ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកបន្តកន្ទុយគ្នា​ច្រើនគ្រឿង ខណៈកំពុង​ឈប់ចាំស្តុប​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​មួយ​គ្រឿង​បើក​លឿន​មិន​ប្រយ័ត្ន​ជាប់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​និង​ម៉ូតូ​កង់​បី​សរុប​ចំនួន​៣​គ្រឿង​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២ ខែ​​មក​រា ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហា ណូយ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​មួយ​គ្រឿង​បើក​លឿន​មិន​ប្រយ័ត្ន​ជាប់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​និង​ម៉ូតូ​កង់​បី​សរុប​ចំនួន​៣​គ្រឿង​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២ ខែ​​មក​រា ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហា ណូយ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-២៤៦០ ទើបតែ​បើក​ចេញ​មក​ពី​កា​រ៉ា​ស​នៅ​ឃ្មួ​ញ​ក្នុង​គោលបំណង​ទៅ​ខេត្តតាកែវ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​ស្តុ​ប​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក RAV4 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៣៥១៣ បើកបរ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជា​អ្នក​រួម​ដំណើរ​កំពុង​ឈប់​រង់ចាំ​ស្តុ​ប ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​ម៉ាក RAV4 បាន​ខ្ទាត​ទៅ​ខាង​មុខ​បន្ត​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ទៀត​ម៉ាក បា​ចា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១AU-៥៦៨៣ បើកបរ​ដោយ​បុរស​ម្នាក់ ដែល​កុំ​ឈប់​រង់ចាំ​ស្តុ​ប​អាទិភាព​ដូច​គ្នា ហើយ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​បាន​ខ្ទាត​ទៅ​ខាង​មុខ​បន្ត​ទៅ​បុក​ពីក្រោយ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច និង​បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា​រង​ការ​ខូចខាត​វៀច​យ៉ាងដំណំ ចំណែកឯ​រថយន្ត RAV4 បាន​រង​ការ​ខូចខាត​ក្រពឹត និង​បែក​កញ្ចក់​ផ្នែក​ខាងក្រោយ​ ។ ដោយឡែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​បន្តិចបន្តួច តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​រង​គ្រោះ​មិន​ចាំ​ម៉ា​ករង​ការ​ខូចខាត​បន្តិចបន្តួច​មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ក៏​បើក​បន្តដំណើរ​ចេញ​ទៅ​បាត់ ដោយ​មិន​ទាមទារ​សំណង​អ្វី​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ