ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បារម្ភ​ រឿង​បញ្ហា​សក់​​ស្តើង​ទៀត​ហើយ ជា​មួយ​គន្លឹះ​ងាយ​ៗ

4 ឆ្នាំ មុន

ក្រៅពី​ស្ត្រេ​ស ការ​ប្រើប្រាស់​ឧបករណ៍ ក៏​ដូច​ជា​ផលិតផល​លេខ​ម៉ូ​ដស​ក់មួយ​ចំនួន ព្រមទាំង​ទម្លាប់​​នៃ​ការ​ទទួលទាន​អាហារ​ក៏​ជះ​ឥទ្ធិពល​មិនល្អ​លើ​សុខភាព​សក់​ដែល​នាំ​ឱ្យ​ស្ដើង​ជាង​មុន​ផង​ដែរ​។ ​ទោះជា​យ៉ាងណា​ កុំ​បារម្ភ​បញ្ហា​សក់​ស្ដើង​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ឱ្យ​សក់​ដុះ​ក្រាស់​ឆាប់រហ័ស ៖…

ក្រៅពី​ស្ត្រេ​ស ការ​ប្រើប្រាស់​ឧបករណ៍ ក៏​ដូច​ជា​ផលិតផល​លេខ​ម៉ូ​ដស​ក់មួយ​ចំនួន ព្រមទាំង​ទម្លាប់​​នៃ​ការ​ទទួលទាន​អាហារ​ក៏​ជះ​ឥទ្ធិពល​មិនល្អ​លើ​សុខភាព​សក់​ដែល​នាំ​ឱ្យ​ស្ដើង​ជាង​មុន​ផង​ដែរ​។ ​ទោះជា​យ៉ាងណា​ កុំ​បារម្ភ​បញ្ហា​សក់​ស្ដើង​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ឱ្យ​សក់​ដុះ​ក្រាស់​ឆាប់រហ័ស ៖

១. ស៊ុត​ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​គោះ​បំបែក​ស៊ុត​ចំនួន ១ ឬ ២ គ្រាប់ រួច​កូរ​វឹក​ជា​មុន​សិន សឹម​លាប​ម៉ាស្សា​លើ​សក់​និង​ស្បែក​ក្បាល​។ ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​ដូច​ពេល​ធម្មតា​។

២. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែក​ក្បាល​ស្អាត​។ ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។

៣. ផ្លែ​បឺ​រ ៖ កិន​សាច់​ផ្លែ​បឺ​រ​ឱ្យ​ម៉ដ្ឋ រួច​សឹម​លាប​ម៉ាស្សា​លើ​ស្បែក​ក្បាល​។ ទុក​ចោល​សម្រាប់​រយៈពេល ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​។

៤. ទឹកក្រូច​ស្រស់ ៖ ចូរ​ច្របាច់​ក្រូច​ស្រស់​ៗ​ដើម្បី​យក​ទឹក រួច​លាប​លើ​ស្បែក​ក្បាល​និង​សក់​របស់​អ្នក​។ ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​។

៥. ប្រេង​អូ​លីវ ៖ មួយ​ម៉ោង​មុន​ពេល​ងូតទឹក ចូរ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​លើ​ស្បែក​ក្បាល​របស់​អ្នក​។ ទុក​ចោល​មួយស្របក់​សិន សឹម​កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​ដូច​ពេល​ធម្មតា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ