ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​៣​នាក់ ស្រី​ម្នាក់​នៅ​ក្នុងផ្ទះ​ចម្ការ សមត្ថកិច្ច​ឆ្មក់​បាន​សម្រេច

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិ​យាល័យ​(​ក​៧)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ដឹកនាំ​ដោយ​លោក​នាយករង សឿង ណុ​ល ដោយ​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពុងស្ពឺ​ចុះ​ស៊ើប​សង្កេត​ស្រាវជ្រាវ​ឆែកឆេរ​រក​ឃើញ​គ្រឿង​ញៀន​មួយ​ចំនួន និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​នៅ​ចំណុច​ផ្ទះ​ដីចំការ…

ខេត្តកំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិ​យាល័យ​(​ក​៧)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ដឹកនាំ​ដោយ​លោក​នាយករង សឿង ណុ​ល ដោយ​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពុងស្ពឺ​ចុះ​ស៊ើប​សង្កេត​ស្រាវជ្រាវ​ឆែកឆេរ​រក​ឃើញ​គ្រឿង​ញៀន​មួយ​ចំនួន និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​នៅ​ចំណុច​ផ្ទះ​ដីចំការ ស្ថិត​ក្នុងភូមិ​១ ឃុំ​ត្រែង​​​​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ហុង វ៉ា​ន់​និ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២-​ឈ្មោះ ម៉ៃ លី​ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៣-​ឈ្មោះ សេត ត្រេ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ និង​៤-​ឈ្មោះ សៀង ច​ន្ទ្រា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។ ចំណែក​វត្ថ​តាង​ចាប់​យក​បាន​រួម​មាន មេ​តំ​ហ្វេ​តា​មីន (ICE) ថ្លឹង​ទាំង​សំបក​មាន​ទម្ងន់​១៦៩៦.២៩​ក្រាម និង​អ៊ិ​ច​ស្តា​ស៊ី (MDMA)​ថ្លឹង​ទាំង​សំបក​ទម្ងន់​១៤០.១៥​ក្រាម​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ