ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BMW កែ​រថយន្ត​តូច​ច្រឡឹង i3 ឱ្យ​ដូច​ជា​បន្ទប់ទទួលភ្ញៀវ

4 ឆ្នាំ មុន

លោក Oliver Zipse នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BMW បាន​ធានា​ថា រថយន្ត​ប្រភេទ​អគ្គិសនី i3 នឹង​នៅ​តែ​បន្ត​ផលិត​ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត ជាមួយនឹង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​លើ​អា​គុយ​រថយន្ត…

លោក Oliver Zipse នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BMW បាន​ធានា​ថា រថយន្ត​ប្រភេទ​អគ្គិសនី i3 នឹង​នៅ​តែ​បន្ត​ផលិត​ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត ជាមួយនឹង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​លើ​អា​គុយ​រថយន្ត ដើម្បី​រក្សា​ម៉ូ​ដែល​នេះ​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ជាមួយនឹង​រថយន្ត​ដទៃ​។

ក្រុមហ៊ុន BMW នឹង​បង្ហាញ​រថយន្ត i3 Urban Suite នៅ​ក្នុង​ពិព័រណ៍​គ្រឿង​អេ​ឡិច​ត្រូ​និក​អេ​ឡិច​ត្រូ​និក​២០២០ នៅ​ខែ​ក្រោយ ដែល​វា​ត្រូវ​បាន​កែកុន​ឱ្យទៅ​ជា​មាន​បន្ទប់ទទួលភ្ញៀវ​នៅ​ក្នុង​រថយន្ត ។ រថយន្ត i3 Urban Suite គឺ​ធ្វើ​ឡើង​នៅ​លើ​រថយន្ត i3 ធម្មតា ដោយ​ដាក់​ឱ្យ​មាន​តែ​កៅអី​មួយ​នៅ​ផ្នែក​ខាង​មុខ ដែល​ជា​កៅអី​តៃកុង និង កៅអី​មួយ​នៅ​ផ្នែក​ខាងក្រោយ​។ ដូចនេះ វា​ជិះ​បាន​តែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ បូក​រួម​ទាំង​តៃកុង​។ ដោយសារ​តែ​ភាព​ទូលាយ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​អង្គុយ​នៅ​ខាងក្រោយ មាន​អារម្មណ៍​ដូច​ជា​កំពុង​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ប្រណិត​អ៊ីចឹង​។

ក្រុមហ៊ុន BMW និយាយ​ថា​គោលបំណង​គឺ ដើម្បី​បង្កើត​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការ​លំហែកាយ ការ​កម្សាន្ត​នៅ​ក្នុង​ឡាន ឬ​ផ្តោត​លើ​ការងារ​នៅ​ក្នុង​កន្លែង​ដែល​មាន​កន្លែង​អង្គុយ​។ ដើម្បី​សំរេច​គោលដៅ​នេះ BMW បាន​បំពាក់​កៅអី​ធំ​មួយ ដែល​មាន​ផា​សុខភាព​ធំ​ទូលាយ​នៅ​ផ្នែក​ខាងក្រោយ ជាមួយនឹង​កន្លែង​ដាក់​ជើង និង អេ​ក្រង់​ធំ​មួយ បូក​ផ្សំ​នឹង​ប្រភព​សម្លេង​។

ជាមួយ​គ្នា​នេះ​ដែរ រថយន្ត BMW i3 Urban Suite ត្រូវ​បាន​បំពាក់​ជាមួយ​វត្ថុធាតុដើម ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន រួម​មាន​ក្រណាត់​និង​កម្រាល​ជើង ដែល​ធ្វើ​ពី​វត្ថុធាតុដើម​កែ​ច្នៃ​ឡើង​វិញ​បាន រួម​ផ្សំ​ជាមួយនឹង​ឈើ និង​ស្បែក​លាប​សារធាតុ​ប្រេង​អូ​លីវ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា BMW i3 Urban Suite នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍ CES ២០២០ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៧ ខែមករា នា​ពេល​ខាង​មុខ​នេះ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ