ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដោ​ន​ឡូត App មួយ​នេះ​ទុក​ទៅ មានការ​ងារ​ល្អ​ៗ ​ប្រាក់ខែ​ខ្ពស់ នឹងលោត​សារ​ប្រាប់​ហើយ (វីដេអូ)

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខណៈ​មនុស្ស​ជា​ច្រើន​រអ៊ូ​ថា​គ្មាន​ការងារ​ធ្វើ ក្រុមហ៊ុន​ជា​ច្រើន​ទៀត​កំពុង​រអ៊ូ​ខ្វះ​បុគ្គលិក​ទៅ​វិញ នេះ​គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ ហើយ​នៅ​មាន​រូបភាព​អវិជ្ជមាន​ជា​ច្រើន​ទៀត​ដែល​កំពុង​កើត​មាននៅ​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ដូច​ជា ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​បុគ្គលិក យុវជន​ធ្វើការ​ខុស​ជំនាញ ហើយ​ខ្លះ​ទៀត​ថែម​ទាំង​ខុសច្បាប់ ឬ​ចំណាកស្រុក​ទៀត​ផង…

រាជធានីភ្នំពេញ ៖ ខណៈ​មនុស្ស​ជា​ច្រើន​រអ៊ូ​ថា​គ្មាន​ការងារ​ធ្វើ ក្រុមហ៊ុន​ជា​ច្រើន​ទៀត​កំពុង​រអ៊ូ​ខ្វះ​បុគ្គលិក​ទៅ​វិញ នេះ​គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ ហើយ​នៅ​មាន​រូបភាព​អវិជ្ជមាន​ជា​ច្រើន​ទៀត​ដែល​កំពុង​កើត​មាននៅ​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ដូច​ជា ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​បុគ្គលិក យុវជន​ធ្វើការ​ខុស​ជំនាញ ហើយ​ខ្លះ​ទៀត​ថែម​ទាំង​ខុសច្បាប់ ឬ​ចំណាកស្រុក​ទៀត​ផង ​។

ថ្មី​ៗ​នេះ យើង​សង្កេត​ឃើញ​ផ្លេ​ត​ហ្វ​ម​មួយ​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​មែនទែន ដែល​មានឈ្មោះ​ថា Cambojob ហើយ​កំពុង​តែ​ផ្ដល់​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​នៅ​លើ​ផ្លេ​ត​ហ្វ​ម​របស់​ខ្លួន ជាមួយនឹង​ដៃគូរ​សហការ​រាប់​ពាន់​ក្រុមហ៊ុន​នៅ​ស្រុក​យើង ហើយ​ថ្មី​ៗ​នេះ Cambojob បាន​ចេញ​ជា App ដែល​នឹង​ផ្ដល់​ភាព​ងាយស្រួល​ខ្លាំង​មួយ​កម្រិត​ទៀត​ដល់​អ្នក​ប្រើប្រាស់​ក៏​ដូច​ជា​អ្នក​ស្វែងរក​ការងារ​ធ្វើ ​។

បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន App Cambojob នេះ​មាន​បី​ភាសា​មក​ស្រាប់ ចិន អង់គ្លេស និង ខ្មែរ ដោយ​បើ​ទោះជា​អ្នក​ប្រើប្រាស់​គាត់​មិន​ចេះ​ភាសាបរទេស ក៏​គាត់​អាច​ប្រើប្រាស់​ជា​ភាសា​ខ្មែរ​ដើម្បី​សម្រេច​គោលដៅ​គាត់​ក្នុង​ការ​ស្វែងរក​ការងារ​ល្អ​ដែរ​ ។ មិនមែន​គ្រាន់តែ​ជា App ដាក់​តាំង​បង្ហាញ​ការងារ​ទេ តែ Cambojob នៅ​មានមុខ​ងារ​ជួយ​អ្នករក​ការងារ​មួយ​ចប់​តាំង​តែ​ពី​ការ​បង្កើត CV ស្វ័យប្រវត្តិ​ឱ្យ រហូត​ទាល់តែ​ស្វែងរក​ការងារ​ដែល​ត្រូវ​នឹង​គោលដៅ ​។

បន្ថែម​ពី​នេះ Cambojob នៅ​ធ្វើការ​ពិគ្រោះ​យោបល់​ធ្វើ​យ៉ាងណា​ឱ្យ​បេក្ខជន​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ អាច​រកបាន​នូវ​ការងារ​ដែល​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​ជាមួយនឹង​ប្រាក់ខែ​ខ្ពស់​ ។ នៅ​លើ App ក៏​មាន​ជា​សារ​ជូនដំណឹង​ផង​ដែរ នៅ​ពេល​ដែល​មាន​ការងារ​ណាមួយ​ដែល​ស័ក្កិ​សម ឬ​មាន​គេ​ចាប់អារម្មណ៍​ចង់​ហៅ​សម្ភាសន៍​ជាដើម​ ។

ពិសេស​ជាង​នេះ​ទៅ​ទៀត រាល់​មុខងារ​ដែល​រៀបរាប់​ហូរហែរ​មកនេះ Cambojob មិន​គិតថ្លៃ​សូ​ម្បី​មួយ​រៀល​នោះ​ទេ ដោយ​អ្នក​ប្រើប្រាស់​អាច​ដោ​ន​ឡូត​យក App ដោយ​សេរី​ពី AppStore និង Playstore ដោយ​គ្រាន់តែ​វាយ​ពាក្យ​ថា “Cambojob” ​។

បង្កើត​នៅ​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ Cambojob មាន​មហិច្ឆតា​ខ្ពស់​គ្រោង​នឹង​ហក់​ទៅ​ចាប់​ដល់ទី​ផ្សារ​ក្នុង​អាស៊ាន​នា​ពេល​ឆាប់​ៗ​នេះ ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ប្លែក ដូច​ជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា Big Data ជាដើម ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា CamboJob ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ស្វែងរក​ការងារ និង​ជ្រើសរើស​បុគ្គលិក​ដែល​ចាប់​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​ ២០១៩ ចាប់ផ្តើម​ដំបូង​ជា​គេហទំព័រ​ភាសា​ចិន ហើយ​មាន​អ្នក​ចូល​មើល​ជា​ប្រចាំ​ប្រមាណ​ជា ១០​ម៉ឺន​នាក់ គិត​ត្រឹម​ខែតុលា ឆ្នាំ ​២០២០ ហើយ Cambojob ក៏​បាន​សហការ ជាមួយនឹង​ក្រុមហ៊ុន​ប្រមាណ​ជាង ១០,០០០​ក្រុមហ៊ុន ជា​ហេតុ​នាំ​ឲ្យ CamboJob ទទួល​បានការ​គាំទ្រ​ច្រើន​ជាង​មុន​ដែល​នាំ​ឲ្យ​ចំនួន​អ្នកគាំទ្រ​ឡើង​ដល់​ជាង ៤​លាន​នាក់​នា​ពេល​បច្ចុប្បន្ន ដោយ​មាន​ទស្សនវិស័យ​ច្បាស់លាស់​ក្នុង​ការ ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា ១០លាន​នាក់​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​បាន​យ៉ាង​ងាយស្រួល ត្រូវ​តាម​ជំនាញ​និង​ការ​ជ្រើសរើស ​៕ ដោយសហការ

លោកអ្នកអាច​ដោ​ន​ឡូត​យក​បាន​នៅ​ទី​នេះ ​៖ https://mobile.cambojob.com/index/download.htm ឬ​ក៏​ស្កេ​នរូ​ប​ខាងក្រោម