូល​ទឹកប្រាក់ទូរស័ព្ទ​របស់​ពួកគេ​ដោយ​ប្រើ​ប្រាស់​កម្មវិធី Pi Pay ដែល​ផ្តល់​ឱ្យពួកគេ​នូវ​ពេល​វេលា​បន្ថែមទៀត​សម្រាប់ការ​ជជែក​គ្នាតាម​អនឡាញ ឬ​​លេង​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែលពួកគេ​ចូលចិត្តផ្សេង​ទៀត​ដូចជា​ Facebook ឬ Instagram  ជាដើម ។ សម្រាប់​អ្នក​លេងហ្គេមតាម​ឧបករណ៍​ចល័ត​វិញ ក៏​មានការ​ផ្តល់​ជូន​ផង​ដែរ​ ​ហើយ​ក្រុមហ៊ុន Pi Pay បាន​ចាប់​ដៃគូ​ជាមួយ​គេហទំព័រ​ហ្គេម Codashop​ សម្រាប់​ការ​ផ្តល់​ជូន​នូវការ​បង្វិល​ប្រាក់​ជូន​វិញ​ចំនួន ១៥%  នៅ​រៀង​រាល់ថ្ងៃ​ពុធ នៅពេល​ទិញ​ក្រេឌីត​លេង​ហ្គេម​ល្បីៗ​ដូចជា Mobile Legends, PUBG Mobile, Free Fire, Rules of Survival និង​ហ្គេម​ផ្សេងៗ​ទៀត ។

លោក Theparath Laohavoravudhikul ប្រធាន​ប្រចាំ​តំបន់​ផ្នែក​ការ​ទូទាត់​ចំណាយ​របស់​ក្រុមហ៊ុន Codashop បាន​ថ្លែងថា ៖ «យើង​បាន​មើល​ឃើញ​ថា ការ​លេង​ហ្គេម​នៅ​កម្ពុជាមាន​ប្រជា​ប្រិយ​ភាពខ្លាំង ហើយប្រហែល​កាន់តែ​មាន​ប្រជា​ប្រិយភាព​ថែមទៀត​ក្នុង​អំឡុង​ពេលរាត​ត្បាត​ជំងឺ​នេះ ហើយ​ការបង្វិល​ប្រាក់​ជូនវិញ​នេះ​ដែលធ្វើឡើង​​តាមរយៈ​ដៃគូ​របស់​យើង​គឺ​ក្រុមហ៊ុន Pi Pay នឹងមាន​ភាព​ទាក់​ទាញ​ខ្លាំង​ចំពោះ​អ្នក​ចូលចិត្តលេងហ្គេមទាំងអស់ ពិសេសអ្នក​លេងហ្គេម​ពូកែៗ ប្រាកដជាចង់ចាប់ឱកាសនេះមិនខាន» ។

លោក Tomas Pokorny អគ្គនាយក​ក្រុមហ៊ុន Pi Pay បានថ្លែងថា ៖ «ភាព​ជាដៃគូ​សំខាន់​មួយ​របស់​យើង​នៅពេល​យើង​បានចាប់​ផ្តើម​ក្រុមហ៊ុន Pi​ Pay កាល​ពី​ប៉ុន្មានឆ្នាំមុន ពិតណាស់​គឺជា​មួយ​ធនាគារ​ ABA ដែលជា​ធនាគារ​នាំ​មុខគេ​ខាងផ្នែ​កឌីជីថល ។ ចរន្តនៃ​ផ្ទេរ​ប្រាក់​ដោយ​សេរី​រវាង​គណនី​រធនាគារ ABA និងគណនី Pi Payនៅតែមានជាបន្តបន្ទាប់បានបង្ហាញ​ពីភាពជា​ដៃគូ​នេះ​មាន​សារៈ​សំខាន់​យ៉ាងណា​ បើ​ទោះ​ជា​មាន​ទស្សនៈ​មើលមកថាយើងអាចជាដៃគូប្រកួត​ប្រជែង ប៉ុន្តែ​នៅក្នុង​យុគសម័យ​ឌីជីថល យើង​ក៏​ជា​ដៃគូ​​នឹង​គ្នា​ផង​ដែរ ។ យើង​កំពុង​បង្កើត​ភាពជាដៃគូ​ថ្មីៗ​នៅគ្រប់ពេល ហើយ​យើង​នឹង​រក្សា​ការ​ជូន​ដំណឹង​​ដល់​អតិថិជន​​អំពី​អ្វីថ្មីៗ​ដែល​យើង​អាច​គាំទ្រ​ដល់​ពួកគេ ខណៈដែល​កំពុង​ប្រយុទ្ធប្រឆាំង​រួមគ្នា​ដើម្បី​ជម្នះ​ជំងឺ​មរណៈ​នេះ» ៕

អំពីក្រុមហ៊ុន Pi Pay

ចាប់​តាំង​ពី​បង្កើត​ឡើងក្នុងឆ្នាំ​ ២០១៧ ក្រុមហ៊ុន Pi Pay បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្លាយ​​ជា​ផ្លាតហ្វម​ទូទាត់​អេឡិច​ត្រូនិច​ឈាន​មុខ​​គេ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​ពង្រីក​​បណ្តាញ​ដៃគូ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុយ៉ាង​ច្រើន រួមទាំង​ក្រុមហ៊ុនលំដាប់ពិភពលោក​នានា​ផងដែរ​​ដូចជា ក្រុមហ៊ុន Alipay ក្រុមហ៊ុន WeChat Pay និង​ក្រុមហ៊ុន UnionPay ។

ត្រូវបានបង្កើតឡើង​ជា​កម្មវិធីសម្រាប់អ្នកប្រើប្រាស់ ដែល​រួមបញ្ចូល​សេវា​​ទូទាត់ការចំណាយ និង​សេវា​ផ្ទេរ​ប្រាក់​រួម​ជាមួយ​នឹង​មុខងារ​ផ្នែក​សង្គម និង​បែបកម្សាន្ត​ជាច្រើន​ដូចជា​​មុខងារ​ជជែកកម្សាន្ត និង​មុខងារ​ស្វែង​រក​មិត្តភក្តិ ក្រុមហ៊ុន Pi Pay មាន​បំណង​ផ្លាស់ប្តូរ​មុខ​មាត់​វិស័យ​បច្ចេក​​វិទ្យា​ហិរញ្ញវត្ថុ​របស់កម្ពុជា​ជាមួយ​នឹង​បច្ចេកវិទ្យា​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ទូទាត់ការ​ចំណាយ​លំដាប់​ពិភពលោករបស់ខ្លួន ។

រហូត​មក​ដល់​ពេលនេះ កម្មវិធី Pi Pay មានអ្នក​ប្រើប្រាស់ជាង ៣៥០.០០០ ​នាក់ មានប្រតិបត្តិការ​ជាង ៤០០ ​លាន​ដុល្លារ និង​សហការ​ជាមួយ​​ទីតាំង​អាជីវកម្ម​ជាង ៤.៥០០ ​កន្លែង​នៅទូទាំង​ប្រទេសកម្ពុជា ។ ជាមួយ​នឹង​កំណើនមូលដ្ឋាន​ដ៏​រឹង​មាំ​​នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា កម្មវិធី Pi Pay កំពុង​បង្ហាញ​របៀប​ដែល​បច្ចេក​វិទ្យាទូទាត់​ប្រាក់​តាមអេឡិច​ត្រូនិច​អាច​នាំ​មក​នូវ​ភាព​ងាយស្រួល​ និង​ដំណោះ​ស្រាយពិត​ប្រាកដ​​ដល់​ទាំង​មនុស្ស និង​អាជីវកម្ម ។

ដោយ​ធ្វើការងារ​យ៉ាង​ជិត​ស្និទ​ជាមួយ​ធនាគារ​ជាតិ​នៃកម្ពុជា ស្ថាប័ន​ហិរញ្ញវត្ថុ​ និងក្រុមហ៊ុន​បច្ចេក​វិទ្យា​ឈានមុខ​គ្នា​នានា ក្រុមហ៊ុន Pi Pay ព្យាយាម​យ៉ាងខ្លាំងក្នុងការបញ្ចេញលទ្ធភាពគ្មាន​ដែន​កំណត់​នានា​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​របស់​កម្ពុជា​តាម​មធ្យោបាយ​ដែល​មាន​សុវត្ថិភាព សន្តិសុខ និង​មាន​អត្ថ​ប្រយោជន៍​ដល់​កំណើន​របស់​ប្រទេស​ជាតិ ៕ ដោយសហការ