
ចាប់យកឱកាសឱ្យបាន ! មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល ប្រកាសឱ្យដាក់ពាក្យកក់ជួលយកទីតាំងពីពេលនេះតទៅហើយ
រាជធានីភ្នំពេញ, ថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល…
រាជធានីភ្នំពេញ, ថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល…
រាជធានីភ្នំពេញ, ថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសជាផ្លូវការបើកឱកាសឱ្យដៃគូរពាណិជ្ជកម្ម ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ភេសជ្ជៈ សម្ភារប្រើប្រាស់ និងសេវាកម្មកម្សាន្តទាំងក្នុង និងក្រៅស្រុក ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ឱ្យបានមុនផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខាងមុខនេះ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខនឹងសម្ពោធជាផ្លូវការនៅខែមិថុនា ក្នុងឆ្នាំ ២០២១ នេះ ។
លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីនេះថា «ទីតាំងផ្សារទំនើប ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំង សម្រាប់ពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រមាណជិត ៣លាននាក់ ក៏ដូចជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីតាំងមួយនេះផងដែរ ខណៈពេលដែលជីវភាពរបស់ពលរដ្ឋក្នុងតំបន់កាន់តែប្រសើរឡើងជាប្រចាំ ។
លោកបន្តទៀតថា បើពិនិត្យមើលទៅលើភូមិសាស្ត្រ និងគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗដែលរាប់បញ្ចូលទាំង ជីប ម៉ុងលែន ក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ និង ជុំវិញតំបន់នេះ ទីតាំងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងស្ថិតនៅកណ្តាលនៃទីប្រជុំជនតែម្តង និងមានចរាចរធ្វើដំណើរឆ្លងកាត់យ៉ាងខ្វាត់ខ្វែងដោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីនោះតាមច្រកសំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ ៣៧១ ។
លោកក៏បានបង្ហាញនូវជំនឿជាក់យ៉ាងខ្លាំងថា «មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះនឹងទទួលបានអតិថិជនច្រើនដោយស្វ័យប្រវត្តិដោយសារអំណោយផលស្រាប់ពី ចំនួនប្រជាជនដ៏លើសលប់នៅជុំវិញតំបន់នេះ បូករួមជាមួយយុទ្ធសាស្ត្រទីផ្សារឆ្លាតវៃ ការជ្រើសរើសនិងរៀបចំទីតាំងដៃគូរពាណិជ្ចកម្មដ៏ត្រឹមត្រូវ និង កិច្ចសហការគ្នាដ៏រឹងមាំរវាងផ្សារទំនើប ជីបម៉ុង ម៉ល ជាមួយ ជីប ម៉ុង លែន ក៏ដូចជាពាណិជ្ជកម្មដទៃទៀតចំនួន ១៤ទៀត ក្នុងម្ព័នជីប ម៉ុងគ្រុប» ។
លោកបន្ថែមទៀតថា ជាមួយបទពិសោធន៍ជោគជ័យដ៏សម្បើមរបស់ ជីប ម៉ុង គ្រុប កន្លងមក យើងជឿជាក់ថា ក្រុមហ៊ុន ជីប ម៉ុងរីថែល នឹងក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យរីថែល នាពេលអនាគតដ៏ខ្លីឆាប់ៗខាងមុខនេះ ៕ ដោយសហការ
ចែករំលែកព័តមាននេះ