រាជធានីភ្នំពេញ ៖ Wok King បានបង្ហាញវត្តមានរបស់ខ្លួនជាសាធារណៈក្នុងការបើកដំណើរការសាកល្បងនៅទីតាំងដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ១១ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមានទីតាំងនៅក្នុងតំបន់ដ៏ល្អចំកណ្តាលទីក្រុងភ្នំពេញ គឺស្ថិតនៅលើផ្លូវលេខ ៥១ (ប៉ាស្ទ័រ) ជាប់កែងផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជាការពិតណាស់ភោជនីយដ្ឋានបែបចិននេះ គឺស្ថិតនៅក្នុងសម្ព័ន្ធរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា គឺ TH F&B Co.,Ltd ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនឆ្នាំនិងមាន ភោជនីយដ្ឋានប្រេនល្បីៗចំនួន ៧ យីហោរួចមកហើយ។ យោងតាមប្រសាសន៍របស់លោក ម៉ឹង ប៊ុនឡុង ប្រធានប្រតិបត្តិការប្រចាំហាង Wok King បានបញ្ជាក់ឲ្យដឹងថា “គោលបំណងធំដែលម្ចាស់ក្រុមហ៊ុនសម្រេចបើកដំណើរការភោជនីយដ្ឋាន Wok King នេះឡើងគឺដើម្បីផ្ដល់ជូន អតិថិជនគ្រប់រូបនូវបទពិសោធន៍ថ្មីជាមួយនឹងរសជាតិដើម បែបប្រទេសចិនដែលមានមុខម្ហូបជាច្រើនមុខ ហើយសុទ្ធតែមានរសជាតិប្លែកឆ្ងាញ់អនាម័យខ្ពស់ និងផ្តល់ជូននូវសេវាកម្មដ៏រហ័សទាន់ចិត្តដែលស្របជាមួយពាក្យស្លោកប្រចាំហាងគឺ Serving Hot, Delicious Authentic Chinese Taste” មានន័យថា ភោជនីយដ្ឋាននឹងបម្រើអតិថិជន នូវម្ហូបអាហារដែលមានរសជាតិដើមបែបចិនចំអិនថ្មីៗ ក្តៅៗឆ្ងាញ់ជាប់ចិត្ត ។
មិនតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា “ភោជនីយដ្ឋាន Wok King មិនត្រឹមតែផ្តល់ជូននូវអាហារដ៏មានរសជាតិតែម្យ៉ាងនោះទេ Wok King ក៏មានបេសកកម្មពិសេសផ្តល់ជូននូវរសជាតិអាហារដែលឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យអាចទទួលយកបាន និងធ្វើឲ្យការរស់នៅរបស់អតិថិជនកាន់តែមានភាពងាយស្រួល” ។ គួរបញ្ជាក់ផងដែរថាមុខម្ហូបប្រចាំហាង Wok King ផ្ទាល់មានដូចជា៖ បាយឆា, មីឆា, ឆាឆ្អឹងជំនីជូអែមក៏ដូចជាគាវ, ចាយ៉, នំប៉ាវយ៉ាងសម្បូរបែប ។
ក្នុងឱកាសបើកដំណើរការរបស់ Wok King ទីតាំងដំបូងរបស់ខ្លួនយើងសង្កេតឃើញថាមានការផ្តល់ជូនពិសេសៗដូចជា ៖
• ការផ្តល់ជូនប្រូម៉ូសិនហ្វ្រីគូប៉ុង ដែលជាម្ហូបអាហារនៅក្នុងហាងដោយគ្រាន់តែ អតិថិជនធ្វើការ Check-In នៅក្នុងហាង រួចបង្ហាញទៅបុគ្គលិក Wok King ក៏ដូចជាធ្វើការ Like & Follow Facebook Page ផ្លូវការរបស់ Wok King តែប៉ុណ្ណោះ ។
• រាល់ការចំណាយចាប់ពី ៣ដុល្លារ លោកអ្នកនឹងទទួលបានគូប៉ុងហ្វ្រីម្ហូបពិសេសប្រចាំហាងសម្រាប់ការមកទទួលទានអាហារក្នុងហាងលើកក្រោយៗទៀត ។
• លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់គូប៉ុងអាហារមួយឈុតពី Wok King ភ្លាមៗដោយធ្វើការចូលរួមលេងហ្គេមនៅលើបណ្តាញសង្គម Facebook ដោយមានរង្វាន់សរុបរហូតទៅដល់ ១០០ រង្វាន់ឯណោះ ។
តោះកុំភ្លេចចូលរួមសាកល្បងនូវរសជាតិថ្មីសន្លាងពី Wok King ក៏ដូចជាទទួលបាននូវប្រូម៉ូសិនពិសេសៗជាច្រើនផងដែរ ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិន និងការផ្តល់ជូនពិសេសផ្សេងៗទៀត លោកអ្នកអាចតាមដានតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Wok King ៖ https://www.facebook.com/WokKingCambodia
អាស័យដ្ឋាន ៖ ផ្លូវលេខ ៥១ (ប៉ាស្ទ័រ) ជាប់កែងផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ លេខទំនាក់ទំនង៖ ០៧៧ ៦៦៦៩ ៣៧ ជួបគ្នានៅ Wok King ទាំងអស់គ្នា ! ៕ ដោយសហការ
ចែករំលែកព័តមាននេះ