ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ណា​ហ្គា​វើ​ល​ដ៍ ទទួល​ស្វាគមន៍​ឆ្នាំឆ្លូវ​នាំ​លាភ​សំណាង​ជាមួយ​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​!

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ណា​ហ្គា​វើ​ល​ដ៍​នឹង​ស្វាគមន៍​អតិថិជន​ទាំងអស់​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ​នាំ​លាភ​សំណាង​ជាមួយនឹង​ការ​ផ្តល់​ជូន​ដ៏​សម្បូរ​បែប​ដូច​ជា ម្ហូប​ចិន​សុភមង្គល នំ​ចិន​នាំ​លាភ ការ​តុបតែង​រចនា​ដ៏​ស្រស់​ស្អាត និង​ការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី ​២៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ​៖ ណា​ហ្គា​វើ​ល​ដ៍​នឹង​ស្វាគមន៍​អតិថិជន​ទាំងអស់​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ​នាំ​លាភ​សំណាង​ជាមួយនឹង​ការ​ផ្តល់​ជូន​ដ៏​សម្បូរ​បែប​ដូច​ជា ម្ហូប​ចិន​សុភមង្គល នំ​ចិន​នាំ​លាភ ការ​តុបតែង​រចនា​ដ៏​ស្រស់​ស្អាត និង​ការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី ​២៨ ខែកុម្ភៈ ​។

អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​តុក្កតា​រូប​កូន​គោ​ដ៏​ស្រស់​ស្អាត​ឥត​គិតថ្លៃ​នៅ​ពេល​ចំណាយ ៨៨ដុល្លារ ឬ​ច្រើន​ជាង​នេះ​នៅ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​របស់​ណា​ហ្គា​វើ​ល​ដ៍ (​រហូត​អស់ពី​ស្តុក​)​ ។ សម្រាប់​សមាជិក​ណា​ហ្គា​វើ​ល​ដ៍​រី​វ៉​ត​នឹង​ទទួល​បាន​តុក្កតា​ដ៏​ស្រស់​ស្អាត​ដោយ​ត្រូវ​សន្សំ និង​ប្តូរ ២៨ពិន្ទុ​ក្នុង​ថ្ងៃ​តែ​មួយ ឬ​ដោយ​ប្តូរ ៩៨ពិន្ទុ​ ។ ជម្រើស​មួយទៀត អតិថិជន​អាច​ជាវ​នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ (​ជាន់​ទី​ ១ ណា​ហ្គា​វើ​ល​ដ៍​ទី​ ១) តម្លៃ​ត្រឹមតែ $12 ប៉ុណ្ណោះ ​។ ចំនួន​មាន​កំណត់​ ! ។

ពិធី​បុណ្យចូលឆ្នាំ​ចិន គឺជា​ពេលវេលា​ជួបជុំ​គ្រួសារ ញាតិ​មិត្ត និង​មិត្ត​ភ័ក្តិ​ដ៏​សប្បាយ​រីករាយ​។ លោក​អ្នក​អាច​ប្រារព្ធ​ឱកាស​ដ៏​ពិសេស​នេះ និង​ស្រស់ស្រូប​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​បំផុត​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes (​ជាន់​ទី ​៥ ណា​ហ្គា​វើ​ល​ដ៍​ទី​ ២) និង Fortune Palace (​ជាន់​ទី​ ១ ណា​ហ្គា​វើ​ល​ដ៍​ទី​ ១)​ ។ ម្ហូប​ដ៏​ពិសេស​មួយ​ក្នុង​ចំណោម​ម្ហូប​ជា​ច្រើន​មុខ​នៅ​ណា​ហ្គា​វើ​ល​ដ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន គឺ​ម្ហូប​អ៊ី​សាង​ដែល​ពេញ​និយម​នៅ​ក្នុង​ទ្វីបអាស៊ី​ភាគ​គ្នេ​យ៍​ដែល​លោក​អ្នក​អាច​ជ្រើសរើស​គ្រឿងផ្សំ​ស្រស់​ៗ​ល្អ​បំផុត ដូច​ជា ត្រី​សាល​ម៉ុ​ន​ណ័​រ​វ៉េ សាច់​មាន់​ចំណិត គ្រឿង​សមុទ្រ​ស្រស់ ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង និង​បង្កង​អូស្ត្រាលី ។​ល​។

អតិថិជន ក៏​អាច​ពិសា​ម្ហូប​អ៊ី​សាង​ក្នុង​ពេល​អាហារ​ឈុត​ពិសេស​នៅ​ភោជនីយដ្ឋាន​ទាំង​ពីរ​ផង​ដែរ​សម្រាប់​គ្នា ៤, ៨ ឬ ១០ នាក់​។ ម្ហូប​សុភមង្គល​ទាំងអស់​ត្រូវ​បាន​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ដោយ​មេ​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ណា​ហ្គា​វើ​ល​ដ៍​រួម​មាន ជើង​ជ្រូក​ខ​ជាមួយ​សារាយសមុទ្រ​ខ្មៅ ត្រី​តុកកែ​ចំហុយ សាច់​មាន់​បំពង​ស្រួយ អយ​ស្ទ័​រ​ក្រៀម​ខ មី​អាយុ​វែង បាយ​ឆា​ជាមួយ​គ្រឿង​សមុទ្រ និង​នំ​នៀ​ន​កៅ​នាំ​លាភ តម្លៃ​ចាប់ពី ២៣៨ដុល្លារ សម្រាប់ ៤នាក់​រហូត​ដល់ ៦៨៨ដុល្លារ សម្រាប់ ១០នាក់​ដែល​អតិថិជន​អាច​រីករាយ​ក្នុង​ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី ​២៦ ខែកុម្ភៈ​ ។

សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​ឥឡូវនេះ​តាម​រយៈ +855 15 402 345 ឬ dining@nagaworld.com ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ម្ហូប “​ឆ្នាំង​មហា​សម្បត្តិ​” ដែល​មាន​គ្រឿង​សមុទ្រ និង​សាច់​សម្រាប់​គ្នា ៦ ឬ ១០នាក់ អាច​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes ជាមួយនឹង​ជម្រើស​ពិសេស​ដូច​ជា បង្កង​អា​មេ​រិ​ក​ស្រស់​ខ​ក្នុង​ទឹក​ស៊ុប​ ។ ម្ហូប​ចិន​នាំ​លាភ​ជា​ច្រើន​ទៀត មាន​បម្រើ​ជូន​ផង​ដែរ​នៅ​ភោជនីយដ្ឋាន Fortune Palace (​ជាន់​ទី​ ១ ណា​ហ្គា​វើ​ល​ដ៍​ទី ​១) Chopstick (​ជាន់​ផ្ទាល់​ដី ណា​ហ្គា​វើ​ល​ដ៍​ទី​ ១) Golden Bowl (​ជាន់​ទី ​១ ណា​ហ្គា​វើ​ល​ដ៍​ទី​ ២) និង Food Pavilion (​ជាន់​ក្រោម​ដី ណា​ហ្គា​វើ​ល​ដ៍​ទី ​២)​ ។

ចែករំលែក​ភាព​រីករាយ និង​បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ មិត្ត​រួមការ​ងារ និង​អតិថិជន​ដោយ​ជាវ​បង្អែម និង​នំ​នាំ​លាភ​ណា​ហ្គា​វើ​ល​ដ៍​នៅ​ក្នុង​ប្រអប់​ដ៏​ស្រស់​ស្អាត​ដែល​មាន​នំ​រសជាតិ​ផ្លែ​ម្នាស់ នំ​ស្រួយ 5 រសជាតិ និង​ស្ករ​គ្រាប់​នាំ​សំណាង តម្លៃ $22 ប៉ុណ្ណោះ ​។ ចំណែក​នំ​ដែល​មាន​លើក​ដំបូង​សម្រាប់​ឆ្នាំ​ថ្មី​ ២០២១ ​របស់​ណា​ហ្គា​វើ​ល​ដ៍​មាន​ដូច​ជា នំ​បន្ទះ​សូកូឡា នំ​ខេ​ក​រសជាតិ​ផ្លែ​ភី​ច និង​នំ​ស្ករ​គ្រាប់​សូកូឡា​រូប​កូន​គោ​តម្លៃ​ចាប់ពី $4.50 ក្នុង​មួយ​ដុំ​ ។ ណា​ហ្គា​វើ​ល​ដ៍ ក៏​មាន​នំ​ប្រពៃណី​បែប​ចិន​ផង​ដែរ​ដូច​ជា នំ​រូប​ត្រី​នាំ​លាភ និង​នំ​ស្រួយ​រសជាតិ​ពោត​ដែល​មាន​ដាក់​លក់​ពី​ម៉ោង ១០ព្រឹក​ដល់ ១០យប់ រៀងរាល់ថ្ងៃ នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge (​ជាន់​ផ្ទាល់​ដី ណា​ហ្គា​វើ​ល​ដ៍​ទី​ ១) និង​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​ ២ ​។

ប្រសិនបើ​អតិថិជន​មាន​បំណង​ចង់​ទស្សនាការ​សម្តែង​សិល្បៈ​ផ្ទាល់​ដ៏​អស្ចារ្យ លោក​អ្នក​អាច​អញ្ជើញ​ទៅ​កម្សាន្ត​នៅ​ណា​ហ្គា​វើ​ល​ដ៍ ​។ មិនតែប៉ុណ្ណោះ ក៏​មានការ​សម្តែង​របស់​លោកតា​ចិន ម៉ាស់​ស្ក​ត់​រូប​កូន​គោ និង​ការ​កម្សាន្ត​ជា​ច្រើន​ទៀត​ផង​ដែរ ហើយ​អតិថិជន​ទាំងអស់​អាច​ផ្តិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ដើម្បី​បង្ហោះ​នៅ​លើ​គណនី Instagram ផ្ទាល់ខ្លួន​ ។ មួយទៀត​សូមកុំ​ខកខាន​ទស្សនាការ​សម្តែង​សិល្បៈ​អបអរ​បុណ្យចូលឆ្នាំ​ចិន​ដែល​ចូលរួម​សម្តែង​ដោយ​អ្នកសិល្បៈ​មក​ពី​ជុំវិញ​ពិភពលោក ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍​ទី​ ១​ ។

អតិថិជន​អាច​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​ទំព័រ Instagram របស់​ណា​ហ្គា​វើ​ល​ដ៍​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន អាហារ និង​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ និង​ចូលរួម​ការ​ប្រកួតប្រជែង​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ។ សូម​កត់ចំណាំ​ថា វិធានការ​បង្ការ​ជំងឺ​រាតត្បាត​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​បំផុត​ដើម្បី​រក្សា​សុវត្ថិភាព​ដោយ​តម្រូវ​ឲ្យ​គ្រប់​គ្នា​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គម និង​ផ្តល់​ជែ​ល​លាងដៃ​គ្រប់កន្លែង​ប្រតិបត្តិការ​នៅ​ក្នុង​អគារ​ណា​ហ្គា​វើ​ល​ដ៍​។ ដូច្នេះ សូម​ចូលរួម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ចិន និង​ទទួល​ពរ​ជ័យ និង​សិរី​សួស្តី​គ្រប់​ៗ​គ្នា ​។ សួស្តី​ឆ្នាំ​ថ្ មី​! ៕ ដោយ​សហការ