ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​គ្រឿង​ស្រវឹងច្រើន​ ​អាច​ធ្វើ​ឲ្យ​ខូច​សាច់​បេះដូង

4 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា របៀបរបប​មួយ​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ប្រកបដោយ​ភាព​គ្រោះ​ថ្នាក់ ឬ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​ពេក ធ្វើ​ឲ្យ​សារធាតុ​បញ្ជាក់​ការ​ខូចខាត​របស់​ជាលិកា​បេះដូង​មានការ​កើនឡើង​។​តាម​រយៈ​ការ​វាស​កម្រិត​ម៉ូលេគុល​ក្នុង​ឈាម យើង​អាច​រក​ឃើញ​ថា អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​ទំនងជា​ងាយ​បង្ក​ឲ្យ​មានការ​ខូចខាត​បេះដូង​ខ្លាំង​ជាង​អ្នក​ដែល​ញ៉ាំ​តិច​ៗ​។ អាកា​រៈ​ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ ឬ​ក្នុង​កម្រិត​គ្រោះថ្នាក់​នោះ​គឺ ញ៉ាំ​ចាប់ពី…

ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា របៀបរបប​មួយ​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ប្រកបដោយ​ភាព​គ្រោះ​ថ្នាក់ ឬ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​ពេក ធ្វើ​ឲ្យ​សារធាតុ​បញ្ជាក់​ការ​ខូចខាត​របស់​ជាលិកា​បេះដូង​មានការ​កើនឡើង​។​តាម​រយៈ​ការ​វាស​កម្រិត​ម៉ូលេគុល​ក្នុង​ឈាម យើង​អាច​រក​ឃើញ​ថា អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​ទំនងជា​ងាយ​បង្ក​ឲ្យ​មានការ​ខូចខាត​បេះដូង​ខ្លាំង​ជាង​អ្នក​ដែល​ញ៉ាំ​តិច​ៗ​។

អាកា​រៈ​ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ ឬ​ក្នុង​កម្រិត​គ្រោះថ្នាក់​នោះ​គឺ ញ៉ាំ​ចាប់ពី ៦​ដង​ឡើង​ទៅ​ក្នុង​មួយ​ពេល មាន​អារម្មណ៍​ស្រវឹង ត្រូវការ​គ្រឿង​ស្រវឹង​មុនគេ​នៅ​ពេល​ព្រឹក​ឡើង មាន​ផលវិបាក​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​ដោយសារ​តែ​ការ​ផឹក​ស្រវឹង កំពុង​តែ​មាន​សមាជិកគ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ស្ថិត​ក្នុង​ភាព​បារម្ភ​អំពី​ការ​ផឹក​ស្រវឹង​របស់​ពួក​គេ​។

ការ​បូម​ឈាម​មើល​គឺ​ផ្តោត​ទៅ​លើ​បី​ចំណុច​សំខាន់​ៗ​ដែល​ទាក់ទង​នឹង​សុខភាព​បេះដូង ១. ការ​ឡើង​ខ្ពស់​នៃ Cardiac Troponin T សម្រាប់​វាស់វែង​ការ​មាន​របួស​របស់​បេះដូង ២. N-terminal pro-B-type Natriuretic Peptide លក្ខណៈ​បញ្ជាក់​នៃ​ភាពយឺត​របស់​ជញ្ជាំង​បេះដូង និង ៣. ភាព​មាន​ប្រតិកម្ម​ខ្លាំង​របស់ C-reactive Protein សម្រាប់​បញ្ជាក់​អំពី​ការ​រលាក​។

ក្នុង​មន្ទីរពេទ្យ អ្នកជំងឺ​ដែល​មាន របួស​បេះដូង​ឃើញ ១០.៣​ភាគរយ ជញ្ជាំង​បេះដូង​យឺត មាន ៤៦.៧​ភាគរយ និង​ការ​រលាក​មាន ៦៩.២​ភាគរយ ដែល​វា​ខ្ពស់​ជាង​អ្នក​ដែល​ផឹក​គ្រឿង​ស្រវឹង​ដែរ​តែ​មិន​មាន​បញ្ហា​។

យោង​ទៅ​តាម​ការ​សិក្សា លក្ខណៈ​សម្គាល់​ក្នុង​ឈាម​សម្រាប់​ភាពយឺត​របស់​ជញ្ជាំង​បេះដូង​មាន ៣១.៥​ភាគរយ លើ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ព្រមទាំង​មាន​លក្ខណៈ​គ្រោះថ្នាក់​ខ្ពស់​នោះ ឃើញ​ថា​ឡើង​ខ្ពស់​ជាង​អ្នក​ញ៉ាំ​គ្រៀង​ស្រវឹង​ដែល​មិន​មាន​បញ្ហា​។

ដូច្នេះ តាម​លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​បញ្ជាក់​ថា អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​កំពុង​តែ​បង្កើត​ចំនួន​នៃ​ការ​រលាក​ក្នុង​រាង​កាយ​កាន់តែ​ខ្ពស់ ដែល​វា​ជាប់​ទាក់ទង​នឹង​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង​រួម​ទាំង​ជំងឺ​បេះដូង​សរសៃឈាម​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ