ទីកន្លែងធ្វើការដ៏ប្រណីត Atom នឹងក្លាយជាការិយាល័យ និងបន្ទប់ប្រជុំសម្រាប់អ្នកជំនួញដ៏ថ្មីបំផុតក្នុងទីក្រុងភ្នំពេញ
4 ឆ្នាំ មុន
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ ២០២១ ៖ Atom ដែលជាកន្លែងធ្វើការថ្មីដែលប្រកបទៅដោយការរចនាដ៏ពេញនិយមនឹងចាប់ផ្តើមបើកបម្រើអតិថិជនរបស់ខ្លួនជាលើកដំបូងនៅថ្ងៃនេះ ។…
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ ២០២១ ៖ Atom ដែលជាកន្លែងធ្វើការថ្មីដែលប្រកបទៅដោយការរចនាដ៏ពេញនិយមនឹងចាប់ផ្តើមបើកបម្រើអតិថិជនរបស់ខ្លួនជាលើកដំបូងនៅថ្ងៃនេះ ។ ជាមួយនឹងការរចនាដ៏ស័ក្តិសមបំផុតសម្រាប់សហគ្រិន អ្នកជំនួញក្រុមហ៊ុនធនតូច និងធំគ្រប់ប្រភេទ Atom គឺជាការរចនាចុងក្រោយបង្អស់របស់អគារពាណិជ្ជកម្មវឌ្ឍនៈ ។
Atom មានទីតាំងស្ថិតនៅក្នុងអគារវឌ្ឍនៈជាន់ទី ៦ ដែលជាទីតាំងប្រកបដោយកិត្យានុភាពសម្រាប់ជំនួញគ្រប់ប្រភេទ ជាមួយនឹងទំហំដ៏ធំទូលាយដល់ទៅ ៥៧៥ម៉ែត្រការ៉េ រាងអក្សរ L ងាយស្រួលក្នុងការបង្ហាញម៉ាកផលិតផល និងជំនួញទីនោះបានយ៉ាងល្អឥតខ្ចោះ ។
លោក M Moser ដែលជាអ្នករចនាទីកន្លែងធ្វើការឈានមុខនៅទូទាំងពិភពលោក បានបង្កើត Atom ក្រោមការគិតគូរយ៉ាងម៉ត់ចត់ទៅលើសារៈសំខាន់នៃតុល្យភាពការងារ និងជីវិត ។ Atom នឹងមិនត្រឹមតែជាកន្លែងធ្វើការតែប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលត្រូវការកន្លែងធ្វើការប្រកបដោយបរិយាកាសស្រស់ស្រាយ និងផាសុកភាព ជាមួយគ្រឿងសង្ហារឹមដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ។
ជាមួយនឹងកិត្តនាមដ៏ល្បីលាញ Atom នឹងក្លាយជាដៃគូរដ៏ល្អឥតខ្ចោះមួយ ដែលនឹងចូលរួមបន្ថែមគុណប្រយោជន៍ដ៏ច្រើនលើសលប់ដល់អគារវឌ្ឍនៈផងដែរ ។ អតិថិជនរបស់ Atom នឹងអាចមកទទួលយកបទពិសោធន៍ទាំងអស់ ទាំងការងារ ទិញអីវ៉ាន់ និងការទទួលទានអាហារក្នុងទីកន្លែងតែមួយ ។
អំពីអគារពាណិជ្ជកម្មវឌ្ឍនៈ ៖ អគារវឌ្ឍនៈ គឺជាអគារពាណិជ្ជកម្មដ៏មានកិត្យានុភាពមួយនៅក្នុងទីក្រុងភ្នំពេញ ។ វាត្រូវបានសាងសង់នៅកម្ពស់រហូតដល់ ១៨៨ម៉ែត្រ និងរចនានិងសាងសង់ឲ្យសក្តិសមទៅតាមតម្រូវការស្តង់ដារអន្តរជាតិនៃជំនួញ និងក្រុមហ៊ុនដែលកំពុងកើនឡើង និងដើម្បីផ្តល់ភាពសប្បាយរីករាយ និងងាយស្រួលក្នុងរស់នៅរបស់សហគមន៍ ។ អគារពាណិជ្ជកម្មវឌ្ឍនៈត្រូវបានទទួលស្គាល់ដោយ Gold Certification in LEED (Leadership in Energy and Environmental Design) ដែលជាអង្គការអន្តរជាតិដែលផ្តល់ការវាយតម្លៃទៅលើអគារដែលផ្តល់ការយកចិត្តទុកដាក់លើបរិស្ថាននិងបង្កើតឡើងដោយ United States Green Building Council ។
ចែករំលែកព័តមាននេះ