ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្លែក​មែនទែន ! នៅ វឌ្ឍនៈ កា​ពី​តា​ល មានការ​ប្រគំ​តន្ត្រី និងដើរ​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​ពីប្រ៊េនល្បីៗលើពិភពលោក

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​បាន​ស្គាល់​អំពី​ចក្រ​វា​ឡ​ប្លែក​គេ វឌ្ឍនៈ កា​ពី​តា​ល ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្សារ​ទំនើប​របស់​អគារ​ដ៏​ធំ​នេះ​តែង​នាំ​យក​មក​នូវ​អ្វី​ថ្មី ហើយ​ប្លែក​ជូន​ដល់​អតិថិជន​របស់​ខ្លួន ។ ក្រៅពី​ម៉ាក​សញ្ញា​លំដាប់​ពិភពលោក​ជា​ច្រើន​ដែល​អាច​រកបាន​តែ​នៅ​ក្នុង​ផ្សារ​ប្រណីត…

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​បាន​ស្គាល់​អំពី​ចក្រ​វា​ឡ​ប្លែក​គេ វឌ្ឍនៈ កា​ពី​តា​ល ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្សារ​ទំនើប​របស់​អគារ​ដ៏​ធំ​នេះ​តែង​នាំ​យក​មក​នូវ​អ្វី​ថ្មី ហើយ​ប្លែក​ជូន​ដល់​អតិថិជន​របស់​ខ្លួន ។ ក្រៅពី​ម៉ាក​សញ្ញា​លំដាប់​ពិភពលោក​ជា​ច្រើន​ដែល​អាច​រកបាន​តែ​នៅ​ក្នុង​ផ្សារ​ប្រណីត ភាព​មួយ​នេះ វឌ្ឍនៈ កា​ពី​តា​ល បាន​នាំ​យក​បទ​ពិសោធន៍​ថ្មី និង​នាំមុខ​គេ គឺ​បទ​ពិសោធន៍​ជាវ​ទំនិញ​ដល់​យប់​អា​ធ្រា​ត​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា ។

កាលពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ វឌ្ឍនៈ កា​ពី​តា​ល ជា​ថ្មី​ម្តងទៀត​បាន​រៀបចំ​កម្មវិធី​ជាវ​ទំនិញ​រហូត​ដល់​ម៉ោង ១១:៣០​យប់ រួម​ជាមួយ​ការ​ប្រគំ​តន្ត្រី​ពី​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន ការ​ដើរ​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​រដូវ​កាល​ថ្មី​ចុង​ក្រោយ​ពី​ម៉ាក​លំដាប់​អន្តរជាតិ​ដូច​ជា ៖ Burberry, Dolce and Gabbana, Balenciaga, Polo Ralph Lauren, Jimmy Choo, Hugo Boss, Bottega Veneta, Salvatore Ferragamo, Bally ព្រមទាំង​ទទួលទាន​ស្រា​វី​ស្គី ស្រា​ទំពាំងបាយជូរ​ដោយ​សេរី និង​ឥត​គិតថ្លៃ និង​ថែម​ទាំង​មានការ​ប្រកាស​ជា​ផ្លូវការ​ស្វាគមន៍​ទូត​សុ​ឆន្ទៈ​នៃ​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល គឺ​អ្នកចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​លោក នី​កូ ថែម​ទៀត​ផង​ដែល​នឹង​ក្លាយ​ទៅ​តំណាង​លើ​វិស័យ​ហ្វេ​សិន​របស់ វឌ្ឍនៈ កា​ពី​តា​ល ។

ក្រៅ​កម្មវិធី​កម្សាន្ត​សប្បាយ អតិថិជន​ក៏​បាន​រីករាយ​ជាមួយ​ប្រ​ម៉ូ​សិន​ជា​ច្រើន​ដែល​រៀបចំ​ជា​ពិសេស​សម្រាប់​ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន​ដូច​ជា​ការ​ចាប់​យក​អាំង​ប៉ាវ​ជា​ប័ណ្ណ​ទឹកប្រាក់​រហូត​ដល់ ១៦៨​ដុល្លារ ភ្លាម​ៗ​សម្រាប់​រាល់​ការ​ចំណាយ​ចាប់ពី ១០០​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​វិក្កយបត្រ​, ការ​បញ្ចុះតម្លៃ​បន្ថែមចំនួន ៥% រាល់ពេល​ទូទាត់​តាម​ប័ណ្ណឥណទាន​វី​សា​មាស​របស់​ធនាគារ​វឌ្ឍនៈ រឺ​ក៏​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់ ៦% សម្រាប់​ការ​ទូទាត់​តាម​សេវា​ធនាគារ​ចល័ត​ធនាគារ​វឌ្ឍនៈ ព្រមទាំង​ការ​បន្ថែម​ជូន​នូវ​ដប​ទឹក​មួយ​ដ៏​ស្រស់​ស្អាត​សម្រាប់​ឆ្នាំ​ថ្មី​រាល់​ការ​ចំណាយ​ចាប់ពី ១,០០០​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​វិក្កយបត្រ ។

សម្រាប់​ការ​ចំណាយ​ចាប់ពី ១០០​ដុល្លារ ក៏​ទទួល​បាន​ឆ្នោត​ផ្សងសំណាង​មួយ​សន្លឹក​ដើម្បី​ចាប់ឆ្នោត​យក​រង្វាន់​ធំ​ដែល​មាន​តម្លៃ​សរុប​រហូត​ដល់ ១០០,០០០​ដុល្លារ ក្នុង​ឱកាស​អបអរ​ខួប​គម្រប់ ៣​ឆ្នាំ​របស់​អគារ​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល នៅ​ខែឧសភា​ខាង​មុខ​នេះ ហើយ​ប្រូ​ម៉ូ​សិន​នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២៨ ខែកុម្ភៈ​នេះ ។

វឌ្ឍនៈ កា​ពី​តា​ល ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អគារ​ពាណិជ្ជកម្ម​ដ៏​ប្រណីត និង​ជា​ទិស​ដៅ​ទិញ​ទំនិញ​ម៉ាក​សញ្ញា​ល្បី​ៗ​លំដាប់​ពិភពលោក​នៅ​ប្រទេស​កម្ពុជា​មាន​ដូច​ជា ៖ Burberry, Dolce and Gabbana, Balenciaga, Jimmy Choo, Hugo Boss, Brioni, Bottega Veneta, Canali, Salvatore Ferragamo, Santoni, Stefano Ricci, Bally, Bang & Olufsen, Frette, Poltrona Frau និង Christofle ជាដើម ៕ ដោយ​សហការ