ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC ​៖ វ៉ាក់សាំង​កូ​វី​ដ​ពេល​ផលិត​បាន​ភ្លាម មិន​គួរ​ប្រើ​លើ​កុមារ​នោះ​ទេ

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហ​រដ្ឋអាមេរិក (CDC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ប្រហែលជា​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​ប្រើប្រាស់​លើ​កុមារ​ទេ នៅ​ពេល​ដែល​ផលិត​រួចរាល់​។ កុមារ​ដែល​កម្រ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩…

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហ​រដ្ឋអាមេរិក (CDC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ប្រហែលជា​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​ប្រើប្រាស់​លើ​កុមារ​ទេ នៅ​ពេល​ដែល​ផលិត​រួចរាល់​។

Measles outbreaks prompt state lawmakers to reconsider religion exemptions  for vaccines - The Boston Globe

កុមារ​ដែល​កម្រ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩ មិន​ទាន់​ត្រូវ​បានឱ្យ​ធ្វើតេស្ត​លើ​ការ​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ​។ CDC បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ​ការ​សាកល្បង​គ្លីនិក​ដំបូង​បាន​ធ្វើ​ឡើង​លើ​តែ​មនុស្ស​ពេញវ័យ ដែល​មិន​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​។

ក្រុមហ៊ុន Pfizer Inc បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើតេស្ត​លើ​កុមារ ដែល​អាច​ចម្លង​កូ​វី​ដ​ទៅ​មនុស្ស​ផ្សេង​ទៀត​បាន​និង​មាន​អាយុ​១២​ឆ្នាំ នៅ​ក្នុង​ការ​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង​ជាង​លើក​ចុង​ក្រោយ​។ ដោយឡែក ក្រុមហ៊ុន AstraZeneca បាន​និយាយ​ថា នឹង​ដាក់​បញ្ចូល​កុមារ​ដែល​មាន​អាយុ​ពី​៥​ទៅ​១២​ឆ្នាំទៅ​ក្នុង​ការ​ធ្វើតេស្ត​វ៉ាក់សាំង​នៅ​ពេល​ក្រោយ​។

វ៉ាក់សាំង​សម្រាប់​ការពារ​កូ​វី​ដ​១៩ មិន​ទាន់​មាននៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ដូច​ជា Pfizer និង Moderna Inc កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​ដំណាក់កាល​ចុង​ក្រោយ​នៃ​វ៉ាក់សាំង​ពិសោធន៍​របស់​ពួក​គេ​។

WHO and UNICEF warn of a decline in vaccinations during COVID-19

CDC ក៏​បាន​និយាយ​ផង​ដែរ​កាលពី​ថ្ងៃ​ពុធ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ យ៉ាង​ហោច​ណាស់​នឹង​ត្រូវ​ប្រើ​ក្រោម​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​បន្ទាន់​របស់​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) ហើយ​អាច​មានការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មាន​កំណត់ នៅ​មុន​ដំណាច់ឆ្នាំ​២០២០​។

ក្នុង​ករណី​មានការ​ផ្គត់ផ្គង់​មាន​កំណត់ ក្រុម​មនុស្ស​ខ្លះ​អាច​ត្រូវ​បាន​គេ​ណែនាំ​អោយ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​មុនគេ ខណៈ​ដែល​ខ្លះ​ទៀត​នៅ​មិន​ទាន់​ឱ្យ​ចាក់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ