រាជធានីភ្នំពេញ ៖ សូមចូលរួមអបអរសាទរ ! លោក សឿ សុវណ្ណ ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី និង ឃុន សឿ គ្រុប ខូអិលធីឌី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ហើយកាលពីថ្ងៃទី ២៣ខែកុម្ភៈ ឆ្នាំ ២០២១ ។
លោកឧកញ៉ា សឿ សុវណ្ណ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា គឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជា ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី ដែលរកស៊ីលើគម្រោងដីឡូតិ៍ និងផ្ទះល្វែង ។ ឃុន សឿ គ្រុប ខូអិលធីឌី និងក្រុមហ៊ុនសាងសង់ យូនីប៊ីល ខនស្រ្តាក់សិន ដែលទទួលម៉ៅការសាងសង់នៅគម្រោងអាគារគ្រប់ប្រភេទ ។ ក្រៅពីក្រុមហ៊ុនទាំង ២ នេះ តាមប្រភពដដែលបានទម្លាយបានឱ្យដឹងទៀតថា លោកឧកញ៉ា នៅមានមុខជំនួញជាច្រើនទៀតផងដែរ ។
ក្រៅពីជំនាញខាងរកស៊ី លោក ឧកញ៉ា ដែលមានកំណើតនៅក្នុងរាជធានីភ្នំពេញរូបនេះក៏ជាថ្នាក់ដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្ស ធ្វើឱ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង ។ ទន្ទឹមនោះដែរ លោកឧកញ៉ា ក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរទើបនាំឱ្យលោកត្រូវបានព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា បែបនេះ ៕ ដោយសហការ
ចែករំលែកព័តមាននេះ