ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ជា​ពលរដ្ឋ​រាប់​សិប​នាំ​គ្នា​ដង​យក​ប្រេង​តាម​ប្រឡាយ​យ៉ាងកុះកុញ (​វី​ដេ​អូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​កំពុង​នាំ​គ្នា​ដង​យក​ប្រេង​ដែល​ហូរ​តាម​ប្រឡាយ ស្រប​តាម​ផ្លូវជាតិ​លេខ​៣ ជិត​ទីប្រជុំជន​វាល​រេញ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ។ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា…

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​កំពុង​នាំ​គ្នា​ដង​យក​ប្រេង​ដែល​ហូរ​តាម​ប្រឡាយ ស្រប​តាម​ផ្លូវជាតិ​លេខ​៣ ជិត​ទីប្រជុំជន​វាល​រេញ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ប្រេង​ទាំងនេះ​មាន​ប្រភព​មក​ពី​ធ្លាយ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង ដែល​ចេញពី​ស្ថានីយ​ប្រេង​មួយ​កន្លែង​នៅ​ជាប់​នឹង​សួនច្បារ​រ​រង្វង់​មូល​វាល​រេញ ចម្ងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ ។

សមត្ថកិច្ច​បាន​បន្ថែម​ថា បើ​តាម​ម្ចាស់​ស្ថានីយ​បាន​ប្រាប់​ថា ប្រេង​នេះ​ជា​ប្រេងម៉ាស៊ូត​ចំនួន​ប្រមាណ​ជា​៣០០០​លី​ត្រ ដែល​ធ្លាយ​ចេញពី​ស៊ីទែន​នៅ​ក្នុង​ស្ថានីយ មូលហេតុ​ដោយសារ​តែ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​ស្ថានីយ​ប្រេង ទើប​បណ្តាល​ឱ្យ​ប្រេង​ម៉ាស៊ូត​ហូរ​ចេញពីស្ថាន​នីយ​តាម​ប្រឡាយ​នេះ​តែម្តង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ទាំង​ម្ចាស់​ស្ថានីយ និង​សមត្ថកិច្ច មិន​មានការ​ហាម​ប្រាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដង​ប្រេង​នោះ​ឡើយ ហើយ​បើ​គិត​រហូត​មក​ដល់​​បច្ចុប្បន្ន ត្រឹម​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ ប្រជាពលរដ្ឋ​កំពុង​តែ​នាំ​គ្នា​ដង​យក​ប្រេង​​ដែល​ហូរ​តាម​ប្រឡាយ​នោះ​នៅឡើយ​ទេ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ