រាជធានីភ្នំពេញ ៖ ធ្លាប់តែឮបទចម្រៀងនេះខ្លីៗក្នុង TVC របស់ក្រុមហ៊ុន Smart Axiata ឥឡូវនេះអ្នកអាចស្តាប់បទនេះ ពេញដោយមានតារាងចម្រៀងទាំង ១២ រូបនឹងធ្វើការច្រៀង Live ផ្ទាល់លើកដំបូងក្នុងការប្រគំតន្ត្រីស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា ដែលនឹងធ្វើការផ្សាយផ្ទាល់ តាមអនឡាញនៅថ្ងៃទី ១៤ ខែកុម្ភៈ វេលា ម៉ោង ៦:៣០ ល្ងាចតទៅ។
បទចម្រៀងនេះផលិតដោយក្រុមហ៊ុន Smart Axiata តែងនិពន្ធ និងបទភ្លេងដោយ DJ Chee ដែលមានការកែសម្រួលអត្ថបទ ចម្រៀងដោយ លោកគ្រូ កែវ សេដា និងការសហការជាមួយតារចម្រៀងទាំង ១២ រូប រួមមាន៖ កេសរ ពេជ្ជរិទ្ធ ដេវីត ភិរម្យ (ពីក្រុម SmallWorld SmallBand) ស៊ូលី ផេង 4T5 Bross La Reezy កញ្ចនា វុទ្ធា Ruthko និង សេរី ។
បទចម្រៀងនឹងចេញពេញក្នុងពេលឆាប់នេះជាមួយនឹង Music Video ដែលដឹកនាំដោយ លោក សុខ វិសាល ដែលជាអ្នកដឹកនាំសម្តែងចម្រៀង និងភាពយន្តដ៏ល្បីមួយពីផលិតកម្ម KlapYaHandz និង 802 Films ។
ក្រៅពីនេះក៏មានការសហការជាមួយនឹងអ្នកដឹកនាំសម្តែងវ័យក្មេងពីរនាក់ទៀតគឺ លោក ជុំ សុធា ដែលជាអ្នកដឹកនាំការថតផ្សាយពាណិជ្ជកម្មខ្នាតធំ និង កញ្ញា លំអរពេជ្រ (Yoki) ដែលជាអ្នកដឹកនាំរឿង «ស្នេហាក្មេងៗ» ដែលបានចាក់ផ្សាយក្នុងរោងកុនខ្នាតធំ៕ ដោយសហការ
ចែករំលែកព័តមាននេះ