ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​ចិន​ចូល​ស្រុក​…

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​កណ្តាល​រាជធានី​ភ្នំពេញ​…​បឹង​ទាំងឡាយ​ដែល​មានឈ្មោះ​ថា​បឹង​ធម្មជាតិ​ពី​ដូនតា​មក​…​ឈប់​និយាយ​ទៅ​…ព្រោះ​វា​បាន​ក្លាយជា​តំបន់​អភិវឌ្ឍ​អស់​ទៅ​ហើយ​…​អ្នក​ណា​ទឹកភ្នែក​ជូត​ក្បាលជង្គង់​នៅ​តែ​ទឹកភ្នែក​…​ឯ​អ្នក​ដែលបាន​យក​ដី​បឹង​…​ក្លាយជា​សេដ្ឋី​ថ្មី​ជាមហាសេដ្ឋី​យ៉ាង​ស្ងៀមស្ងាត់​ទៅ​ហោង…​គួរ​ឈប់​នឹកនា​…​ព្រោះ​ចំណុច​ខ្លះ​អភិវ​ឌ្ឍ​លើ​ទឹកភ្នែក លើ​ញើស​ឈាម​…​អត់​ខ្លាច​ចុះ​នរក​១៨​ជាន់​ឡើយ ។ ក្រឡេក​មើលទៅ​បឹង​នៅ​ជាយក្រុង​ភ្នំពេញ​…​កំពុង​តែ​ក្លាយជា​សាច់​៣​ជាន់​យ៉ាង​ត្រជាក់​ពង​…​ដូច​ជា​បឹង​នៅ​ស្រុក​គៀនស្វាយ​…​មិន​ទាន់​ដឹង​ដោះស្រាយ​បែប​ណា​ទេ ជាមួយ​អ្នកស្រុក​ដែល​កំពុង​អាស្រ័យ​ផល​ពី​ផ្ទៃ​ទឹក ។ ដោះស្រាយ​ម៉េច​ចេញ​ទៅ​…​បើ​នៅ​ថ្នាក់​កំពូល​ឯណោះ​ចេញ ស​.​ជ​.​ណ ឱ្យ​សេដ្ឋី​ខ្លះ​ជា​បណ្តើរ​ៗ​ហើយ​…​កំពុង​ប្រមូល​អ្នក​ភូមិ​ឱ្យ​ផ្តិត​មេដៃ​លក់​…​មួយ​ម៉ែត្រការ៉េ​មួយ​ដុល្លារ​…​អ្នក​ណា​គ្មាន​ដី​ក៏​ចុះ​ឈ្មោះ​លក់​យក​លុយ​ដែរ​…​ព្រោះ​អ្នកទិញ​យក​មេដៃ​ជា​ឯកសារ​…​ថា​បាន​ទិញ​ពី​អ្នកស្រុក ។…

នៅ​កណ្តាល​រាជធានី​ភ្នំពេញ​…​បឹង​ទាំងឡាយ​ដែល​មានឈ្មោះ​ថា​បឹង​ធម្មជាតិ​ពី​ដូនតា​មក​…​ឈប់​និយាយ​ទៅ​…ព្រោះ​វា​បាន​ក្លាយជា​តំបន់​អភិវឌ្ឍ​អស់​ទៅ​ហើយ​…​អ្នក​ណា​ទឹកភ្នែក​ជូត​ក្បាលជង្គង់​នៅ​តែ​ទឹកភ្នែក​…​ឯ​អ្នក​ដែលបាន​យក​ដី​បឹង​…​ក្លាយជា​សេដ្ឋី​ថ្មី​ជាមហាសេដ្ឋី​យ៉ាង​ស្ងៀមស្ងាត់​ទៅ​ហោង…​គួរ​ឈប់​នឹកនា​…​ព្រោះ​ចំណុច​ខ្លះ​អភិវ​ឌ្ឍ​លើ​ទឹកភ្នែក លើ​ញើស​ឈាម​…​អត់​ខ្លាច​ចុះ​នរក​១៨​ជាន់​ឡើយ ។

ក្រឡេក​មើលទៅ​បឹង​នៅ​ជាយក្រុង​ភ្នំពេញ​…​កំពុង​តែ​ក្លាយជា​សាច់​៣​ជាន់​យ៉ាង​ត្រជាក់​ពង​…​ដូច​ជា​បឹង​នៅ​ស្រុក​គៀនស្វាយ​…​មិន​ទាន់​ដឹង​ដោះស្រាយ​បែប​ណា​ទេ ជាមួយ​អ្នកស្រុក​ដែល​កំពុង​អាស្រ័យ​ផល​ពី​ផ្ទៃ​ទឹក ។

ដោះស្រាយ​ម៉េច​ចេញ​ទៅ​…​បើ​នៅ​ថ្នាក់​កំពូល​ឯណោះ​ចេញ ស​.​ជ​.​ណ ឱ្យ​សេដ្ឋី​ខ្លះ​ជា​បណ្តើរ​ៗ​ហើយ​…​កំពុង​ប្រមូល​អ្នក​ភូមិ​ឱ្យ​ផ្តិត​មេដៃ​លក់​…​មួយ​ម៉ែត្រការ៉េ​មួយ​ដុល្លារ​…​អ្នក​ណា​គ្មាន​ដី​ក៏​ចុះ​ឈ្មោះ​លក់​យក​លុយ​ដែរ​…​ព្រោះ​អ្នកទិញ​យក​មេដៃ​ជា​ឯកសារ​…​ថា​បាន​ទិញ​ពី​អ្នកស្រុក ។ បន្តិចទៀត លុប​បឹង​អស់​…​ទឹកភ្នែក​ហូរ​ជោគ​ពង​គ្រប់​គ្នា​ហើយ ។

ក្រឡេក​មើលទៅ​បឹង​សំរោង​ផ្លូវជាតិ​លេខ​៥​ឯណោះ​…​កំពុង​កាប់​ចាក់​គ្នា​…​ព្រោះតែ​រដ្ឋ​ប្រមូល​មក​វិញ​…​ដោយ​លើក​ទំនប់​សម្គាល់​ព្រំ​បឹង​របស់​រដ្ឋ ។ អ្នកមាន​បុណ្យស័ក្តិ​ខ្លះ​ផ្កាយ​២​គួរ​ជេរ​ដី​…​បាត់ដី​ក្នុង​បឹង​សំរោង​…​ខំប្រឹង​រំលោភ​យក​ដី​ក្រៅ​បឹង​ទាំង​កម្រោល​…​កំពុង​បង្កើត​បញ្ហា​ក្នុង​សង្គម​…​កោត​គេ​យក​អំណាច​ទៅ​រំលោភ​មិន​ខ្លាច​ខូច​កិត្តិយស​ទៅ​រួច ។

បឹង​មួយទៀត​នៅ​ជាយ​បឹង​ទំពុន​…​ឈ្មោះ​បឹង​ស្ទឹង​ជ្រៅ​ជិត​ក្រុង​តា​ខ្មៅ​…​ត្រូវ​សេដ្ឋី​ឧកញ៉ា​មហា​បឹង​ទំពុន​…​ទិញ​ដី​ខាង​ៗ​ដែល​អ្នកស្រុក​ដាំ​បន្លែ​…​ទិញ​យក​អស់​រួច​គ្រប់គ្រង​បឹង​ស្ទឹង​ជ្រៅ​…​ទំហំ​ជាង​៧​ហិ​កតា យក​ទាំងមូល​…​ធ្វើ​ឱ្យ​អ្នកស្រុក​ក្នុង​សហគមន៍​ស្ទឹង​ជ្រៅ​ទឹកភ្នែក​មិន​ទាន់​បាត់​ហូរ​ទេ​…​ព្រោះ​គេ​បិទ គេ​ហាម​មិន​ឱ្យ​ចូល​នេសាទ​ដូច​ពី​ដើម​…​ដោយ​ដាក់​កងកម្លាំង​ចាំ​ហាមឃាត់​…​ពិតជា​វាទ​ទី​ដូច​ចោរ ។

គិត​ទៅ​អស់លោក​អ្នកមាន​អំណាច​ដោយសារ​ប្រាក់​…​ចេះ​ខូច​មែនទែន​…​ប្រមូល​ទិញ​ដី​ជុំវិញ​អស់​…​ឈូស​យក​អា​កណ្តាល​ទាំងស្រុង​…​ទោះ​ជម្រៅ​៧-៨​ម៉ែត្រ​ក៏​ដោយ​…​ភ្លេច​ៗ​ចាក់​លុប​មូល​តែ​ម្តង​…​រឿង​អី​មិនឆាប់​ក្លាយជា​មហាសេដ្ឋី ? នេះ​ជា​ល្បិច​ដែល​ទើប​កើត​មាន​ក្នុង​សម័យនេះ​…​សម័យ​ចិន​ហក់ចូល​ស្រុក ដី​ឡើងថ្លៃ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ