ស្រុកព្រៃនប់-ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនជាប់ចោទ
ពីបទចែកចាយគ្រឿងញៀន ពីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ចុះបង្ក្រាបនៅចំណុចផ្ទះសំណាក់ចំការដូង ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង១រំលង
អធ្រាត្រចូលថ្ងៃទី២៨ ធ្នូ នេះ ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីសង្ស័យខាងលើម្នាក់ ឈ្មោះ ឡាយ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រភពបន្តថា ស្ត្រីសង្ស័យគឺជាមេការក្នុងខារ៉ាអូខេ ដែលលួចចែកចាយគ្រឿងញៀនយ៉ាងសកម្ម ។
ការបង្ក្រាបជាក់ស្តែង ត្រូវបានដកហូតវត្ថុតាងរួមមាន ម្សៅសារធាតុញៀនចំនួន១កញ្ចប់ធំ ទូរស័ព្ទដៃ២គ្រឿង លុយចំនួន២១មុឺនប្រាំពាន់រៀល និងម៉ូតូចំនួន១គ្រឿង ម៉ាកZoomer-X។ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ