ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧស្សាហ៍​ភ្លេចភ្លាំង​ច្រើន​មែន​ទេ?

4 ឆ្នាំ មុន

បើសិនជា​អ្នកជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ភ្លេច​នេះ​ភ្លេច​នោះ​ជាប់ ថ្ងៃកំណើត​របស់​នរណា​ម្នាក់ ឬអ្វី​ដែល​បាន​ធ្វើ​រួច និង​តែងតែ​បន្ទោស​ខ្លួនឯង​ថា​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ អ្នក​ប្រហែលជា​មានរឿង​អ្វី​ផ្សេង​ដែល​ត្រូវ​បន្ទោស​ហើយ​។ ​យោង​ទៅ​តាម​សេចក្តីរាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ហ្សែ​ន​មួយ​ក្នុង​សត្វ​កណ្តុរ​ហាក់បី​ដូ​ចា​មាន​ឥទ្ធិពល​លើ​ការ​ចង​ចាំ​ក្នុង​ពេលវេលា​ខុស​ៗ​គ្នា​នៅ​ពេល​ថ្ងៃ ហើយ​ក៏​បាន​តាមដាន​ថែ​តើ​វា​ធ្វើ​ឲ្យ​កណ្តុរ​ភ្លេចភ្លាំង​យ៉ាងដូចម្តេច​មុន​ពេល​ភ្ញាក់ពីដេក​ធម្មតា​វិញ​។ ចិត្ត​មនុស្ស​យើង​ធ្វើការ​ក្នុង​របៀប​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន ហើយ​ក៏​មាន​ហេតុផល​ច្រើន​ដែរ…

បើសិនជា​អ្នកជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ភ្លេច​នេះ​ភ្លេច​នោះ​ជាប់ ថ្ងៃកំណើត​របស់​នរណា​ម្នាក់ ឬអ្វី​ដែល​បាន​ធ្វើ​រួច និង​តែងតែ​បន្ទោស​ខ្លួនឯង​ថា​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ អ្នក​ប្រហែលជា​មានរឿង​អ្វី​ផ្សេង​ដែល​ត្រូវ​បន្ទោស​ហើយ​។

​យោង​ទៅ​តាម​សេចក្តីរាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ហ្សែ​ន​មួយ​ក្នុង​សត្វ​កណ្តុរ​ហាក់បី​ដូ​ចា​មាន​ឥទ្ធិពល​លើ​ការ​ចង​ចាំ​ក្នុង​ពេលវេលា​ខុស​ៗ​គ្នា​នៅ​ពេល​ថ្ងៃ ហើយ​ក៏​បាន​តាមដាន​ថែ​តើ​វា​ធ្វើ​ឲ្យ​កណ្តុរ​ភ្លេចភ្លាំង​យ៉ាងដូចម្តេច​មុន​ពេល​ភ្ញាក់ពីដេក​ធម្មតា​វិញ​។ ចិត្ត​មនុស្ស​យើង​ធ្វើការ​ក្នុង​របៀប​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន ហើយ​ក៏​មាន​ហេតុផល​ច្រើន​ដែរ ដែល​យើង​មិន​អាច​ចាំង​អ្វី​បាន​។

វា​អាច​ដោយសារ​តែ វា​មិន​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​ខួរក្បាល ហើយ​អ្នក​ក៏​មិន​បាន​សិក្សា​ពី​វា​ទាំងអស់​ដូច​ជា ឈ្មោះ​នៅ​ពេល​ត្រូវ​បាន​មនុស្ស​ថ្មី​ណែនាំ​ខ្លួន​។ វា​ក៏​អាច​ដោយសារ​តែ​ខួរក្បាល​មិន​អាច​ទទួល​បាន​ព័ត៌មាន​ពី​ពេលវេលា​ដែល​វា​ត្រូវ​បាន​រក្សា​ទុក ដូច​ជា​ពេល​ដែល​អ្នក​មិន​អាច​ចង​ចាំ​ប៉ា​រ៉ូ​ចម្រៀង​ដែល​ធ្លាប់​ដឹង​ពី​មុន​មក ឬ​ឈ្មោះ​មិត្ត​ចាស់​ៗ​ជាដើម​។

សម្រាប់​ការ​សិក្សា​នេះ កណ្តុរ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ស្គាល់​របស់​ពីរ​បី​យ៉ាង​ដែល​វា​បានឃើញ​រយៈពេល​ពីរ​បី​នាទី​។ នៅ​ពេល​របស់​ទាំងនេះ​បង្ហាញខ្លួន​ចំពោះ​វា​ម្តងទៀត កណ្តុរ​មិនសូវ​ប្រើ​ពេលវេលា​ច្រើន​ដើម្បី​ប៉ះពាល់​អ្វី​ដែល​វា​ធ្លាប់​ឃើញ​រួច​នោះ​ទេ​។ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​របស់​ទាំងនេះ​នៅ​ពេលវេលា​ខុស​ៗ​គ្នា​នៅ​ពេល​ថ្ងៃ​។ ការ​ពិសោធន៍​ដូច​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​កណ្តុរ​មាន​សុខភាព​ល្អ និង​កណ្តុរ​ដែល​គ្មាន BMAL1​។ BMAL1 គឺជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​មាន​លក្ខណៈ​ឡើង​ចុះ​ៗ ដោយ​ទាប​មុន​ពេល​ភ្ញាក់​ពី​គេង និង​ឡើង​ខ្ពស់​មុន​ពេល​ចូល​គេង​។

វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា កណ្តុរ​ដែល​គ្មាន BMAL1 មាន​លក្ខណៈ​ភ្លេចភ្លាំង​ច្រើន​មុន​ពេល​វា​ភ្ញាក់​ពី​គេង​។ កាលពីមុន អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​ប៉ាន់​ស្មានថា វដ្ត​ម៉ោង​របស់​រាង​កាយ​ប្រហែលជា​មាន​តួនាទី​សំខាន់​មួយ​ក្នុង​ការ​សិក្សា និង​បង្កើត​ការ​ចង​ចាំ​។

ឥឡូវនេះ ពួក​គេ​បាន​រក​ឃើញ​ថា BMAL1 ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ការ​ទាញ​ការ​ចង​ចាំ​ឡើង​វិញ​ទៅ​តំបន់​ពិសេស​មួយ​របស់​ខួរក្បាល​ហៅ​ថា Hippocampus (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ