
ក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម ខេមបូឌា តាំងបង្ហាញគម្រោងខុនដូដ៏ល្បីនៅផ្សារទំនើប អុីអន ១ ភ្នំពេញ !
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៣ និង ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២១មកនេះក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម…
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៣ និង ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២១មកនេះក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម…
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៣ និង ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២១មកនេះក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានដាក់ស្តង់បង្ហាញជាលើកដំបូងនៅផ្សារទំនើប អុីអន ១ ក្នុងគោលបំ ណងណែនាំពីគម្រោងខុនដូដ៏ប្រណីត និងប្រកបដោយផាសុកភាពសម្រាប់ការរស់នៅ ព្រមទាំងមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ក៏ដូចជាផ្ដល់នូវការប្រឹក្សាពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាផងដែរ ។
ក្នុងរយៈពេល ២ថ្ងៃនៃការតាំងបង្ហាញនេះ ក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានពិភា ក្សា និងបង្ហាញអតិថិជនរាប់រយនាក់នៅក្នុងផ្សារទំនើប អ៊ីអន ១ នូវគម្រោងខុនដូ Urban Village ដ៏ល្បីល្បាញដែលទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅអាស៊ី និងពានរង្វាន់ជាច្រើនទៀត ។ គម្រោងខុនដូ Urban Village នេះក៏ស្ថិតនៅទីតាំងដ៏មានអំណោយផលនៃទីក្រុងរណបថ្មី តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ដោយមានចម្ងាយប្រមាណ ១០ នាទីប៉ុណ្ណោះ ពីកណ្ដាលទីក្រុងភ្នំពេញ ។
អ្វីដែលកាន់តែពិសេសនៅក្នុងរយៈពេល ២ថ្ងៃ នៃការតាំងបង្ហាញនេះគឺ ក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ២៦ ភាគរយ ព្រមទាំងកាដូពិសេសទូរស័ព្ទទំនើប iPhone 12 ដល់អតិថិជនទាំងអស់ដែលបានទិញខុនដូ ។
សម្រាប់អតិថិជនដែលខកខានមិនបានទៅទស្សនា និងមិនទាន់ទទួលបាននូវការប្រឹក្សា ឬមិនទាន់បានទិញខុនដូកាលពីថ្ងៃទី ១៣ និង ទី ១៤ ក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម ខេមបូឌា នឹងរៀបចំព្រឹត្តិការណ៍ស្ដង់បង្ហាញនៅផ្សារទំនើប អុីអន ១ ជាថ្មីម្ដងទៀតនៅថ្ងៃទី ០៧ និងទី ០៨ ខែមីនា ខាងមុខនេះ ។
សម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងផ្ទះក្នុងក្តីស្រមៃ ឬការវិនិយោគលើវិស័យអចលនទ្រព្យ សូមទាក់ទងមកក្រុមហ៊ុនប្រេស្ទីហ្ស៍ ហូម ខេមបូឌា តាមរយៈលេខ ៖ ០៧៦ ៣៣៣៣ ៨២២ ដើម្បីទទួលបានសេវាកម្មល្អបំផុត ៕ ដោយសហការ
ចែករំលែកព័តមាននេះ