ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យ​ ! Chivas ​រៀបចំ​ឱ្យ​សមាជិក​ក្រុម​បិសាច​ក្រហម ជួប​សន្ទនា​ជាមួយ​អ្នកគាំទ្រ​កម្ពុជា​តាម​វី​ឌី​អូ​អន​ឡាញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​គាំទ្រ​ពី​ស្រា Chivas អ្នកគាំទ្រ​កម្ពុជា​បាន​ជួប​សន្ទនា​ជាមួយ​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United តាម​រយៈ​វី​ឌី​អូ​អន​ឡាញ​កាលពី​ថ្ងៃ​ទី ​២៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​គាំទ្រ​ពី​ស្រា Chivas អ្នកគាំទ្រ​កម្ពុជា​បាន​ជួប​សន្ទនា​ជាមួយ​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United តាម​រយៈ​វី​ឌី​អូ​អន​ឡាញ​កាលពី​ថ្ងៃ​ទី ​២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ដែល​វា​ជា​បទ​ពិសោធន៍​ថ្មី​មួយ របស់​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ពី​កម្ពុជា ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ស្រា Chivas បានឱ្យ​ដឹង​ថា CHIVAS ដែល​ជា​ស្រា​វិ​ស្គី​នាំ​ចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បាន​សហការ​ជាមួយនឹង​ក្រុមបាល់ទាត់ លំដាប់​ពិភពលោក ​Manchester United បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឱ្យ​មាន​ ភាព​ជោគជ័យ​កាន់តែ​ខ្លាំង​ឡើង​ៗ ជាមួយនឹង​ការ​ជ្រើសរើស​យក​ការ​រួម​បញ្ចូល​គ្នា​រវាង Malts និង Grain វិ​ស្គី​ដើម្បី​ផលិត​ចេញ​ជា​ស្រា​វិ​ស្គី​ដ៏​ល្អ សម្រាប់​បញ្ចូល​ទៅ​ក្នុង​ដប ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​នូវ​រសជាតិ​ទូ​ទាំង​ពិភពលោក ធៀប​ទៅ​នឹង​ក្រុម Manchester United ដែល​ទទួល​បាន​កិត្តិនាម ជា​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ដោយសារ​ការ​សហការ​យ៉ាង​ស្អិតរ​មួ​ត ​រវាង​កីឡាករ និង​អតីត​កីឡាករ​ដែល​នាំ​ឱ្ យ​ក្រុម​ទទួល​បាន​ជោគជ័យ​ក្នុង​ទីលាន​ប្រកួត​ ។

គួរ​បញ្ជាក់​ថា Manchester United បាន​សហការ​ជាមួយ Chivas តាំងពី​ឆ្នាំ ២០១៨ ជាមួយនឹង​កម្មវិធី​ជា​ច្រើន ដើម្បី​ផ្តល់​ឳ​កាស​ឱ្យ​អ្នក​ដែល​ជា​អ្នកគាំទ្រ​ផ្ទាល់ ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​ភាព​រីករាយ​ជា​ច្រើន មិន​ថា​នៅ​តាម​បណ្តា​កម្មវិធី​របស់ Chivas នៅ​ក្នុង PUB និង​ក្លឹ​ប​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​បទ​ពិសោធន៍​ទៅ​ទស្សនា ការ​ប្រកួត​ផ្ទាល់​នៅ​ទីក្រុង Manchester និង​ប្រទេស​សិង្ហ​បុរី ។

ដោយឡែក​ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់ ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ Chivas និង Manchester United នៅ​តែ​បន្ត​ការ​សហការ​នេះ​សម្រាប់​ឆ្នាំ ២០២១ ជាមួយនឹង​បទ​ពិសោធន៍​ថ្មី​សន្លាង​មួយទៀត គឺ​ការ​ផ្តល់​សំណាង​ជូន​អ្នកគាំទ្រ Chivas និង Manchester Untied នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការ​ជួប​សន្ទនា​ជាមួយនឹង​សមាជិក ដែល​ជា​កីឡាករ​របស់​ក្រុម Manchester United តាម​រយៈ​វី​ដេ​អូ​ផ្ទាល់ ក្នុង​រយៈពេល​មួយ​ម៉ោង​ពេញ ៕ ដោយសហការ