ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​២​នាក់​នេះ​មិនធម្មតា​ឡើយ ចុង​ក្រោយ​ត្រូវ​ជាប់​របស់​សមត្ថកិច្ច​ដដែល

4 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤ ស្រាវជ្រាវ​ករណី គាស់​សោ​ទ្វាររបង​ផ្ទះ​ចូល​លួច​ម៉ូតូ​៥​គ្រឿង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ​នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ…

ក្រុងព្រះសីហនុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤ ស្រាវជ្រាវ​ករណី គាស់​សោ​ទ្វាររបង​ផ្ទះ​ចូល​លួច​ម៉ូតូ​៥​គ្រឿង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ​នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២០ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​០០​នាទី នៅ​ចំណុច​ផ្លូវ​អូរ​២ ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​ដែល​បាន​បាត់​ចំនួន​៤​គ្រឿង ត្រឡប់​មក​វិញ ។

ជន​រង​គ្រោះ​ឈ្មោះ HUO PENG JUN ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់​កញ្ចក់ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ Wang ZhongHua ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន (​គ្មាន​) ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ «​ជន​ដៃដល់​លួច​ម៉ូតូ​» ។
២-​ឈ្មោះ Xu ZhenQi ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ E85504878 ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ «​សហចារី​» ។

វត្ថុ​តាង​ចាប់​យក​បាន ៖ ម៉ូតូ​៤​គ្រឿង (​ម៉ាក Scoopy ពណ៌​ខ្មៅ​១​គ្រឿង ,​ម៉ាក Air Blade ពណ៌​ខ្មៅ​លាយ​ស្វាយ​១​គ្រឿង និង​ម៉ាក Wave RSX ពណ៌ ក្រហម​លាយ​ខ្មៅ ២​គ្រឿង​) , ទូរ​ដែក ១​គ្រឿង​, សោរ​ម៉ូតូ​ចំនួន ៦, ទូរស័ព្ទ​ដៃ​ចំនួន ២​គ្រឿង ។ ករណី​នេះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​កំពុង​បន្ត​តាម​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ