ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឥឡូវនេះ​អតិថិជន​អាច​ដាក់ ឬ​ដក​ប្រាក់​បាន​តាម​តម្រូវការ និង​គ្រប់ពេលវេលា​ជាមួយគណនី​ចរន្ត​ផ្លើស (Current Account Plus)

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម័យកាល​មុន​ការ​ទូទាត់​ចំណាយ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​មិន​ថា តិច ឬ​ច្រើន គឺ​គេ​ទូទាត់​ជា​លុយ​សុទ្ធតែ​សម័យកាល​កាន់តែ​វិវឌ្ឍន៍ បច្ចេកវិទ្យា​ក៏​កាន់តែ​ទំនើប ការ​ទូទាត់​ចំណាយ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​លុយ​សុទ្ធ​មក​ជា​ការ​ប្រើប្រាស់​សេវា​ធនាគារ​ជំនួស​វិញ​ដើម្បី​សុវត្ថិភាព លឿន មាន​ទំនុកចិត្ត…

រាជធានី​ភ្នំពេញ ៖ សម័យកាល​មុន​ការ​ទូទាត់​ចំណាយ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​មិន​ថា តិច ឬ​ច្រើន គឺ​គេ​ទូទាត់​ជា​លុយ​សុទ្ធតែ​សម័យកាល​កាន់តែ​វិវឌ្ឍន៍ បច្ចេកវិទ្យា​ក៏​កាន់តែ​ទំនើប ការ​ទូទាត់​ចំណាយ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​លុយ​សុទ្ធ​មក​ជា​ការ​ប្រើប្រាស់​សេវា​ធនាគារ​ជំនួស​វិញ​ដើម្បី​សុវត្ថិភាព លឿន មាន​ទំនុកចិត្ត និង​ភាព​ងាយស្រួល ។ ជាមួយ​គ្នា​នេះ​ដែរ​ធនាគារ​តែងតែ​ផ្តល់​ជូន​នូវ​ជម្រើស​ក្នុង​ការ​បើក​គណនី​មាន​ច្រើន​ប្រភេទ​សម្រាប់​ឱ្យ​អតិថិជន​ជ្រើសរើស​ថែម​ទៀត​ផង ជាក់ស្តែង​ក្នុង​នោះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ផ្តល់​ជូន​អតិថិជន​នូវ​គណនី​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា គណនី​ចរន្ត​ផ្លើស (Current Account Plus) ។

គណនី​ចរន្ត​ផ្លើស​នេះ គឺជា​គណនី​ចរន្ត​មួយ​ប្រភេទ​ដែល​ធនាគារ​នេះ​ផ្ដល់​អត្រា​ការ​ប្រាក់​ដល់​អតិថិជន​ដែល​បាន​រក្សា​ប្រាក់​បញ្ញើ​ក្នុង​គណនី​តាម​ចំនួន​ដែល​បាន​កំណត់ ហើយ​គណនី​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ដាក់ ឬ​ដក​ប្រាក់​បាន​តាម​តម្រូវការ និង​គ្រប់ពេលវេលា ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា ពី​មុន​ការ​ប្រើប្រាស់​គណនី​ចរន្ត (Current Account) គឺ​អតិថិជន​មិន​ទទួល​បានការ​ប្រាក់​នោះ​ទេ ហើយ​អាច​ប្រើប្រាស់​ពេល​ណា​ក៏​បាន​តាម​រយៈ​ការ​ប្រើ​មូល​ប្ប​ទា​នប​ត្រ (​សែក​) ទៅ​ឱ្យ​ដៃគូ​របស់​គាត់ ។ ឥឡូវនេះ​ជាមួយនឹង​គណនី​ចរន្ត​ផ្លើស (Current Account Plus) អតិថិជន​នៅ​តែ​ធ្វើ​បាន​ដូច​មុន​ដដែល​ដោយ​មិន​មានការ​ប្រែប្រួល​នោះ​ទេ ហើយ​ថែម​ទាំង​ទទួល​បានការ​ប្រាក់​បន្ថែម​ទៀត ដែល​ពី​មុន​គណនី​ចរន្ត​មិន​មានការ​ប្រាក់​នោះ​ទេ តែ​ឥឡូវនេះ​ជាមួយ​គណនី​ចរន្ត​ផ្លើស គឺ​គាត់​ទទួល​បានការ​ប្រាក់ ដូច្នេះ​គាត់​ប្រើប្រាស់​សាច់​លុយ​របស់​ខ្លួន​រឹតតែ​មាន​ប្រសិទ្ធភាព ហើយ​កាន់តែ​មាន​អត្ថប្រយោជន៍​បន្ថែម​ទៀត ហើយ​មិន​ចាំបាច់​ខ្វល់​ថា ត្រូវ​ផ្ទេរ​លុយ​ពី​គណនី​ចរន្ត​ទៅ​គណនី​បញ្ញើ​សន្សំ (Saving Account) ដើម្បី​ទទួល​បានការ​ប្រាក់​នោះ​ទេ ព្រោះ​គណនី​ចរន្ត​ផ្លើស និង​គណនី​បញ្ញើ​សន្សំ (Saving Account) គឺ​បានការ​ប្រាក់​ដូច​គ្នា ។

អតិថិជន​អាច​ស្នើ​សុំ​បើក​គណនី​ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បាត​ថៃ ហើយ​ត្រូវ​ស្នើ​សុំ​ជាវ​មូល​ប្ប​ទា​នប​ត្រ​ដើម្បី​ប្រើប្រាស់​តាម​គោលការណ៍ ។ ​អតិថិជន​អាច​ដាក់​ប្រាក់​បញ្ញើ​ក្នុង​គណនី​តាម​ចំនួន​កំណត់​ដែល​អាច​ទទួល​បាន​អត្រា​ការ​ប្រាក់ ឬ​តាម​លទ្ធភាព​ជាក់ស្តែង ។ ចំពោះ​មធ្យោបាយ​ក្នុង​ការ​ដាក់​ប្រាក់​រួម​មាន ៖ ការ​ដាក់​សាច់ប្រាក់ ឬ​មូល​ប្ប​ទា​នប​ត្រ​នៅ​តាម​បញ្ជរ ម៉ាស៊ីន CRM ឬ​ផ្ទេរ​ប្រាក់​ចូល​តាម​រយៈ​សេវា​ធនាគារ​អេ​ឡិច​ត្រូ​និក ឬ​ឌី​ជី​ថ​ល ឬ​សេវា​បញ្ជា​អចិន្ត្រៃយ៍​ថេរ (Standing Order) ជាដើម ៕