ខេត្តកែប ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បើគិតមកត្រឹមម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារបានតាមរុករកសង្គ្រោះជនរងគ្រោះនៃបាក់អគារ៧ជាន់ ដែលនៅជិតវត្តសមាធិ ក្រុងកែបនោះ បានរកឃើញអ្នកបាត់បង់ជីវិតម្នាក់ទៀត គឺជាមនុស្សប្រុសម្នាក់ បើគិតមកត្រឹមម៉ោង១០ព្រឹកនេះ ។
សេចក្តីរាយកមារណ៍បន្តថា លុះមកដល់ម៉ោង១០និង១៩នាទីព្រឹកនេះ ក្រុមការងាររុករកបានឃើញជនរងគ្រោះថែម២នាក់ទៀតហើយ សរុបមកដល់ត្រឹមម៉ោងនេះ ចំនួនអ្នកបាត់បង់ជីវិតគឺបានកើនឡើងរហូតដល់២៩នាក់ហើយ ។
គួររំលឹកថា កាលរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់អគារកម្ពស់៧ជាន់ នៅជិតវត្តសមាធិ ក្រុងកែប ខេត្តកែប ដែលបណ្តាលឱ្យមានការសង្កត់ និងជាប់មនុស្សជាច្រើនប្រមាណ៥២នាក់ នៅក្រោមអគារនោះ ។
ចែករំលែកព័តមាននេះ