ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកមុខ​យូរហើយកំពូល​ចោរ​ជើង​ខ្លាំង​ប្លន់​មិន​ញញើត​ដៃពេល​នេះ​អស់លក្ខណ៍​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ​ផង​នោះ​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តព្រៃវែង​ចាប់ខ្លួន​បាន​ហើយ ។ ជនសង្ស័យ​មានឈ្មោះ ស៊ន់ ស្រ៊ា​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ជ័រ…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ​ផង​នោះ​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តព្រៃវែង​ចាប់ខ្លួន​បាន​ហើយ ។

ជនសង្ស័យ​មានឈ្មោះ ស៊ន់ ស្រ៊ា​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ត្រូវ​បាន​ចាប់ខ្លួន នៅ​ចំណុច​ផ្ទះ​ឈ្មោះ ពៅ ផា​រី ភេទ​ស្រី អាយុ​៦១​ឆ្នាំ នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩ ។

តាម​ប្រភព​លោក ពៅ ជីវី ស្នងការ​រង​ខេត្តព្រៃវែង​បាន​ថ្លែងប្រាប់​ថា ជនសង្ស័យ​បាន​ក្លែង​ឯកសារ និង​តែងតែ​ដើរ​ប្លន់​លួច​រថយន្ត និង​ង​ម៉ូតូ តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​រហូត​មាន​ដីកា​បង្គាប់​ឱ្យ​តាម​ចាប់ខ្លួន​ជា​ច្រើន​ករណី ។

លោកស្នងការ​រង​បញ្ជាក់​ថា ក្រោយ​ចាប់ខ្លួន​បាន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ម៉ូតូ C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ គ្មាន​ផ្លា​ក​លេខ ចំនួន​១​គ្រឿង​, ផ្លា​ក​លេខ​ម៉ូតូ​១៦​ផ្លា​ក​, កញ្ចក់​ម៉ូតូ​ចំនួន​៥​គូរ​, ដុំ​សោរ​ម៉ូតូ​ចំនួន​៤, សោ​លេខ​១២​ចំនួន​១, សោរ​លេខ​១៤​ចំនួន​១, កាំបិត​ចំនួន​១, វ៉ា​លី​ពណ៌​ខ្មៅ​ចំនួន​១, វិក្កយបត្រ​ពេទ្យ​ចំនួន​១​សន្លឹក​, ទូរស័ព្ទ​ម៉ាក​ណូ​គា​ពណ៌​ខ្មៅ​ចំនួន​១ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ