ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​តែដឹង! រូបរាង ឬ​ទម្ងន់​​ប៉ុន្មាន ទើប​គេ​ហៅ​ថា រោគ​ធាត់​លើស​ទម្ងន់?

4 ឆ្នាំ មុន

រោគ​ធាត់​លើស​ទម្ងន់ គឺជា​រោគ​មួយ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ខុសធម្មតា ឬ​ច្រើន​ពេក ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ វា​ជា​ការ​រីក​រាលដាល​នៃ​សុខភាព​សកល​ដែល​មាន​ប្រជាជន​ជាង ៦៥០ លាន​នាក់​រង​ផល​ប៉ះពាល់​នៅ​ទូ​ទាំង​ពិភពលោក ដោយ​យោង​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ ២០១៦​។ និយម​ន័យ​វេជ្ជសាស្ត្រ​នៃ​ការ​ធាត់​លើស​ទម្ងន់…

រោគ​ធាត់​លើស​ទម្ងន់ គឺជា​រោគ​មួយ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ខុសធម្មតា ឬ​ច្រើន​ពេក ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ វា​ជា​ការ​រីក​រាលដាល​នៃ​សុខភាព​សកល​ដែល​មាន​ប្រជាជន​ជាង ៦៥០ លាន​នាក់​រង​ផល​ប៉ះពាល់​នៅ​ទូ​ទាំង​ពិភពលោក ដោយ​យោង​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ ២០១៦​។

និយម​ន័យ​វេជ្ជសាស្ត្រ​នៃ​ការ​ធាត់​លើស​ទម្ងន់ គឺ​ផ្អែក​លើ​ការ​គណនា​នៃ​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ (BMI) ដែល​ជា​រូបមន្ត​នៃ​ទម្ងន់​គិត​ជា​គីឡូក្រាម​ចែក​នឹង​កំពស់​គិត​ជា​ម៉ែត្រការ៉េ​។ ស​ន្ទ​ស្សន៍​ម៉ាស់​រាង​កាយ​ធម្មតា គឺ​ចន្លោះ​ពី ១៨,៥ និង ២៤,៩ ។ ការ​លើស​ទម្ងន់​ត្រូវ​បាន​កំណត់​ជាស​ន្ទ​ស្សន៍​ម៉ាស់​រាង​កាយ​ពី ២៥ ទៅ ២៩,៩ និង​ស​ន្ទ​ស្សន៍​ម៉ាស់​រាង​កាយ ៣០ ឡើង​ទៅ គឺ​ធាត់​ហើយ​។ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​រោគ​ធាត់​លើស​ទម្ងន់ (morbid obesity) ត្រូវ​បាន​អនុវត្ត​នៅ​ស​ន្ទ​ស្សន៍​ម៉ាស់​រាង​កាយ ៤០ ឬ​ខ្ពស់​ជាង​នេះ​។

រោគ​សញ្ញា
រោគ​សញ្ញា​ចម្បង​នៃ​ការ​ធាត់​លើស​ទម្ងន់ គឺជា​បរិមាណ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​ហួសប្រមាណ ឬ​ខុសធម្មតា​។

ការ​លើស​ទម្ងន់ ក៏​អាច​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ផង​ដែរ​ដែល​រួម​មាន​ទាំង​អារម្មណ៍​នៃ​ការ​ពិបាក​ដកដង្ហើម ការ​បែកញើស ការ​កើនឡើង​ការ​ងងុយដេក ការ​អស់កម្លាំង ការ​ឈឺ​ខ្នង និង​ការ​ឈឺសន្លាក់ ការ​ជឿជាក់ និង​ការ​គោរព​ខ្លួនឯង​ធ្លាក់​ចុះ​ទាប និង​អារម្មណ៍​ឯកោ​។

លើស​ពី​នេះ​ទៀត ការ​ធាត់​លើស​ទម្ងន់​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​រួម​មាន​ជំងឺលើសឈាម បញ្ហា​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ