ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​នាំ​គ្នា​ដង​ប្រេងម៉ាស៊ូត​ធ្លាយ​ពី​ស្ថានីយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​ភូមិ​ច្រើន​នាក់​មាន​ប្រុស​មាន​ស្រី​ បាន​នាំ​គ្នា​ពពាក់ពពូន​ទៅ​ដង​យក​ប្រេងម៉ាស៊ូត ដែល​ហូរ​ចូល​ប្រឡាយ​ស្រប​តាមផ្លូវជាតិ​លេខ​៣ ជិត​ទីប្រជុំជន​វាល​រេញ ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​២៩…

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​ភូមិ​ច្រើន​នាក់​មាន​ប្រុស​មាន​ស្រី​ បាន​នាំ​គ្នា​ពពាក់ពពូន​ទៅ​ដង​យក​ប្រេងម៉ាស៊ូត ដែល​ហូរ​ចូល​ប្រឡាយ​ស្រប​តាមផ្លូវជាតិ​លេខ​៣ ជិត​ទីប្រជុំជន​វាល​រេញ ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​២៩ ធ្នូ ខណៈ​ដែល​ស៊ីទែន​ផ្ទុក​ប្រេង​ក្នុង​ស្ថានីយ​មួយ​បាន​ធ្លាយ ។

បើ​តាម​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​នោះ​បាន​បញ្ជាក់​ថា ប្រេង​នេះ​បាន​ធ្លាយ​ចេញពី​ស៊ីទែន ក្នុង​ស្ថានីយ​ប្រេង LHR មួយ​កន្លែង​នៅ​ជាប់​នឹង​សួនច្បារ​រង្វង់​មូល​វាល​រេញ ចម្ងាយ​ពី​ទីតាំង​ដែល​អ្នកស្រុក​ដង​ប្រេង​នេះ ប្រមាណ​ជាង​៣០០​ម៉ែត្រ ។

បើ​តាម​ម្ចាស់​ស្ថានីយ​ប្រេង​លោក លី រ័​ត្ន ប្រាប់​សមត្ថកិច្ច​ថា ប្រេង​នេះ​ជា​ប្រេងម៉ាស៊ូត មាន​ចំណុះ​ប្រមាណ​ជាង​៣.០០០​លី​ត្រ បាន​ធ្លាយ​ចេញពី​ស៊ីទែន​ដែល​ស្តុក​នៅ​ក្នុង​ស្ថានីយ ដោយសារ​បញ្ហា​ខុស​បច្ចេកទេស ។ ក្រោយ​ពី​មានការ​ធ្លាយ ក្រុមការងារ​ស្ថានីយ​បាន​បិទ​ស៊ីទែន​នោះ ត្រឹមត្រូវ​វិញ​ជិត​ហើយ ។ ទោះជា​យ៉ាងនេះ​ក្តី ទាំង​សមត្ថកិច្ច​និង​ទាំង​ម្ចាស់​ស្ថានីយ​ប្រេង មិន​មានការ​ហាមឃាត់​អ្នក​ដែល​ផ្អើល​នាំ​គ្នា​ទៅ​ដង​ប្រេង​នេះ​ឡើយ ដោយ​គ្រាន់តែ​ណែនាំ​ឱ្យ​ប្រុង​ប្រយ័ត្ន​បន្ថែម​ប៉ុណ្ណោះ ។

ដោយសារ​តែ​ប្រេង​មាន​ចំនួន​ច្រើន អ្នកស្រុក​កាន់តែ​ច្រើន​ទៅ​ៗ បាន​នាំ​គ្នា​ដង​ដាក់​ធុង ដាក់​ប៊ីដុង​ប្រមាណ​ជា​ជិត​៣​ម៉ោង​ទើប​មានការ​ស្រាកស្រាន្ត ដោយ​ក្នុង​នោះ​អ្នក​នៅ​ជិត​ដង​បាន​ច្រើន ខ្លះ​បាន​រហូត​២០​ប៊ីដុង​ចំណុះ​១​ប៊ីដុង​៣០​លិ​ត្រ និង​ខ្លះ​ទៀត​បាន​ដង​ដាក់​ធុង​ទឹក​ជ័រ​បានជា​ច្រើន​ផង​ដែរ ។ ស្ថានភាព​នេះ មិន​ប៉ះពាល់​អ្វី​ឡើយ​ព្រោះ​ប្រេង​នោះ​ហូរ​តាម​ប្រព័ន្ធ​បង្ហូរទឹក​របស់​ស្ថានីយ​ធ្លាក់ ចូល​មក​តាម​ប្រឡាយ​ទឹក ស្រប​តាម​ផ្លូវជាតិ​លេខ​៣ ដែល​ដំបូង​ៗ​ម្ចាស់​ស្ថានីយ​អត់​ដឹង​ទេ ។

រហូត​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ភ្លូកទឹកភ្លូកដី​ដង​ទើប​ដឹង​ដល់​ម្ចាស់​ស្ថានីយ ដែល​ជាដំបូង​ផ្អើល​តែ​អ្នក​ដែល​នៅ​ជាប់​នឹង​ប្រឡាយ នាំ​គ្នា​ដង​ទើប​ល្បី​ផ្អើល​មនុស្ស​ជា​ទូទៅ​យ៉ាង​គ​គ្រើ​ក​គគ្រេង ។ ប៉ុន្តែ​សំណាង​ដែរ មិន​បណ្តាល​ឱ្យ​មាន​មហន្តរាយ​ដោយ​ភ្លើង​ឆេះ​ណាមួយ​ឡើយ ៕​

អត្ថបទសរសេរ ដោយ