ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថានីយ ​កាល់​តិច ​ក្រុងព្រះសីហនុ​ផ្សា​រលើ​បើក​ដំណើរការ​ឡើង​វិញ ជាមួយ​ការ​រចនា​ថ្មី បំពាក់​បរិក្ខារ​ទំនើប​ទាន់សម័យ

4 ឆ្នាំ មុន

ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត ដែល​ប្រតិបត្តិការ​ម៉ាក​យីហោ​កាល់​តិច បាន​បើក​សម្ពោធ​ស្ថានីយ​ថ្មី ដែល​មានការ​រចនា​ដ៏​ប្រណីត​នៅ​ទីតាំង​ផ្សា​រលើ​ក្នុង​ក្រុងព្រះសីហនុ ​។ ស្ថានីយប្រេងឥន្ធនៈ​ដំបូង​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រចនា​ដូច​ស្តង់ដារ​ស្ថានីយ​កាល់​តិច​នៅ​សិង្ហ​បុរី…

ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត ដែល​ប្រតិបត្តិការ​ម៉ាក​យីហោ​កាល់​តិច បាន​បើក​សម្ពោធ​ស្ថានីយ​ថ្មី ដែល​មានការ​រចនា​ដ៏​ប្រណីត​នៅ​ទីតាំង​ផ្សា​រលើ​ក្នុង​ក្រុងព្រះសីហនុ ​។ ស្ថានីយប្រេងឥន្ធនៈ​ដំបូង​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រចនា​ដូច​ស្តង់ដារ​ស្ថានីយ​កាល់​តិច​នៅ​សិង្ហ​បុរី និង​ថៃ ដែល​បំពាក់​បរិក្ខារ​បច្ចេកវិទ្យា​ទំនើប​ៗ ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​អតិថិជន ​។

បន្ទាប់​ពី​ប្រតិបត្តិការ​អស់​រយៈពេល ​២០​ឆ្នាំ ស្ថានីយ​កាល់​តិច​ក្រុងព្រះសីហនុ​ផ្សា​រលើ​បាន​ផ្អាក​ដំណើរការ​រយៈពេល​បី​ខែ រាប់​ចាប់ពី​ខែកញ្ញា ឆ្នាំ ​២០២០ ដើម្បី​ធ្វើការ​កែ​លម្អ​ឲ្យ​កាន់តែ​ពិសេស​ទាក់ទាញ​នៅ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ ​។ ការ​កែ​លម្អ និង​រចនា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកជំនាញ​រចនា​ពី​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន (Chevron) ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ទិស​ដៅ​ផ្តល់​នូវ​សេវាកម្ម​អតិថិជន​ល្អ​បំផុត​តាម​រយៈ​ការ​កែ​លម្អ​បរិក្ខារ​ថ្មី និង​មាន​ភាព​ងាយស្រួល​ ។ ការ​ផ្លាស់​ប្តូរ​មាន​ដូច​ជា ការ​រចនា​រូបរាង​ថ្មី​នៅ​ហាង Star Mart ហាង Coffee Plus និង​បន្ទប់ទឹក ជាមួយ​ផ្ទៃ​ខាង​មុខ​រំលេច​ដោយ​ពណ៌​ក្រហម និង​ស​ដ៏​ស្រស់​ស្អាត ​។

ជាមួយ​ស្ថានីយ​កាល់​តិច​ក្រុងព្រះសីហនុ​ផ្សា​រលើ​ថ្មី អតិថិជន​នឹង​ទទួល​បាន​បទ​ពិសោធន៍​នៃ​សេវាកម្ម​ប្រេងឥន្ធនៈ​ល្អ​បំផុត កាល់​តិច ជាមួយ Techron® ដែល​មាន​បច្ចេកវិទ្យា​លាង​សម្អាត​ម៉ាស៊ីន បង្កើន​ការ​ការពារ​ម៉ាស៊ីន ធ្វើ​ឲ្យ​ម៉ាស៊ីន​ខ្លាំង និង​ជួយ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ​។ រូបមន្ត​បង្កើត​ថ្មី​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​បែប​វិទ្យាសាស្ត្រ​ក្នុង​ការ​លាង​សម្អាត​ម៉ាស៊ីន ដោយ​ជួយ​កាត់​បន្ថយ​ការ​កកិត ការពារ​ផ្ទៃ​លោហៈ​ក្នុង​ម៉ាស៊ីន ដើម្បី​ធានា​បាន​នូវ​ការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​ ។ នេះ​មាន​ន័យ​ថា​អ្នកបើកបរ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ម៉ាស៊ីន​ដំណើរការ​ល្អ កាត់​បន្ថយ​ផ្សែង និង​បង្កើន​ទំនុកចិត្ត ​។

លក្ខណៈ​ពិសេស​មួយទៀត​នៃ​ស្ថានីយ​ដែល​បាន​កែ​លម្អ​ថ្មី គឺ​មានការ​ទូទាត់​តាម​រយៈ​កាត Visa Contactless ដែល​ជា​មធ្យោបាយ​ងាយស្រួល រហ័ស ដើម្បី​រក្សា​អតិថិជន និង​បុគ្គលិក​កាល់​តិច​ប្រកបដោយ​សុវត្ថិភាព រួម​ជាមួយ​ហាង Caltex Star Mart ដែល​ផ្តល់​ជូន​នូវ​ទំនិញ​មានគុណ​ភាព​ខ្ពស់ និង​ភេសជ្ជៈ​ជា​ច្រើន​មុខ​នៅ​ហាង Coffee Plus ។

លោក Pongtorn Tangmanuswong នាយក​ប្រចាំ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា “​យើង​តែងតែ​ស្វែងរក​ការ​ច្នៃ​ប្រតិដ្ឋ​និង​កែ​លម្អ​ថ្មី ដើម្បី​នាំ​មក​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ជូន​អតិថិជន​របស់​យើង​នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ​។ ការ​រចនា​ថ្មី​នេះ​នឹង​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​របស់​យើង​មាន​ភាព​រីករាយ នៅ​ពេល​ចាក់​ប្រេងឥន្ធនៈ ការ​ឈប់​សម្រាក​ពី​ការ​ធ្វើ​ដំណើរ ឬ​ទិញ​ទំនិញ​មួយ​ចំនួន ​។

កាល់​តិច​មាន​ស្ថានីយ​សេវាកម្ម​ចំនួន​៣៥​កន្លែង ហាង ​Star Marts ១៧ ​ហាង និង​ហាង Coffee Plus ៣២​ ហាង នៅ​ទូ​ទាំង​ប្រទេស ហើយ​គ្រោង​នឹង​ពង្រីក​បន្ថែម​ទៀត ​។ ការ​កែ​លម្អ​ស្ថានីយ​នេះ​បាន​បង្ហាញ​ពី​និន្នាការ​មួយ​ដែល​នឹង​ត្រូវ​ដាក់​ដំណើរការ​នៅ​ទីតាំង​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​អនាគត ​។

អំពី​ក្រុមហ៊ុន Chevron
ក្រុមហ៊ុន Chevron គឺជា​ក្រុមហ៊ុន​ថាមពល​ចម្រុះ​លំដាប់​ពិភពលោក ​។ ក្រុមហ៊ុន​បាន​ដំណើរការ​អាជីវកម្ម​នៅ​ទូ​ទាំង​ពិភពលោក តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ស្ទើរ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ឧស្សាហកម្ម​ថាមពល ​។ ក្រុមហ៊ុន Chevron បាន​ធ្វើការ​ស្រាវជ្រាវ​រុករក ផលិត និង​ដឹក​ជញ្ជូន​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ ចម្រាញ់​ប្រេង ធ្វើ​ទីផ្សារ និង​ចែកចាយ​ប្រេងឥន្ធនៈ និង​ប្រេងរំអិល ផលិត​និង​លក់​ផលិតផល​ធ្វើ​អំពី​ប្រេងឥន្ធនៈ និង​សារធាតុ​ផ្សំ​បន្ថែម ផលិត​ថាមពល​កម្តៅ រួម​ទាំង​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​បង្កើន​គុណ​តម្លៃ​អាជីវកម្ម​គ្រប់​ផ្នែក​នៃ​ដំណើរការ​ក្រុមហ៊ុន​។ ស្លាក​សញ្ញា CaltexTM មាន​អាយុកាល 85 ឆ្នាំ​ហើយ ក្នុង​ការ​ជួយ​សម្របសម្រួល​អតិថិជន​ផ្ទាល់​របស់​ក្រុមហ៊ុន Chevron នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ផ្នែក​ខ្លះ​នៃ​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​ ៕ ដោយសហការ