ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​ឈាម គឺ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ផ្តល់​សេចក្តី​ស្រឡាញ់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្លែង​មតិ​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ប្រមាណ ជាង​១០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ នា​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ដែល​មា​នទី​តាំងនៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។ លោក​វេជ្ជបណ្ឌិត…

ខេត្តសៀមរាប ៖ ថ្លែង​មតិ​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ប្រមាណ ជាង​១០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ នា​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ដែល​មា​នទី​តាំងនៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យ​ដឹង​ថា ឆ្នាំ​២០១៩​នេះ សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល​ផ្តល់​ឈាម​មានការ​កើនឡើង​រហូត​ដល់​ទៅ​៤​ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​ជា​ឆ្នាំ​មុន​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ​ឡើង ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ធនាគារ​ឈាម​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ពុំ​មាន​ដាច់​ស្តុក​ទៀត​ទេ រាល់​ករណី​នៃ​ការ​ប្រើប្រាស់​ឈាម​របស់​មន្ទីរពេទ្យ​ពុំ​មានការ​លក់ដូរ​នោះ​ឡើយ !​ហើយ​ឆ្នាំ​២០១៩​នេះ ការ​ប្រមូល​ឈាម​បាន​ចំនួន​ជាង​៤ ពាន់​ប្លោក ច្រើន​ជាង​ឆ្នាំ​២០១៨ ដែល​ប្រមូល​បាន​ត្រឹមតែ​ជាង ៣​ពាន់​ប្លោក​ប៉ុណ្ណោះ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មាន​ប្រសាសន៍​ថា ពិតជា​ចាំបាច់​ណាស់ សម្រាប់​ពាក្យ​ថា អរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត និង​ការ​ស្ងើចសរសើរ ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ចំណាយ​ទាំង​ពេលវេលា និង​ទឹកចិត្ត​បរិច្ចាគ​ឈាម​ដែល​ជា​ចលនា​មនុស្សធម៌ មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។

ក្នុង​នោះ​ដែរ​លោក កៅ គី​វុ​ធ នាយក​សាខា ហត្ថា​កសិករ ប្រចាំ​ខេត្តសៀមរាប លើក​ឡើង​ថា នេះ​គឺជា​ការ​ចូលរួម​មួយ​ក្នុង​សកម្មភាព​សង្គម​របស់​ហត្ថ​កសិករ ក្រោម​ប្រធានបទ ផ្តល់​ឈាម ដើម្បី​ជួយ សង្គ្រោះ​ជីវិត​មនុស្ស និង​ផ្តល់​សេចក្តី​ស្រឡាញ់ ។ មាន​ប្រាក់​មិន​អាច​ទិញ​ជីវិត​មនុស្ស​បាន​ទេ តែ​ឈាម​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន ហើយ​ការ​ផ្តល់​ឈាម​គ្មាន​កត្តា​ណាមួយ​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ឡើយ តែ​ឈាម​ដែល​មិន​អាច​ផ្តល់​បាន ឬ​ឈាម​ដែល​គ្រូពេទ្យ​បដិសេធ​មិន​ទទួលយក​នោះ​ទេ ដែល​ជា​កត្តា​ត្រូវ​ព្រួយបារម្ភ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ