ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ដី​ខ្លួន​យើង​មែន កុំ​ភ័យ​! សង្ស័យ​រស់​នៅ​​​លើ​ដី​គេ​បានជា​មាន​បណ្តឹង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋប្រហែលជា៥២​គ្រួសារ ដែល​រស់នៅក្រុម​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុភ្ញាក់ផ្អើល បន្ទាប់​ពីរង​ការចោទប្រកាន់ថា ពួក​គាត់បាន​រស់នៅលើដីគេក្នុងអំឡុងឆ្នាំ២០១៨​។ នៅរសៀល​ថ្ងៃ​ទី…

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋប្រហែលជា៥២​គ្រួសារ ដែល​រស់នៅក្រុម​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុភ្ញាក់ផ្អើល បន្ទាប់​ពីរង​ការចោទប្រកាន់ថា ពួក​គាត់បាន​រស់នៅលើដីគេក្នុងអំឡុងឆ្នាំ២០១៨​។ នៅរសៀល​ថ្ងៃ​ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ ពលរដ្ឋ បាន​អះអាង​ថា ពួក​គាត់បាន​រស់នៅអាស្រ័យផល ចំណុច​​នេះអ្នកខ្លះ២៤​ឆ្នាំ​មក​ហើយ មិន​ដែលមានបញ្ហាអ្វីកើតឡើងនោះទេ ពួក​គាត់ថែមទាំង​រស់នៅដោយ អាជ្ញាធរដឹង​ឮមានសៀវភៅស្នាក់​នៅសៀវភៅគ្រួសារនៅក្នុង​ក្រុម១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ ខេត្ត​ព្រះ​សីហ​នុ​ទៀត​ផង​ ។

ថ្មី​ៗ​នេះ ក៏​មានដីកាកោះពី​សាលាដំបូងខេត្ត​ព្រះ​សីហ​នុ លើសំណុំរឿងព្រហ្មទណ្ឌលេខ១១១ ចុះ​ថ្ងៃ​ទី២៤ ខែ មក​រា ឆ្នាំ២០១៩ ឱ្យពួក​គាត់ចូលខ្លួន​ទៅបំភ្លឺលើបណ្ដឹងរបស់មេធាវីចំនួន៣​រូប ឈ្មោះណាច ទ្រី ឈ្មោះជា ម៉ា​រ៉ា​ឌី និង​ឈ្មោះអិ​ុ​ត ពិសិដ្ឋរង្សី ចុះថ្ងៃទី២១ ខែមក​រា ២០១៩ ពី​បទធ្វើ​ឲ្យខូចខាត ដោយចេតនា និង រំលោភកាន់កាប់កម្ម​សិទ្ធ​ិរបស់អ្នក​ដទៃ ប្រព្រឹត្តនៅភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត-​ក្រុងព្រះសីហនុ កាលពី អំឡុង ឆ្នាំ ២០១៨​។​

ពាក់ព័ន្ធនឹងបញ្ហានេះ លោកសេង នី​ម ចៅសង្កាត់លេខ​៤បាន​ឲ្យដឹង​ថា ប្រជាពលរដ្ឋហ្នឹងគាត់​រស់នៅលើ​ដីគេទេ គឺដីលោកសុ​ី​ គង់​ទ្រី​វ ហើយផ្សេងពី​នោះ គឺជាដីចំណីព្រែក គាត់​រស់នៅហ្នឹងយូរមក​ហើយជាប់​ដី លោកសុ​ី​ គង់​ទ្រី​វ ក៏​មាន​ដែរ​ហើយ លោក​ក៏​មិនដឹងច្បាស់ពី​ការរស់នៅ​យូរ​ប៉ុណ្ណាដែរ ។

បើ​តាមប្រសាសន៍លោកណា​ច ទ្រី មេធាវីបាន​ឲ្យ​ដឹង​ថា ចំពោះដី​នេះ គឺពលរដ្ឋហ្នឹង​រស់នៅ​លើ​ដី​ក្រុមហ៊ុន
ពីមុន​មាន​ត្រឹមតែ១៧គ្រួសារ ក្រោយមក ឡើងដល់៤២គ្រួសារ ឥឡូវឡើង​ដល់៥២គ្រួសារ ។ កន្លងមក អាជ្ញា​​ធរធ្លាប់​បានចុះធ្វើការសម្របសម្រួលគោលនយោបាយ ប៉ុន្តែពួក​គាត់មិន​ព្រម ហើយជម្រើសចុង​ក្រោយមានតែដាក់ពាក្យបណ្ដឹងតាម​ផ្លូវច្បាប់តែ​ម្ដង ។

ជុំវិញ​រឿង​នេះ លោកលឹ​ម ប៊ុ​ន​ហេង អ្នក​នាំពាក្យអយ្យការសាលាដំបូង ខេត្ត​ព្រះ​សីហ​នុបាន​ថ្លែង​ថា (​ចំពោះ​សំណុំរឿង​នេះ ​ស្ថាប័ន​អយ្យការ​កំពុង​ចំណាត់ការ​តាម​នីតិវិធី ។ ហើយ​នៅ​ក្នុង​បណ្តឹង​របស់​គាត់​ដេ​ី​ម​បណ្តឹង​បាន​ភ្ជាប់​ប័ណ្ណ​ដី​ចំនួន៣សន្លឹក​ជូន​តុលា​ការ​ពិនិត្យ)​។

អត្ថបទសរសេរ ដោយ