ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​ង ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​និយោជិត​នៅ​ឆ្នាំ ២០២០

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ត្រូវ​បាន​ទទួលស្គាល់​ជាមួយនឹង​ពានរង្វាន់​ចំនួន ៣ សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​និយោជិត​នៅ​ឆ្នាំ ២០២០ ខណៈ​ពេល​មាន​បញ្ហា​ប្រឈម​នៃ​ជំងឺ​រាតត្បាត…

រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ត្រូវ​បាន​ទទួលស្គាល់​ជាមួយនឹង​ពានរង្វាន់​ចំនួន ៣ សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​និយោជិត​នៅ​ឆ្នាំ ២០២០ ខណៈ​ពេល​មាន​បញ្ហា​ប្រឈម​នៃ​ជំងឺ​រាតត្បាត ។ ការ​ទទួលស្គាល់​ទាំងនេះ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់ វី​ង ដើម្បី​ជំរុញ​ឱ្យ​មាន​បរិ​កាស​ការងារ​ល្អ​ប្រសើរ​សម្រាប់​បុគ្គលិក​ទាំងអស់​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។

លោក ឡៅ សៀង​ហៃ នាយក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មាន​ប្រសាសន៍​ថា ៖ «​សុវត្ថិភាព​របស់​បុគ្គលិក​គឺជា​អាទិភាព​សំខាន់​របស់​យើង ។ ខណៈ​ពេល​ដែល​ឆ្នាំ ២០២០ យើង​បាន​ប្រឈម​នូវ​បញ្ហា​ជា​ច្រើន​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​នេះ យើង​ក៏​បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ជា​ច្រើន​ដើម្បី​ធានា​ថា​និយោជិត​របស់​យើង​អាច​បំពេញភារកិច្ច​របស់​ពួក​គេ​ប្រកបដោយ​សុវត្ថិភាព​និង​ស្ថេ​រ​ភាព​» ។

នៅ​ក្នុង​ការ​ទទួលស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​ទាំងនេះ វី​ង បាន​ទទួល​ពានរង្វាន់ «​ស្លាក​យីហោ​និយោជក​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ ២០២០» ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ស្លាក​យីហោ​និយោជក​លើក​ទី ១៤ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន Employer Branding Institute នៃ World HRD Congress & Stars of the Industry Group ។ វី​ង ក៏​ត្រូវ​បាន​គេ​ទទួលស្គាល់​ផង​ដែរ​ជាមួយនឹង​ពានរង្វាន់​ស្លាក​យីហោ​និយោជក​ឆ្នើម​អាស៊ី (Asia’s Best Employer Brand award) ក្នុង​ពិធី​ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្ថាប័ន World HRD Congress កាលពី​ខែតុលា​ថ្មី​ៗ​នេះ ។

ថ្មី​ៗ​នេះ វី​ង ត្រូវ​បាន​ផ្តល់​កិត្តិយស​ជាមួយ​ពានរង្វាន់ «​ក្រុមហ៊ុន​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​នៅ​អាស៊ី​» ដោយ HR Asia 2020 សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ចំពោះ​និយោជិត ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ វី​ង រួម​ជាមួយ​សែ​ល​កាត​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ទស្សនាវដ្តី Asia HR ដែល​ជា​ទស្សនាវដ្តី​មួយ​ឈានមុខ នៅ​ក្នុង​ឧស្សាហកម្ម​នេះ ។ ពានរង្វាន់​នេះ​គ្របដណ្តប់​ដល់​ប្រទេស​ចិន ហុងកុង ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន សឹ​ង្ហ​បូ​រី កូរ៉េ​ខាងត្បូង ថៃ តៃវ៉ាន់ ប្រទេស​វៀតណាម និង​មជ្ឈិមបូព៌ា ។

ចាប់តាំងពី​ឆ្នាំ​មុន​មក ដោយ​អនុលោម​ទៅ​តាម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​កូ​វី​ដ ១៩ នៅ​ប្រទេស​កម្ពុជា បុគ្គលិក វី​ង ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យធ្វើ​ការ​ពី​ផ្ទះ​ដើម្បី​រក្សា​គម្លាត​សង្គម​នៅ​ក្នុង​ការិយាល័យ ។ សម្រាប់​ការងារ​នៅ​ក្នុង​ការិយាល័យ វី​ង ផ្តល់​ម៉ាស់ និង​អាល់កុល​ដោយ​ឥត​គិតថ្លៃ​ហើយ​បាន​អនុវត្ត​ការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ និង​ការ​ស្ទង់​មតិ​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​បាន​អនុវត្ត​តាំងពី​ឆ្នាំ​មុន​ដល់​បច្ចុប្បន្ន ។

ក្រៅពី​វិធាន​ការណ៍​ដែល​ទាក់ទង​ទៅ​នឹង​កូ​វី​ដ ១៩ វី​ង ក៏​បាន​បន្ត​វិនិយោគ​ជា​បន្តបន្ទាប់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​ផង​ដែរ ។ ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ វី​ង បាន​ចំណាយពេល​ជាង ២០០០ ម៉ោង​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​បុគ្គលិក​ទាំង​ចាស់ និង​ថ្មី ។ និយោជិត​ម្នាក់​ៗ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ដែល​រួម​មាន​វគ្គ​សិក្សា​ផ្សេង​ៗ​អំពី​ការងារ​ប្រចាំ​ថ្ងៃ​និង​ការ​អភិវឌ្ឍ​ខ្លួន​រយៈពេល​វែង ។ ជា​រៀង​រាល់​ឆ្នាំ វី​ង បង្កើត​ឱកាស​សម្រាប់​សិស្ស​និស្សិត​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​ដើម្បី​ចុះ​កម្មសិក្សា និង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ ។ ជា​លទ្ធផល​នៃ​បរិយាកាស​ការងារ​ដ៏​ល្អ​នៃ​វី​ង ៧៦% នៃ​អ្នក​ហាត់​ការ​ជាមួយ​វី​ង​បានរ​ក្លាយជា​បុគ្គលិក​ពេញ​ម៉ោង​នៅ​ឆ្នាំ ២០២០ ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មាន​ប្រសាសន៍​ថា ៖ «​វី​ង តែងតែ​ប្តេជ្ញា​ផ្តល់​ជូន​បុគ្គលិក​នូវ​បទ​ពិសោធន៍​ល្អ​បំផុត​នៅ​ទី​នេះ តាម​រយៈ​ការ​យកចិត្តទុកដាក់ និង​បណ្តុះបណ្តាល​សមត្ថភាព​ដល់​ពួក​គេ ។ យើង​តែងតែ​ផ្តោត​លើ​ការ​ផ្តល់​ឲ្យ​និយោជិត​នូវ​ឱកាស​ដែល​ផ្តល់​នូវ​ផលប្រយោជន៍​សម្រាប់​ពួក​គេ អាជីវកម្ម និង​សហគមន៍​ទាំងមូល​» ។

ការ​យកចិត្តទុកដាក់​ចំពោះ​សហគមន៍​បាន​ស្ថិត​នៅ​ក្នុង​ការ​តាំងចិត្ត​របស់ វី​ង ជា​និច្ច តាម​រយៈ​ការ​ដឹកនាំ​បុគ្គលិក​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ជា​ច្រើន ។ កាលពី​ឆ្នាំ​មុន វី​ង​បាន​សម្រប​សម្រួលការ​រៃ​អង្គាសប្រាក់​សម្រាប់​អ្នក​រត់​ម៉ូតូ​កង់​បី និង​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ដែល​រង​ប៉ះពាល់​ដោយ​កូ​វី​ដ ១៩ ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្តសៀមរាប សាងសង់​ផ្លូវ​នៅ​កំពង់ស្ពឺ ឧបត្ថម្ភ​គាំទ្រ​ដល់​ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង រៀបចំ​ពិធី​កម្មវិធី​បរិច្ចាគ​ឈាម​របស់​បុគ្គលិក សហការ​ជាមួយ​អង្គការ​ស្នាមញញឹម​កម្ពុជា ដើម្បី​ផ្តល់​ការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នកជំងឺ​មាន​បញ្ហា​ពិការ​ភាព​មុខមាត់​ពី​កំណើត ការ​បរិច្ចាគ​កុំព្យូទ័រ​យួរដៃ​និង​សំភារៈ​ផ្សេង​ៗ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​មជ្ឈមណ្ឌល​រក្សា​កុមារ​ក្រុម​ជំនុំ​ដំណឹង​ល្អ​ពោរពេញ​កម្ពុជា (FGACCCC) នៅ​ក្នុង​ខេត្តកំពង់ស្ពឺ គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូ​វី​ដ ១៩ ។

វី​ង ក៏​បម្រើសេវា​ផ្តល់​មូលនិធិ​គាំពារ​សង្គម​ដល់​ប្រជាជន​ក្រីក្រ​ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ផង​ដែរ ៕ ដោយ​សហការ