ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ ! លោក សុ​ន ដា​រ៉ា​វុ​ធ អ្នកគ្រប់គ្រង​គម្រោង​អចលនទ្រព្យ​ឱ្យ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ទទួល​គោរមងារ​ជា «ឧកញ៉ា» ក្មេង​ជាងគេ​នៅ​កម្ពុជា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សុ​ន ដា​រ៉ា​វុ​ធ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ផ្នែកលក់​នៃ​គម្រោង​អចលនទ្រព្យ​ឱ្យ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ត្រូវបាន​ព្រះមហាក្សត្រ​ចេញ…

រាជធានី​ភ្នំពេញ ៖ លោក សុ​ន ដា​រ៉ា​វុ​ធ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ផ្នែកលក់​នៃ​គម្រោង​អចលនទ្រព្យ​ឱ្យ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ត្រូវបាន​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា កាលពី​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ។

ឧកញ៉ា សុ​ន ដា​រ៉ា​វុ​ធ ត្រូវ​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា គឺជា​អ្នកគ្រប់គ្រង និង​ជា​បុគ្គលិក​គំរូ​មួយរូបដែល​មាន​ស្នាដៃ​តស៊ូ​ស្មោះត្រង់​ជាមួយ​ក្រុមហ៊ុន និង​ជួយ​រាល់​គ្រប់​កិច្ច​ការងារ​គ្រប់​គម្រោងអចលនទ្រព្យ​ជូន​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា តាំងពី​ដើម​រៀង​មក​ម្ល៉េះ ។

លោក ឧកញ៉ា គឺ​ថ្នាក់ដឹកនាំ​ម្នាក់​ធ្វើ​ឲ្យ​បុគ្គលិក​គោរព​ស្រលាញ់​លោក​ជា​ខ្លាំង ។ ទន្ទឹម​នោះ​ដែរ លោក​ឧកញ៉ា ក៏​ធ្លាប់​បាន​ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក​ដែរ​ទើប​នាំ​ឲ្យ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា ឧកញ៉ា បែប​នេះ ។

លោក​ឧកញ៉ា ត្រូវ​បាន​គេ​ដឹង​ទៀត​ថា មានកំណើត​ក្នុង​ត្រកូល​កសិករ​មក​ពី​ភូមិ​ចុង​ព្រែក ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​មាន​ប្រវត្តិ​តស៊ូ​ជា​ខ្លាំង​លើ​ការ​សិក្សា​ក៏ដូច​ការងារ​ដើម ៕ ដោយ​សហការ