ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ធនធានទឹក​ ទទួល​បាន​ជំនួយ​ឥត​សំណង នូវ​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ ចំនួន ២៧​ស្ថានីយ ដែលនឹង​ត្រូវ​ដំឡើង​ក្នុង ១១ រាជធានី​-​ខេត្

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម ឈា ប៊ុ​ន​រិ​ទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស លោក អ៊ុ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម និង​ក្រុមបច្ចេកទេស​ជំនាញការ​កូរ៉េ បាន​ចុះ​ពិនិត្យ​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ថ្មី ( Automatic Weather Station ) នៅ​ក្នុង​បរិវេណ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​) ។

សូម​ជម្រាប​ជូន​ថា ក្រោម​ការ​ខិតខំ​ប្រឹងប្រែង និង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​(MOWRAM) ជាមួយនឹង​រដ្ឋបាល​ឧតុនិយម​កូរ៉េ (KMA) និង​វិទ្យាស្ថាន​ឧតុនិយម​នៃ​សាធារណៈរដ្ឋ​កូរ៉េ (KMI) ទទួល​បាន​ជំនួយ​ឥត​សំណង នូវ​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ Automatic Weather Station (AWS) ចំនួន ២៧​ស្ថានីយ ដែល​ត្រូវដំឡើង​នៅ​ទីតាំង​សំខាន់​ៗ​ក្នុង ១១ រាជធានី​-​ខេត្ត ។

សកម្មភាព​ដំឡើងស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​(AWS) បាន​ចាប់ផ្តើម​អនុវត្ត​បន្ទាប់​ពី​ឧបករណ៍​បាន​មក​ដល់​នៅ​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ដែល​រហូត​មក​ដល់​ថ្ងៃនេះ បាន​ដំឡើង​រួច​ចំនួន ១០​ស្ថានីយ ក្នុង ០៦ រាជធានី​-​ខេត្ត ហើយនឹង​បញ្ចប់​ការងារ​ដំឡើង​ទាំងស្រុង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ការ​ដំឡើង​ស្ថានីយឧតុនិយម​ស្វ័​យ​ប្រ​វ​តិ្ត​បន្ថែម​ទៀត​នេះ គឺជា​សមិទ្ធិ​ផល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​ឧតុនិយម ដែល​ធ្វើ​ឱ្យ​ការ​ទទួល​ទិន្នន័យ​ធាតុអាកាស​កាន់តែ​លម្អិត​ល្អ​ប្រសើរ ដើម្បី​បម្រើ​ដល់​ការ​ព្យាករ ក៏​ដូច​ជា​ការ​ជូនដំណឹង​ធាតុអាកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ជា​ព័​ត៍​មានបាន​កាន់តែ​ច្បាស់លាស់ និង​ទាន់​ពេលវេលា ៕ ដោយ​សហការ