រាជធានីភ្នំពេញ ៖ ការកម្សាន្តជុំគ្រួសារ អាជីវកម្មខ្នាតតូច ការសិក្សា និងធ្វើការពីផ្ទះលែងជាបញ្ហាជាមួយកញ្ចប់សេវាកម្មអុិនធឺណិតកម្រិតខ្ពស់ TODAY Fiber Home ។ TODAY Fiber Home គឺជាកញ្ចប់សេវាកម្មថ្មីដែលត្រូវបានរចនាឡើងស័ក្កិសមបំផុតសម្រាប់ អតិថិជនដែលចង់ទទួលបានប្រព័ន្ធអ៊ុិនធឺណិតមួយដែលមានសេវាល្អប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ ។ កញ្ចប់នេះនឹងផ្តល់ល្បឿនរហូតដល់ទៅ 70Mbps សម្រាប់ប្រើប្រាស់ជាមួយ Facebook, YouTube, TikTok, Local Game និងការប្រើប្រាស់ក្នុងស្រុកផ្សេងៗ ។ ក្រៅពីល្បឿននេះអ្នកប្រើប្រាស់ក៏នឹងទទួលបានល្បឿនរហូតដល់ទៅ 9Mbps ផ្សេងទៀត សម្រាប់ប្រើប្រាស់ក្រៅស្រុកជាមួយតម្លៃសមរម្យចាប់ពី ១៧ដុល្លារក្នុង ១ខែតែប៉ុណ្ណោះ ។
ចំពោះអត្ថប្រយោជន៍បន្ថែមផ្សេងទៀតក៏ត្រូវបានផ្តល់ជូនដល់អតិថិជនផងដែរ ៖
● អាចប្រើប្រាស់រហូតដល់ ១៤ខែ
● ជួលដុំ ONU និង WiFi Router ដោយឥតគិតថ្លៃ
● ទទួលបានឥតគិតថ្លៃ DDNS ឬ IPCam សម្រាប់ប្រើប្រាស់ជាមួយកាមេរ៉ាសុវត្ថិភាព
● សេវាថែទាំអតិថិជន ២៤ម៉ោងពេញមួយសប្តាហ៍
● ថែមជូនប៊ិច និងសៀវភៅមួយក្បាលជាវត្ថុអនុស្សាវរីយ៍ ។
រាល់កម្មវិធីបុណ្យជាតិធំៗ អតិថិជនតាមគេហដ្ឋានទាំងអស់ក៏នឹងទទួលបានល្បឿនបន្ថែមគុណនឹង ២ សម្រាប់ជាការដូរថ្ងៃឈប់សម្រាក ។ រីករាយជាមួយកញ្ចប់អុិនធឺណិតកម្រិតខ្ពស់សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh ៕ ដោយសហការ
ចែករំលែកព័តមាននេះ